បើទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផល ក៏អាជីវកម្មអ្នកអាចដំណើរការបានជាមួយវិធីសាស្ត្រចំនួន ៤

ភ្នំពេញ ៖ ជាទូទៅ នៅពេលដែលស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជាក្នុងតំបន់មិនសូវអំណោយផល (វិបត្តិសេដ្ឋកិច្ច) វានឹងក្លាយជាចលករមួយដែលជំរុញឱ្យរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សមានការផ្លាស់ប្ដូរ ដើម្បីអាចសម្របខ្លួនរស់នៅទៅក្នុងរបត់សង្គមថ្មី។ ប្រការនេះ ជាហេតុនាំឲ្យមានផលវិបាកដល់អាជីវកម្មថ្មីថ្មោងមួយចំនួន រហូតមានមុខរបរខ្លះត្រូវបិទទ្វារព្រោះការរកស៊ីមិនសូវទទួលបានផលល្អ ឬអាចក្ស័យទុនតែម្ដង។

តបទៅនឹងការលើកឡើងខាងលើនេះ អ្នកជំនាញសហគ្រិនខែ្មរបានណែនាំវិធីសាស្ត្រចំនួន ៤ ចំណុច ដើម្បីអាចចៀសវាងពីភាពប្រឈមនឹងការដួលរលំនៃអាជីវកម្ម ហើយអាចបន្តការរកស៊ីបានដោយរលូនទោះជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលក៏ដោយ។

វិធីសាស្ត្រទាំង ៤ ចំណុចនេះរួមមានដូចខាងក្រោម ៖

១. ផ្តោតសំខាន់លើផលិតផល ៖ ខណៈពេលដែលការរកស៊ីមិនសូវមមាញឹក វាក៏អាចជាឱកាសឲ្យអ្នកផ្ដោតសំខាន់លើការពង្រឹងគុណភាពផលិតផលផងដែរ តើផលិតផលអ្នកមានភាពទាក់ទាញអ្វីខ្លះដែលធ្វើឲ្យអតិថិជនចង់ទិញ និងប្រើប្រាស់បន្ត? តើមានចំណុចណាដែលគួរកែតម្រូវ ដើម្បីឲ្យគុណភាព ឬគុណតម្លៃនៃផលិតផលមានភាពល្អប្រសើរជាងមុនដែរ ឬទេ?

២. រៀបចំគម្រោងសាច់ប្រាក់សម្រាប់អាជីវកម្មទាំងមូល ៖ ពេលអាជីវកម្មកំពុងដំណើរការក្នុងស្ថានភាពដែលស្រពេចស្រពិលជាមួយបម្រែបម្រួលសង្គម អ្នកត្រូវរៀបចំគម្រោងសាច់ប្រាក់យ៉ាងហោចណាស់ចំនួន ១៨ខែ សម្រាប់ទ្រទ្រង់អាជីវកម្មក្នុងករណីគ្មានចំណូលសោះ។ បើមិនមានប្រាក់គ្រប់គ្រាន់ អ្នកគួរចាប់ផ្តើមគិតគូរពីឥឡូវនេះទៅ ថាតើចំណាយណាខ្លះដែលអាចកាត់ចោលបាន។ គួរចំណាយកម្លាំង ពេលវេលា និងលុយកាក់ឲ្យបានល្អិតល្អន់តាមដែលអាចធ្វើបាន។ តាមពិតទៅត្រង់ចំណុចនេះ គឺអាចចាត់ទុកថាជាការវិភាគហានិភ័យទុក ដើម្បីត្រៀមខ្លួនឲ្យបានរួចជាស្រេច ហើយអាចប្រើបានគ្រប់កាលៈទេសៈ មិនមែនចំពោះតែពេលមានវិបត្តិនោះទេ។

៣. ស្វែងរកជំនួយ ៖ ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតក្នុងវិស័យអាទិភាព (ផ្នែកឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់កាត់បន្ថយការនាំចូល និងបម្រើសេចក្ដីត្រូវការក្នុងស្រុក) ក្នុងស្ថានការណ៍នេះ អ្នកគួរត្រៀមខ្លួនសម្រាប់ការស្នើសុំនូវកញ្ចប់ថវិកាជំនួយពីរដ្ឋាភិបាល ដើម្បីជួយដោះស្រាយបញ្ហាអាជីវកម្ម។ មួយវិញទៀត អ្នកក៏អាចខ្ចីកម្ចីពីស្ថាប័នណាដែលមានគម្រោងជួយអាជីវកម្មធុនតូច និងមធ្យម ជាក់ស្ដែងដូចជា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ដែលបានទទួលនូវហិរញ្ញប្បទានពីរដ្ឋាភិបាលកម្ពុជា ដើម្បីជួយទ្រទ្រង់សហគ្រាស និងអាជីវកម្មជាដើម។

៤. ពង្រីកមុខជំនួញតាមប្រព័ន្ធអនឡាញ ៖ ទោះបីជាអ្នកមានទីតាំង ឬហាងផ្ទាល់ខ្លួនហើយក៏ដោយ អ្នកគួរប្រើប្រាស់ Facebook, Instagram ឬ Tiktok ជាជំនួយបន្ថែមសម្រាប់ជួយផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់អ្នកអាចជាការបង្ហោះរូបភាពវីដេអូ និងការ Live ផ្ទាល់ជាដើម។ ធ្វើដូច្នេះ គឺដើម្បីប្រែវាជាឱកាសសម្រាប់ពង្រីកមុខជំនួញរបស់អ្នកឲ្យគេបានស្គាល់កាន់តែច្រើន។ សរុបមក មិនថានៅក្នុងកាលៈទេសៈណានោះទេ អ្នកគួរត្រៀមទុកនូវយុទ្ធសាស្រ្ដ ដើម្បីដំណើរការអាជីវកម្មរបស់អ្នក។ យើងសង្ឃឹមថាវិធីសាស្រ្ដទាំង ៤ ខាងលើនេះ អាចជួយជាគំនិត និងគន្លឹះខ្លះ ដើម្បីឲ្យអ្នកអាចអនុវត្តក្នុងអាជីវកម្មរបស់អ្នកបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *