ប្រជាសហគមន៍ប្ដូរអាជីពពីជាងឈើ មកធ្វើកសិកម្មដាំដុះដំណាំបង្កើនជីវភាពគ្រួសារ

ពោធិ៍សាត់ ៖ អាជីពធ្វើជាជាងឈើ គឺជាមុខរបរមួយដែលមានការពេញនិយម និងអាចរកចំណូលបានច្រើនកាលប៉ុន្មានទសវត្សរ៍ពីមុន ប៉ុន្តែនៅពេលបច្ចុប្បន្ន មុខរបរមួយនេះហាក់មិនកាក់កបល្អប្រសើរ និងមានទីផ្សារទៀតនោះទេ ដោយសារតែទាក់ទងនឹងព្រៃឈើផង និងមិនមានស្ថិរភាពសេដ្ឋកិច្ចផង ហេតុនេះ ប្រជាសហគមន៍ដែលធ្លាប់មានអាជីពជាងកែច្នៃឈើបានងាកមកចាប់យកការងារដាំដុះដំណាំវិញដែលមានតម្រូវការទីផ្សារយូរអង្វែង និងអាចដាំដុះបាននៅជុំវិញផ្ទះបាន។  

លោក ពួច រ៉ា ជាកសិករម្នាក់រស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ឱ្យដឹងថា កាលពីមុន លោកគឺជាអ្នកប្រកបមុខរបរធ្វើគ្រឿងសង្ហារឹម ប៉ុន្តែដោយសារតែរកចំណូលមិនសូវបានផង ហើយវ័យក៏កាន់តែចាស់ ជាពិសេស មិនចង់ប៉ះពាល់ទិន្នផលព្រៃឈើផងនោះ បានសម្រេចចិត្តបញ្ចប់អាជីពជាជាងឈើ ហើយប្ដូរមកដាំដំណាំនៅជុំវិញផ្ទះដែលអាចរកចំណូលប្រចាំថ្ងៃបានគួរសម។

លោកបានបញ្ជាក់ថា ៖

“ខ្ញុំបានដាំដំណាំចម្រុះនៅលើផ្ទៃដីប្រមាណ ១ហិកតា ដែលមានដូចជា ត្រសក់ទ្រើង ត្រសក់ស្រូវ សណ្ដែកកួរ ម្ទេស និងត្រប់ជាដើម។ សម្រាប់តម្រូវការទីផ្សារវិញ ស្ទើរតែគ្រប់ប្រភេទដំណាំទាំងអស់គឺមានទីផ្សារល្អ និងមានស្ថិរភាព ដែលត្រសក់អាចលក់បាន ២០០០រៀលក្នុងមួយគីឡូក្រាម ហើយសណ្ដែកកួរលក់បាន ៤៥០០រៀលក្នុងមួយគីឡូក្រាម ដោយមានម៉ូយ(ឈ្មួញ)មកចាំទិញដល់ផ្ទះ និងអាចរកបានចំណូលជាមធ្យមចាប់បានពី ១២-១៣ម៉ឺនរៀលក្នុងមួយថ្ងៃ”

លោក ពួច រ៉ា បានរៀបរាប់ទៀតថា បើទោះបីការដាំដំណាំត្រូវចាំដល់ទៅជាង១ខែទើបបានផល តែពេលឲ្យផលក៏ទទួលបានយូរដូចគ្នា ពោលគឺដល់ទៅមួយខែដូចគ្នា។ ចំពោះការដាំដុះនេះផងដែរ លោកប្រើប្រាស់តែជីធម្មជាតិ ដូចជា ជីលាមកគោ ដែលមិនប៉ះពាល់ដល់បរិស្ថានផង  មិនប៉ះពាល់សុខភាពអ្នកដាំផង ក៏ដូចជាអ្នកទទួលទានផងដែរ ហើយថែមទាំងអាចទទួលបានផលចំណេញខ្ពស់ ព្រោះមិនចាំបាច់ទិញជីនោះទេ ។ យ៉ាងណាមិញ លោក ពួច រ៉ា ក៏បានប្រាប់ពីបញ្ហាមួយចំនួនផងដែរទាក់ទងនឹងបច្ចេកទេសក្នុងការដាំដុះ ពិសេសដំណាំប៉េងប៉ោះដែលពុំអាចដាំបានល្អ ហើយមានទីផ្សារខ្ពស់។ ចុងក្រោយ លោកក៏មានគម្រោងដាំដំណាំផ្សេងបន្ថែមទៀត ក៏ដូចជារៀនពីបច្ចេកទេសកសិកម្មបន្ថែមដើម្បីប្រកបការងារកសិកម្មឲ្យបានកាន់តែល្អប្រសើរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍

អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

អតិផរណាស្នូលប្រចាំឆ្នាំរបស់ជប៉ុនបន្តកើនឡើងលើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលពីរខែជាប់ៗគ្នា ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្ពស់អំពីការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ

ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់បារាំង Thales និងសាកលវិទ្យាល័យ ខេមតិច ចាប់ដៃគូស្វែងរកកិច្ចសហប្រតិបត្តិការលើការអប់រំ និងការស្រាវជ្រាវក្នុងវិស័យអវកាសនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង