សិប្បកម្មត្រីងៀត នៅខេត្តសៀមរាប ទទួលបានអតិថិជនថ្មីៗកាន់តែច្រើន ក្រោយការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន

សៀមរាប ៖ ការលក់ផលិតផលកែច្នៃពីផលិតផលជលផលនៃសិប្បកម្មកែច្នៃតី្រ សំណាង សុធា និងសហគ្រាសកែច្នៃត្រីងៀត Home Taste Food ទទួលបានកំណើននៃការបញ្ជារទិញពីអតិថិជនថ្មីៗបន្ថែមទៀតជាច្រើនទៀត ក្រោយក្រសួងកសិកម្ម និងអង្គការយូនីដូ សហការគ្នា​ក្នុងការដឹកនាំអ្នកសារព័ត៌មានចុះទៅទស្សនកិច្ចដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយពីការអនុវត្តស្តង់ដារចំណីអាហារនៅសិប្បកម្មទាំងនេះ។

លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រី សំណាង សុធា បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា មួយរយៈពេលចុងក្រោយនេះ ពោលគឺចាប់តាំងពីក្រុមការងារក្រសួងកសិកម្ម និងអង្គការយូនីដូ បាននាំអ្នកសារព័ត៌មានមកដល់សិប្បកម្មដោយផ្ទាល់មក លោកសង្កេតឃើញថា ការលក់ផលិផលតកែច្នៃ ដូចជា ត្រីងៀត ជាដើម មានកំណើនក្នុងរង្វង់១០ភាគរយ ដែលសុទ្ធសឹងតែ​ជាអតិថិជនថ្មីៗ។

លោកបានបញ្ជាក់​ថា ៖ «បើតាមខ្ញុំមើលទៅការលក់ដែលកើនឡើងប្រមាណ១០ភាគរយនេះសុទ្ធតែជាអតិថិជនថ្មីៗ ដែ​លគាត់បានខល (call) មកកម្មង់ទិញ។ អតិថិជនថ្មីៗ ដែលបានបញ្ជាទិញទាំងនោះ គឺសម្រាប់យកទៅបរិភោគមិនមែនជាអ្នកល​ក់បន្តឡើយ។ ខ្ញុំយល់ថា ការដែលផលិតផលរបស់យើងមានស្ដង់ដារបច្ចេកទេស អនាម័យខ្ពស់ ស្របតាមនិមិត្តសញ្ញា គុ​ណភាពផលិតផលជលផលកម្ពុជា (CQS) មិនត្រឹមតែលក់បានតម្លៃខ្ពស់ទេ ថែមទាំងមានកំណើននៃការលក់ជាបន្តប​ន្ទាប់»។

អ្នកស្រី ម៉ូ នីដា ជាអតិថិជនថ្មីរបស់សិប្បកម្មកែច្នៃត្រី សំណាង សុធា ដែលបានទិញត្រីកន្ធរប្រឡាក់ងៀត, ត្រីកំភ្លាវ និងប្រ​ហុកសាច់ ពីសិប្បកម្មនេះបានប្រាប់ឱ្យដឹងដែរថា ក្រោយពីបានភ្លក់រសជាតិផលិតផលពីខាងសិប្បកម្ម សំណាង សុធា ដែលកូនរបស់អ្នកស្រីបានទិញផ្ញើ និងបានឃើញពីការផ្សព្វផ្សាយថា សិប្បកម្មនេះមានការកែច្នៃស្ដង់ដារបច្ចេកទេស អនាម័យខ្ពស់មក អ្នកស្រីក៏បានបញ្ជារទិញភ្លាមៗ ដោយមួយចំណែកសម្រាប់បរិភោគ និងមួយចំណែកសម្រាប់ផ្ញើកូននៅសហរដ្ឋអាមេរិកផងដែរ។

អ្នកស្រីបានបញ្ជាក់ថា ៖ «ខ្ញុំធ្លាប់ភ្លក់ម្តងនៅសៀមរាប ក្រោយមកខ្ញុំឃើញគេផ្សាយពីសិប្បកម្មនេះនៅតាមទូរទស្សន៍ថា មានអនាម័យ មានស្តង់ត្រឹមត្រូវ ទើបខ្ញុំសាកកម្មង់ទិញដើម្បីទុកហូបខ្លួនឯងផង និងផ្ញើទៅកូននៅអាមេរិកផង។ តម្លៃប៉ុណ្ណឹងសម្រាប់ខ្ញុំគឺសមរម្យហើយ តែបើសិនជាខាងសិប្បកម្មគាត់លក់ធូរជាងហ្នឹងបន្តិចទៀត អ្នកក្នុងស្រុកនឹងជួយទិញហូបកាន់តែច្រើន»។

មិនត្រឹមតែសិប្បកម្មកែច្នៃត្រី សំណាង សុធាប៉ុណ្ណោះទេ ដែលមានកំណើននៃការលក់ សម្រាប់សហគ្រាសកែច្នៃត្រីងៀត Home Taste Food របស់ អ្នកស្រី ស៊ឹម សេរីររ័ត្ន ក៏លក់បានច្រើនជាងមុនចន្លោះពី ១០ ទៅ ១៥ ភាគរយដែរ ។

អ្នកស្រី ស៊ឹម សេរីររ័ត្ន បានប្រាប់ថា ចាប់តាំងពីមានក្រុមសារព័ត៌ជួយផ្សព្វផ្សាយ​មកឃើញថា ការលក់មានការប្រសើរឡើងជា​ងមុន ដោយការលក់មានការកើនឡើងពី១០ ទៅ ១៥ភាគរយ ហើយភាគច្រើនជាអតិថិជនថ្មីៗស្ទើរទាំងអស់។

អ្នកស្រីបានបញ្ជាក់បែបនេះថា ៖ «អតិថិជនថ្មីៗទាក់ទងមកសួរព័ត៌មានលំអិតអំពីផលិតកម្ម និង​តំលៃលក់រាយ និងបោះដុំ ហើយក៏មានអតិថិជនថ្មីៗទាក់ទងមកដើម្បីទិញយកទៅបរិភោគ និង​ទិញយកទៅផ្ញើ​បងប្អូននៅស្រុកក្រៅផងដែរ។ យើងរី​ករាយនូវលទ្ធផលដ៏ល្អនេះ និងអរគុណខាងក្រសួងកសិកម្ម ក៏ដូចជាអង្គការយូនីដូ ចំពោះការគាំទ្រនាពេលកន្លងមកដែរ»។

លោកស្រី ឃឺម ចរិយា អ្នកសម្របសម្រួលវិស័យឯកជនគម្រោង CAPFish-Capture បានមានប្រសាសន៍ថា ដំណើរទ​ស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅពេលថ្មីៗមក​នេះបានផ្តល់ផលប្រយោជន៍ជាច្រើនលើការជួយជំរុញម៉ាកយីហោរ​បស់ស​ហគ្រាសដែលបានទៅទស្សនា និងបានជួយលើកស្ទួយព្រមទាំងផ្សព្វផ្សាយ ផលិតផលរបស់សហគ្រាសទាំងនោះទៅដ​ល់សាធារណៈជន និងទីផ្សារនានាផងដែរ។

លោកស្រីបានបន្ថែមថា ដំណើរទស្សនកិច្ចនេះក៏បានជួយបង្កើនភាពជឿជាក់របស់សហគ្រាសក្នុងការប្រកួតប្រជែងទីផ្សារ និ​ងកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ទំនិញ និងផលិតផលប្រកបដោយអនាម័យ ស្តង់ដារ​សុវត្តិភាពនៅកម្ពុជា។

លោកស្រីអះអាងថាទៀតថា ៖ «ដំណើរទស្សនកិច្ចនេះបានបង្ហាញពីជោគជ័យនៃកិច្ចសហការ និងភាពជាដៃគូរជាមួយអ្ន​ក​ពាក់ពន្ធ័ដែលធ្វើការលើសុវត្តិភាពចំណីម្ហូបអាហារចេញពីផលិតផលជលផលព្រមទាំងបង្ហាញភាពជាម្ចាស់របស់រដ្ឋាភិបាល​ក្នុងការជំរុញអាជីវកម្មផលិតកម្មជលផល»។

លោក​ សេតធី ស៊ីថារ៉ាម៉ា ធមបាធូ ប្រធានគម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល (CAPFish-Capture) ធ្លាប់​បាននិយា​យថា អង្គការ UNIDO តាមរយៈគម្រោង (CAPFish-CAPTURE) នឹងធ្វើការសហការជាមួយរដ្ឋបាលជលផល និងស្ថា​ប័នអនុវត្តច្បាប់ពាក់ពន្ធ័ក្នុងការរៀបចំបង្កើតលក្ខខណ្ឌសមស្របសម្រាប់អជ្ញាធរមានសមត្ថកិច្ច ឱ្យមានលទ្ធភាពអ​នុ​វត្តប្រព័ន្ធត្រួតពិនិត្យមួយដែលសមស្របតាមលក្ខខណ្ឌតម្រូវទីផ្សារអន្តរជាតិ។

អង្គការ UNIDO- CAPFish ក៏សហការណ៍​ជាមួយអ្នកពាក់ពន្ធ័សំខាន់ៗដែលរួមមាន ៖ ក្រុមអ្នកផលិតផ្នែកឯកជន ដើម្បីធា​នាការអនុវត្តន៍​គោលការណ៍​សុវត្ថិភាពអាហារបានល្អ និងបង្កើនភាពប្រកួតប្រជែងទាំងក្នុងទីផ្សារថ្នាក់តំបន់ និងអន្តរជាតិ​។ អង្គការ UNIDO មានគោលដៅ និងក្តីស្រមៃថា នឹងនាំយកផលិតផលជលផលកម្ពុជា ទៅទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរុបក្នុងឆ្នាំ២០២៤ ៕ អត្ថបទដោយ ៖ វណ្ណ សុជាតា​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *