ភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរយៈពេល៤ខែ ដើមឆ្នាំ២០២២កន្លងទៅនេះ មានទំហំទឹកប្រាក់សរុប ១៧.៦ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២.៣ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១កន្លងទៅ ដោយក្នុងនោះការនាំចេញមានទឹកប្រាក់ ៧.៦ពាន់លានដុល្លារ កើនឡើង៣២.១% និងការនាំចូលមានទឹកប្រាក់ ១០ពាន់លានដុល្លារ កើនឡើង៥.៤%។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញទិន្នន័យពីការនាំចេញ និងនាំចូលទំនិញរបស់កម្ពុជាចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់សរុប ១៧ ៦៤៩លានដុល្លារ កើនឡើងជាង២.៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួន ១៥ ២៨៤លានដុល្លារ។ ក្នុងនោះ ការបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ របស់កម្ពុជារយៈពេល៤ខែនេះ មានតម្លៃ ៧ ៦០៦លានដុល្លារ កើនឡើង៣២.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានត្រឹម ៥.៧ពាន់លានដុល្លារ និងនាំចូលមកវិញមានតម្លៃ ១០ ០៤៣ លានដុល្លារកើនឡើង ៥.៤%។

ទិន្នន័យក៏បានបញ្ជាក់ថាទំនិញសំខាន់ដែលកម្ពុជា បាននាំចេញរួមមាន សម្លៀកបំពាក់ក្នងតម្លៃជាង ២.៨ពាន់លានដុល្លារ កើនឡើងជាង ៦០០លានដុល្លារអាមេរិក ស្បែកជើងចំនួន ៥៧០លានដុល្លារ កើនឡើង ៣៧.៩% វត្ថុធ្វើពីស្បែក និងរោមសត្វតម្លៃ ៦៧២លានដុល្លារ កើនឡើង ៥៤.៤% ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ៥០៤លានដុល្លារ កើនឡើង៥៧.១% ផ្លែឈើ ៣៤៩លានដុល្លារ កើនឡើង ២០.៥%, ធញ្ញជាតិ ៤៩៥លានដុល្លារថយចុះ៦.២% ខណៈដែលកម្ពុជាបាននាំចេញទំនិញទៅអាមេរិកក្នុងតម្លៃ ២.៩ពាន់លានដុល្លារ កើនឡើង៥៣.៦%, វៀតណាម៩៧៧លានដុល្លារ កើនឡើង ៥%, ចិន ៤២៣ លានដុល្លារ ថយចុះ០.១%។
យានក្រៅពីអយស្ម័យយាន ៣៣៥ លានដុល្លារ កើនឡើង ៥៩.៩% គ្រឿងសង្ហារឹម ២៣០ កើនឡើង៥៧.៧% វត្ថុធាតុប្លាស្ទីក ១៥៨លានដុល្លារ កើនឡើង២៨.៥% កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ១៤៩លានដុល្លារ កើនឡើង១៦.៥% ឈើ និងធ្យូងឈើ ១១៥លានដុល្លារ កើនឡើង១៤.៥%, បន្លែ ២៤៥លានដុល្លារ កើនឡើង៣៣.៥% គុជខ្យង និងត្បូងមានតម្លៃ១១៤លានដុល្លារ កើនឡើង ១៧៤២% រួមនឹងផលិតផលមួយចំនួនទៀត ។
បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ AMS ថា ៖
“យើងមោទនភាពចំពោះការកើនឡើង តែអ្វីជាការកត់សម្គាល់គឺការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ៧.៦ពាន់លានដុល្លារ និងការនាំចូលមានទឹកប្រាក់ ១០ពាន់លានដុល្លារ កើនឡើងតិចតួច ។ បើយើងធ្វើតុល្យការទំហំទឹកប្រាក់នេះ កម្រិតនៃការនាំចេញរបស់កម្ពុជានៅតែមិនទាន់មានតុល្យភាព ជាមួយកម្រិតនៃការនាំចូលនៅឡើយទេ ព្រោះថាកំណើនសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា ឬរបស់ប្រទេសមួយ គឺផ្អែកទៅលើការនាំចេញមានទំហំកើនឡើង ជាងការនាំចូល ដោយមានបរិមាណជាតុល្យភាពកំណើនព្រមៗគ្នា រវាងការនាំចេញនាំចូល ឬត្រូវមានតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងគ្នានឹងគ្នា”
លោកបណ្ឌិតបានបន្តថា ពាក់ព័ន្ធទៅនឹងការនាំចេញ និងនាំចូលនេះអតុល្យភាពជញ្ជីងពាណិជ្ជកម្មមានច្រើន ដែលធ្វើយ៉ាងណាកម្ពុជាត្រូវតែបង្កើន និងរៀបចំខ្លួន បង្កើនការនាំចេញបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម នៅលើទីផ្សារអន្តរជាតិ ជាពិសេសការនាំចេញ ឱ្យមានកំណើនខ្ពស់ជាងនេះដោយសារការនាំចូល នៅតែមានអត្រាខ្ពស់ជាងការនាំចេញរបស់កម្ពុជា ជាហេតុនាំឱ្យបាត់បង់ទឹកប្រាក់ រូបបិយប័ណ្ណបរទេសដែលកំពុងតែចរាចរនៅកម្ពុជា។ រីឯការនាំចេញមានកម្រិតទាប ធ្វើឱ្យការនាំចូលរូបបិយប័ណ្ណបរទេសមានកម្រិតតិច បើធ្វើការប្រៀបធៀបកម្រិតការនាំចូលពីបរទេស៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/05/2026
ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/05/2026
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 26/05/2026
ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content