ឧកញ៉ា​បណ្ឌិត ​គីម ហ៊ាង​ ៖ ឆ្នាំ២០២៣​ ជាឆ្នាំបញ្ចប់​វិបត្តិ​ ​ហើយឆ្នាំ២០២៤ ​ជាឆ្នាំចាប់ផ្ដើម​ស្ថានភាពសេដ្ឋកិច្ច​ល្អ​ប្រ​សើរ​​ឡើងវិញ

ភ្នំពេញ ៖ ឆ្នាំ២០២៣​ ជាឆ្នាំដែលត្រូវ​បានគេមើលឃើញគ្រប់គ្នា​ថា​ ស្ថានភាព​សេដ្ឋកិច្ច​ និងអចលនទ្រព្យ​នៅ​កម្ពុ​ជា​កាន់តែមាន​បញ្ហា​ប្រឈម​ច្រើនជាងឆ្នាំមុនៗ​ ប៉ុន្តែអ្នក​ជំនាញ​នៃ​វិស័យ​អចលនទ្រព្យ​មួយរូបឧកញ៉ា បណ្ឌិ​ត​ គឹម ​ហ៊ាង បានមើលឃើញថា​ឆ្នាំ២០២៣ ​ជា​ឆ្នាំដែល​បញ្ចប់វិបត្តិ​ ហើយឆ្នាំ២០២៤​ជាឆ្នាំ​ដែល​សេដ្ឋកិច្ច​ចាប់​ផ្ដើម​​ល្អប្រសើរឡើងវិញ ។​

លោក​ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ប្រធាន​ KW Cambodia បានមានប្រសាសន៍ឱ្យដឹងថា​ កាលពីឆ្នាំ២០២២​ លោកបាន​ស្មាន​ខុស​ម្ដងហើយ ដោយ​បាន​លើក​ឡើងថា​នៅឆ្នាំ២០២៣​ ស្ថានភាព​នៃវិ​ស័​យ​​អចលនទ្រព្យ​នឹង​ល្អប្រសើរឡើងវិញ​ ប៉ុន្តែចូល​ដល់​ឆ្នាំ​២០២៣​ បញ្ហា​កាន់តែខ្លាំង​ជា​ងឆ្នាំ២០២២ និងឆ្នាំ២០២១​ ។ ដោយឡែកនៅ​ពេល​នេះ​ លោកបាន​មើលឃើញថា​រឿងអវិជ្ជមានទាំងអស់​បានកើតឡើង​នៅក្នុ​ងឆ្នាំ​២០២៣​​​​នេះហើយ ដូច្នេះ​នៅឆ្នាំ២០២៤​ខាងមុខ​ ជា​ឆ្នាំមួយដែល​នឹង​ល្អប្រសើរឡើងវិញ ​។​

លោកឧកញ៉ា​បណ្ឌិតបន្តថា​ អ្វីដែលលោក​ហ៊ានអះអាងថា​ឆ្នាំ២០២៤​នឹ​ងល្អប្រសើរ​នោះ គឺ​សង្គ្រាម​រ៉ាំរ៉ៃ​ដែល​បានកើត​ឡើង​មកនោះ វាបានកើត​ឡើងរួចហើយ និងបានដោះស្រាយជា​បន្តបន្ទាប់​ ហើយអ្វីដែលពិសេស​នោះសមាសភាព​​រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី​៧​នេះ ក៏សុទ្ធតែបញ្ញាវ័ន្ត​វ័យក្មេង​ ដូច្នេះ ឆ្នាំ​២០២៤ខាងមុខនេះ វាមិនមែនល្អតែ​វិស័យអចលនទ្រព្យនោះទេ ពោលវិស័យ​ផ្សេងទៀត​ដូច​ជា ​​ទេសចរណ៍ និងកសិកម្ម​ជាដើម​ក៏នឹង​ល្អប្រសើរ​ដែរ​​ ។

លោកបន្ថែមថា​ ទោះបីជា​ស្ថានភាព​នៃវិស័យ​អចលនទ្រព្យ​ក្នុងឆ្នាំ ២០២៤​នឹង​ល្អប្រសើរក៏ពិត​មែន ប៉ុន្តែ​សម្រា​ប់តម្លៃនៃអចលនទ្រព្យ​ ទាំងដីធ្លី​ និង​ផ្ទះសំបែង​នឹងមិនទាន់​ឡើង​ថ្លៃ​ភ្លាម​ៗ​​ទេ តែយ៉ាង​ហោច​ណាស់ក៏វា​នឹងមិនចុះថ្លៃបន្តទៀត​ដែរ ពីព្រោះថា ឆ្នាំ​២០២៣​ អាច​កំណត់​ថា ​ការធ្លាក់ចុះ​នៃវិស័យ​អចលនទ្រព្យ​គឺវា​ដល់​បាតរួច​ទៅហើយ ដូច្នេះ​នឹងមិនធ្លាក់ទៀ​ត​នោះ​​ទេ​ ។​

បើតាម​ដំណើរ​បេសកកម្ម​របស់មន្ត្រី​នៃរាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បានបង្ហាញឱ្យឃើញថា​ មា​ន​វិនិយោគិន​ថ្មី​ចាស់​ជាច្រើន​ បានចាប់អារម្មណ៍ក្នុងការ​មកបណ្ដាក់ទុន​វិនិយោគ​នៅកម្ពុជា​ឡើងវិញ ជាពិសេស​ទៅលើវិ​ស័​យ​​ដីធ្លី និងអចលនទ្រព្យ ។ ក្រុមហ៊ុនរបស់ចិនជាច្រើន​បានបង្ហាញពីគម្រោង​វិល​មកពង្រីកការ​វិនិយោគ​របស់ខ្លួ​ន​នៅកម្ពុជាឡើងវិញ ក្រុមហ៊ុនថ្មីៗ​ពី​ប្រ​ទេស​ចិន​ និងប្រទេស​ជាច្រើន​ទៀត​ក៏បានបញ្ជាក់​​ថា​នឹង​ចូលមកកម្ពុជាឡើងវិញដែរ​នៅពេលឆាប់ៗ​ខាងមុខ ។

សូមបញ្ជាក់ថា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើន ក៏បានបង្ហាញពីសុទិដ្ឋិនិយម​ចំពោះអចលនទ្រព្យនៅកម្ពុជា​ ដោយរំពឹងថា​ ឆ្នាំ២០២៤ ទីផ្សារ​នឹង​ល្អ តម្រូវការ​នឹងកើន កំណើន​នៃការ​ទិញលក់​ក៏នឹង​ប្រសើរ​ជាង​ឆ្នាំ២០២៣ ក៏ប៉ុន្តែ​នៅតែនៅមានកម្រិតទាបជាង​មុនឆ្នាំ២០២០​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​