អាជីវកម្មលក់គ្រឿងតុបតែងបែបប្រពៃណីខ្មែរនឹងមានតម្រូវការខ្ពស់នៅរដូវបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ គឺជាបុណ្យដ៏ធំ និងមានសារសំខាន់ដែលប្រជាជនខ្មែរនៅទូទាំងប្រទេស ក៏ដូចជាអ្នកដែលរស់នៅក្រៅប្រទេសមួយចំនួនតែងនាំគ្នារៀបចំប្រារព្វមិនដែលខនខានជាមួយនឹងតុបតែងលម្អនៅតាមលំនៅដ្ឋាន ស្ថាប័នរដ្ឋ – ឯកជន យ៉ាងស្រស់ស្អាត និងទទួលបានការអនុញ្ញាតឱ្យមានថ្ងៃឈប់សម្រាកពីការងារចំនួន៣ថ្ងៃជាប់គ្នាផងដែរ។

នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ ងាកទៅចាប់អារម្មណ៍ជាមួយនឹងការរៀបចំតុបតែងលម្អទាំងនៅតាមលំនៅដ្ឋាន នៅតាមស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជានៅតាមតំបន់ គេតែងរំលេចជាមួយនឹងការដាក់ចងព្យួរគោមផ្កាយដោយមានពន្លឺនៅខាងក្នុង ត្បិតគេយល់ថាបានបង្ហាញពីអត្ថន័យនាំមកនូវសេចក្ដីសុខសិរីជ័យមង្គលដ៏ល្អនៅក្នុងឆ្នាំថ្មី។ ចំពោះគោមផ្កាយនេះទៀតសោត ត្រូវបានគេរចនាឡើងច្រើនម៉ូត ច្រើនទំហំ និងមានពណ៌ប្លែកៗ ទៅតាមចំណង់ចំណូលចិត្តរៀងខ្លួន ដោយជួនកាលគេប្រើគោមទោលមួយមានទំហំធំជាងគេ ព្យួរនៅមុខក្លោងទ្វារផ្ទះ ឬនៅកណ្តាលភូមិ សម្រាប់ទុកជាតំណាងបណ្តូលនៃការជួបជុំ ប្រារព្ធបុណ្យចូលឆ្នាំ។

ថែមលើនេះ ការព្យួរគោមក៏មានគោលបំណងសំខាន់ៗមួយចំនួនទៀតដែរ ដូចជាជួយបំភ្លឺផ្លូវឱ្យមើលឃើញច្បាស់សម្រាប់អ្នកធ្វើដំណើរពេលយប់ប្រកបដោយដោយសុវត្ថិភាពនិងរីករាយក្នុងចិត្ត។ ដោយឡែកចំពោះការដាក់ក្នុងផ្ទះសម្បែងក៏កាន់តែបង្កើនសោភ័ណភាពយ៉ាងស្រស់ស្អាត និងចាត់ទុកជាសក្ខីភាពនៃការជូនពរជ័យពីទេវតាឆ្នាំថ្មីយាងចុះមកដល់ផែនដីឲ្យមនុស្សផងទាំងពួងមានរាសីខ្ពស់ ជោគជតាល្អគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត បើតាមជំនឿបែបអរូបិយយល់ថា មនុស្សយើងសុទ្ធតែទទួលឥទ្ធិពលពីផ្កាយនពគ្រោះ រួមមានភពអាទិត្យ ភពព្រះច័ន្ទ ភពអង្គារ ភពពុធ ភពព្រហស្បតិ៍ ភពសុក្រ និងភពសៅរ៍ ដែលមានការចែកវេនគ្នាបំភ្លឺពេលថ្ងៃ និងយប់ ហេតុនេះនៅពេលណាមនុស្សលោកបាត់បង់ពន្លឺពីភពផែនទាំងនេះ គេរស់នៅពុំមានសិរីមង្គលឡើយ។

ក្រៅពីការតុបតែងដោយការចងព្យួរគោមផ្កាយដូចដែលបានលើកឡើងខាងលើនេះ គេក៏ឃើញមានការនិយមយកឧបករណ៍ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃបែបប្រពៃណីខ្មែរមកតុបតែងលម្អផងដែរ ជាពិសេសនៅតាមទីតាំងរៀបចំសង្ក្រាន្ត ដូចជា ក្រមា មួកស្លឹកត្នោត ទ្រូ ឈ្នាង អង្រត់ កញ្ច្រែង ល្អី ទាំងទំហំតូច និងទំហំធំ ដើម្បីរំលឹកដល់បងប្អូនប្រជានេសាទ ក៏ដូចជាបងប្អូនប្រជាកសិករដែលបង្ករបង្កើនផលដាំដុះផងដែរ។ យ៉ាងណាក៏ដោយ គ្រប់ការរៀបចំតុបតែងលម្អនៅក្នុងពិធីដ៏ធំប្រចាំឆ្នាំរយៈពេល៣យប់៣ថ្ងៃនេះ ក៏បានផ្តល់ផលចំណូលដល់អ្នកផលិតសម្ភារៈ និងឧបករណ៍ដែលធ្វើឡើងដោយដៃដូចដែលបានរៀបរាប់ខាងលើនេះ ហើយអាជីវករដែលទិញយកមកលក់បន្តក៏ទទួលបានផលចំណេញដូចគ្នា ត្បិតថាតម្រូវការមានការកើនឡើងខ្ពស់ជាងថ្ងៃធម្មតា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី