កុំមើលរំលង ! ដាំប្រទាលកន្ទុយក្រពើលក់ រកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

សៀមរាប ៖ ប្រទាលកន្ទុយក្រពើ ជាប្រភេទដំណាំងាយស្រួលដាំដុះ ងាយស្រួលថែទាំ និងងាយស្រួលរកទីផ្សារទៀតផង ហើយដោយសារតែប្រទាលកន្ទុយក្រពើនេះហើយដែលធ្វើឱ្យគ្រួសារកសិករម្នាក់ក្លាយជាអ្នកមានជីវភាពធូរធានៅក្នុងស្រុក ឬអ្នកខ្លះហៅថាជាសេដ្ឋីស្រុកស្រែ ដោយក្នុងមួយខែៗអាចកាត់លក់បានមិនក្រោម ១០០០ដុល្លារនោះឡើយ។

អ្នកស្រី ទូច ស្រីរ័ត្ន ម្ចាស់កសិដ្ឋានដាំដុះប្រទាលកន្ទុយក្រពើយក្ស មានទីតាំងស្ថិតនៅក្នុងភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា កាលពីដើមឡើយមានសាច់ញាតិរស់នៅប្រទេសជប៉ុនបានផ្ញើពូជប្រទាលឈ្មោះ (បាបាឌែនស៊ីក)ចំនួន ៣-៤ដើម យកមកដាំទុកទទួលទាន និងប្រើប្រាស់ក្នុងគ្រួសារ ក្រោយមកក៏ចេះតែពង្រីកការដាំដុះឱ្យបានច្រើន ដើម្បីលំអរបរិវេណផ្ទះផង ស្រាប់តែក្រោយមកមានជនបរទេសបានដើរមកមើល ហើយសុំទិញ និងបាននិយាយប្រាប់អំពីអត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើនេះ ហើយជំរុញឱ្យដាំដុះកាន់តែច្រើនថែមទៀត។​ ក្រោយស្ដាប់ការណែនាំពីជនបរទេសទាំងនោះ អ្នកស្រីក៏បានពង្រីកការដាំដុះរហូតធ្វើជាកសិដ្ឋានធំឡើងៗ និងមានអតិថិជនកម្ម៉ង់ទិញច្រើនឡើងៗ ដែលរហូតមកពេលនេះ មានទាំងអតិថិជនទិញហូបផ្ទាល់ខ្លួន អតិថិជនទិញធ្វើទឹកប្រទាលលក់ និងមានអតិថិជនទិញដើម្បីលក់បន្ត ឬទិញសម្រាប់ផលិតជាគ្រឿងសំអាង ជាពិសេសមានការកម្ម៉ង់ទៅលក់នៅតាមផ្សារទំនើបផងដែរ។

អ្នកស្រី ទូច ស្រីរ័ត្ន បានបញ្ជាក់ថា ៖

«មកទល់សព្វថ្ងៃនេះ មានភ្ញៀវប្រមាណ១០នាក់ ដែលពួកគាត់កម្ម៉ង់ទិញហូបផ្ទាល់ខ្លួនដោយក្នុងម្នាក់ៗប្រហែល៣០គីឡូ ក្នុងមួយខែ ដែលគាត់យកទៅធ្វើទឹកប្រទាលហូបព្យាបាលជំងឺក្រពះ។ ក្រោយពីមានអតិថិជនកម្ម៉ង់ច្រើនទៅៗ គ្រួសារខ្ញុំក៏ចេះតែពង្រីកផើងដាំប្រទាលកាន់តែច្រើនឡើងៗ ដែលគិតតាំងពីដាំដំបូងមានរយៈពេលប្រហែល ៧ឆ្នាំហើយ អាចដាំបានចំនួន៣០០០ផើង ហើយក្នុងមួយខែអាចកាត់លក់បានចន្លោះពី ១តោន ទៅដល់ ២តោន ដោយក្នុងមួយគីឡូក្រាមលក់បាន ៤០០០រៀលសម្រាប់តម្លៃបោះដុំ តែសម្រាប់លក់រាយតម្លៃលក់ចេញ ៥០០០រៀលក្នុងមួយគីឡូក្រាម»។

ជាការគួរឱ្យកត់សម្គាល់ ដោយសារការដាំដុះប្រទាលកន្ទុយក្រពើចេះតែបង្កើនឡើងរហូតពេញទីធ្លាបរិវេណនៅជុំវិញផ្ទះ អ្នកស្រី ទូច ស្រីរ័ត្ន បានសហការជាមួយកសិករក្នុងភូមិមួយចំនួនជំរុញការដាំដុះបន្ថែម និងបានជួយធ្វើទីផ្សារលក់ជូនកសិករជាដៃគូផងដែរ។ ក្រៅតែពីលក់ស្លឹកប្រទាល អ្នកស្រីក៏មានលក់កូនប្រទាលសម្រាប់ធ្វើពូជផងដែរ​ ដោយក្នុងមួយដើមតម្លៃ ៤០០០រៀល ហើយក្នុងមួយខែអាចលក់ចេញបានប្រមាណជា ១០០ ទៅ ២០០ថែមទៀតផង។

អ្នកស្រីបញ្ជាក់ថា ៖

«និយាយមិនលាក់បាំងទេ ប្រទាលកន្ទុយក្រពើងាយស្រួលដាំជាងដំណាំផ្សេង ដោយដំបូងគ្រាន់តែលាយដីឱ្យមានជីជាតិសមល្មម កុំប្រើជីគីមីខ្លាំងខ្លាចប្រទាលរលួយ ក្រោយពីលាយដីហើយយកដាក់ក្នុងផើង រួចយកកូនប្រទាលមានអាយុប្រហែល២ខែមកដាំតាមផើងនីមួយៗ ហើយស្រោចទឹកជាប្រចាំ ចន្លោះ ២ ទៅ ៣ថ្ងៃស្រោចម្តង តែកុំស្រោចខ្លាំងពេកខ្លាចប្រទាលរលួយ។ ធ្វើការថែទាំស្រោចទឹកជាប្រចាំប្រហែលមួយឆ្នាំក្រោយប្រទាលអាចប្រមូលផលបាន ក្នុងមួយធាងមានទម្ងន់ចាប់ពីកន្លះឡូទៅ៨ខាំ ឬ១គីឡូឯណោះ» ៕

អត្ថបទ ដោយ ៖ វិន ឈុនហ៊ាត         


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *