សិប្បកម្មកែច្នៃត្រឡោកដូងជាសម្ភារប្រើប្រាស់ ស្អាតប្លែក និងទាក់ទាញ​

ផ្លែដូង ក្រៅពីផ្ដល់ប្រយោជន៍ជាភេសជ្ជៈ និងកែច្នៃសាច់ជាម្ហូបអាហារ ឬក៏បង្អែមហើយនោះ សូម្បីតែផ្នែកខាងក្រៅដែលជាសម្បក ស្រកី និងត្រឡោកក៏គេអាចយកទៅកែច្នៃជារបស់របរសម្ភារៈប្រើប្រាស់ថ្មីមួយផ្សេងទៀតដែលគួរឱ្យទាក់ទាញ។ ជាក់ស្ដែង មានសិប្បកម្មមួយបានកែច្នៃត្រឡោកដូងទៅជាសម្ភារប្រើប្រាស់ដែលមានភាពទាក់ទាញ និងអាចមានអាយុកាលប្រើប្រាស់បានយូរឆ្នាំថែមទៀតផង។

លោក ផុន ភាន់ ជាម្ចាស់សិប្បកម្មត្រឡោកដូង និងឫស្សី មានទីតាំងផលិតនៅម្ដុំស្ពានព្រែកមាក់ បានមានប្រសាសន៍ប្រាប់ AMS Economy ឱ្យដឹងថា សិប្បកម្មរបស់លោកផ្តោតលើការកែច្នៃរបស់របរដែលគេគិតថាគ្មានប្រយោជន៍ ដូចជា ត្រឡោកដូង ឫស្សី ផ្លែត្នោតទុំដែលជ្រុះចោល និងកម្ទេចឈើផ្សេងៗឱ្យទៅជាសម្ភារប្រើប្រាស់ដែលមានក្បូរក្បាច់ និងរចនាស្អាតប្លែក អស់រយៈពេលជាង ២០ឆ្នាំមកហើយ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏នៅតែមានអតិថិជនគាំទ្រ និងមានការកម្ម៉ង់បញ្ជាទិញឥតដាច់។

លោកបញ្ជាក់ថា ៖

«សិប្បកម្មរបស់យើងមានផលិត និងកែច្នៃជាម៉ូតអំពូលភ្លើងពីត្រឡោកដូង ធ្លាយដូងព្យួរលើពិតាន កូនឈើតូចៗ រូបសត្វសម្រាប់ដាក់តាំងលម្អ និងសម្ភារប្រើប្រាស់ជាច្រើនមុខផ្សេងទៀត ដែលវត្ថុនីមួយៗមានតម្លៃក្រោម ៥០ដុល្លារ។ ចំណែករបស់ដែលអតិថិជនខ្មែរនិយមគាំទ្រច្រើនចំពោះប្រភេទត្រឡោកដូង រួមមាន ធ្លាយដូងព្យួរលើពិតាន ឯរបស់ធ្វើពីឫស្សី គេនិយមទិញជាបំពងសម្រាប់ដាក់ទឹកផងដែរ»។

ចំពោះវត្ថុធាតុដើមចម្បងសម្រាប់ផលិតដែលមានដូចជា ផ្លែដូងទាំងមូល ត្រឡោកដូង ត្នោត ឫស្សីជាដើមគឺលោកដើរប្រមូលទិញពីបងប្អូនក្នុងតំបន់ ឯរបស់ផ្សេងទៀតដែលជាកម្ទេចឈើគេលែងត្រូវការក៏លោកប្រមូលមកច្នៃបានដែរ។ សម្រាប់កម្លាំងផលិត ជាធម្មតាមានអ្នកផលិត ៤-៥នាក់ដែលសុទ្ធសឹងជាមនុស្សក្នុងគ្រួសារ តែក្នុងករណីមានការកម្ម៉ង់ច្រើន លោកក៏ជួលកម្លាំងមកបន្ថែម ដោយក្នុងមួយថ្ងៃគឹអាចផលិតបានប្រមាណ ២០ផលិតផលជាអធ្យម។

ទន្ទឹមគ្នានេះដែរ លោក ផុន​ ភាន់ក៏បានប្រាប់ពីកត្តាប្រឈមដែលលោកបានជួបប្រទះកន្លងមកផងដែរ ដូចជាបញ្ហាដើមទុកក្នុងការបង្វិល ដើម្បីធ្វើឱ្យអាជីវកម្មអាចដើរទៅមុខបន្តបាន ហើយប្រសិនបើលោកមានដើមទុនគ្រប់គ្រាន់ ថ្ងៃអនាគតលោកមានបំណងចង់បើកហាងដើម្បីដាក់តាំងបង្ហាញផលិតផលខ្មែរ ក៏ដូចជាវត្ថុដែលលោកបានច្នៃឱ្យគេបានឃើញ និងបានស្គាល់ពីក្បូរក្បាច់ដែលលោក និងក្រុមការងារបានផលិតផលយ៉ាងស្វិតស្វាញទម្រាំចេញពីផលិតផលនីមួយៗ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី