ភ្នំពេញ ៖ ក្រុមហ៊ុនផលិតសំបកកង់យានយន្តគ្រប់ប្រភេទថ្មីមួយទៀតដែលមានតម្លៃជិត៣០០លានដុល្លារនឹងបង្ហាញវត្តមាននៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រ និងអនុម័តទាំងស្រុងរួចរាល់។

រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនូវគម្រោងផលិតសំបកកង់យានយន្ដខ្នាតយក្សមួយ ដែលមានទំហំទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងមានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គម្រោងដ៏ធំដែលនឹងលេចវត្តមានឡើងនៅក្នុងខេត្តព្រះសីហនុមួយនេះ គឺជាគម្រោងរបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. ដែលរំពឹងនឹងអាចមានលទ្ធភាពបង្កើតការងារជូនប្រជាជនប្រមាណជាជិត២ពាន់កន្លែងផងដែរ។

យ៉ាងណាមិញ ការមកដល់ជាបន្តបន្ទាប់នៃរោងចក្រផលិតសំបកកង់រថយន្ដនេះ ត្រូវបានអ្នកជំនាញមើលឃើញថា វានឹងចូលខ្លួនមកជួយជំរុញ និងប្រែក្លាយទីផ្សារកៅស៊ូរបស់កម្ពុជាឲ្យមានស្ថានភាពល្អ និងអាចស្ថិតនៅចំណុចថេរមួយ។
លោកឧកញ៉ា លឹម ហេង អនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានបង្ហាញការរំពឹងថា ក្រោយពេលដែលរោងចក្រផលិតកង់យានយន្ដទាំងនោះដំណើរការ វានឹងធ្វើឲ្យការប្រមូលទិញកៅស៊ូក្នុងស្រុកមានការកើនឡើង ហើយក្រុមហ៊ុនកែច្នៃក៏មានសង្ឃឹមដំណើរការទៅមុខហើយវាក៏បង្កឲ្យមានភាពងាយស្រួលដល់ការទិញលក់របស់ប្រជាជនក្នុងស្រុកផងដែរ។ គួររំលឹកផងដែរថា កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនយក្សរបស់ចិនមួយមានឈ្មោះថា Jiangsu General Science បានជ្រើសរើសមកដាក់ទីតាំងរោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជាជាមួយទុនប្រមាណ ២០០លានដុល្លារ ព្រមទាំងមានលទ្ធភាពផលិតកង់រថយន្តបាន ៦លានឯកតាក្នុងមួយឆ្នាំ ដែលគិតជាចំណូលប្រចាំឆ្នាំមានរហូតទៅដល់ប្រមាណ ២៥លានដុល្លា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content