ប៉េកាំង ៖ ក្នុងសម័យកាលបច្ចេកវិទ្យាដ៏រីកចម្រើននេះប្រទេសចិនបានកំពុងកសាងកេរ្ត៍ឈ្មោះយ៉ាងខ្លាំងក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងបំផុតលើពិភពលោកប្រកួតប្រជែងទៅនឹងមហាយក្សផ្សេងទៀតដូចជាអាមេរិកឥណ្ឌា និងជប៉ុន។
នៅក្នុងបរិបទនេះផងដែរ រដ្ឋាភិបាលចិន បានព្យាយាមជំរុញឱ្យអ្នកស្រាវជ្រាវផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាថ្មីពង្រឹងសមត្ថភាពឱ្យបានខ្ពស់ ជាពិសេសផ្តោតសំខាន់ទៅបច្ចេកវិទ្យាបណ្តាញអ៊ីនធឺណេត ដែលកំពុងមានការប្រកួតប្រជែងជាមួយប្រទេសមហាអំណាចលើសកលលោកដែលអាចជួយជំរុញ និងលើកកម្ពស់ដល់គ្រប់វិស័យរបស់ខ្លួន រាប់ទាំងវិស័យធ្វើអាជីវកម្ម និងមុខជំនួញទូទៅផងដែរ។

ជាក់ស្តែងនៅពេលនេះ ប្រទេសចិនកំពុងតែបានមមាញឹកខ្លាំងមែនទែនក្នុងការកសាងប្រព័ន្ធអ៊ីនធឺណេចល័ត និងបណ្តាញខ្សែកាបអុបទិកដែលមានទំហំធំជាងបំផុតលើសកលោកដោយក្នុងនោះប្រព័ន្ធអ៊ីនធឺណេតដែលមានសមត្ថភាពត្រូវបានអភិវឌ្ឍពី១០០មេហ្គាប៊ីត(Megabit)ក្នុងវិនាទីទៅដល់១០០០មេហ្គាប៊ីតក្នុងមួយវិនាទី។
ក្នុងពេលជាមួយគ្នានេះអ្នកប្រើប្រាស់បណ្តាញខ្សែកាបអុបទិកក៏មានការកើនឡើងយ៉ាងគំហ៊ុកផងដែរគិតចាប់ពីឆ្នាំ២០១២ដែលមានត្រឹមតែតិចជាង១០ភាគរយនៃពលរដ្ឋទៅដល់៩៤,៣ភាគរយហើយនៅក្នុងឆ្នាំ២០២១កន្លងមកនេះ។

លោក Zhang Yunming អនុរដ្ឋមន្ត្រីកិច្ចការងារឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានបង្ហាញថា បច្ចុប្បន្នទីតាំងស្ថានីយបច្ចេកវិទ្យាអ៊ីនធឺណេត 5G របស់ចិននៅទូទាំងប្រទេសគឺមានចំនួនកើនឡើងទៅដល់១,៦លានកន្លែង ឬត្រូវជា៦០ភាគរយនៃចំនួនស្ថានីយនៅទូទាំងសកលលោក។
កន្លងមកនេះផងដែរ រដ្ឋាភិបាលចិនបានគាំទ្រឲ្យមានការសាងសង់នូវប្រព័ន្ធបណ្តាញខ្សែកាបអុបទិកនៅតាមភូមិចំនួនជាង១៣ម៉ឺនភូមិមកហើយចំណែកឯស្ថានីយតម្លើងបច្ចេកវិទ្យា 4G មានរហូតទៅដល់៦ម៉ឺនភូមិខណៈដែលនៅស្ថានីយ 5G នឹងត្រូវប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់វិស័យឧស្សាហកម្មធំៗដូចជាការដឹកជញ្ជូនវិស័យសុខាភិបាលវិស័យអប់រំនិងវិស័យវប្បធម៍និងទេសចរណ៍ជាដើម។
5G បានក្លាយទៅជាកូនសោរដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយក្នុងនោះវាត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលាយបំផុតនៅក្នុងវិស័យជាច្រើនផ្សេងទៀតសរុបដល់ទៅ៤៥ ហើយលើសពីនេះរដ្ឋាភិបាលប្រទេសចិនក៏កំពុងឈានទៅដល់ការអភិវឌ្ឍបច្ចេកវិទ្យា 6G ទៀតផងដែរដែលតាមផែនការវានឹងអាចមានវត្តមានជាផ្លូវការនៅក្នុងឆ្នាំ២០៣០ខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាមេរិក ចាយលុយជិត ៦០ពាន់លានដុល្លារ ពន្លឿនការផលិតមីស៊ីល Patriot ចំពេលមានព័ត៌មានថាកំពុងខ្វះគ្រាប់នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/07/2026
កងទ័ពជើងគោកអាមេរិក បានសម្រេចចុះកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយដែលមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីក និងពន្លឿនការផលិតមីស៊ីលស្ទាក់ចាប់ (Patriot)




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content