ពីសំណល់សម្បកកំប៉ុងមី ក្លាយជាទស្សនីយភាពថ្មីនៃរូបប្រាសាទនៅតូបលក់គ្រឿងទេសមួយកន្លែងដ៏ទាក់ទាញ

ពោធិ៍សាត់ ៖​ ពីសំណល់ និងសំរាមនៃសម្បកកំប៉ុងមីរាប់ម៉ឺន ដែលត្រូវបានគេបោះចោលក្រោយទទួលទាន ម្ចាស់អាជីវកម្មដ៏តូចមួយកន្លែងមានលក់គ្រឿងទេស និងភេសជ្ជៈសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរើសប្រមូលយកមកសម្អាតដាក់តម្រៀបជាជញ្ជាំង និងបាញ់ថ្នាំបន្ថែមចេញជារូបប្រាសាទ​ ហើយក៏ជាសកម្មភាពចូលរួមក្នុងការជួយថែរក្សាបរិស្ថានផងដែរ។

ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៥ ចន្លោះព្រំប្រទល់ខេត្តពោធិ៍សាត់ និងកោះកុង នៅពីមុខផ្លូវចូលទៅកាន់រមណីយដ្ឋាន ឆាយប្រុយ គេឃើញមានតូបលក់គ្រឿងទេស (ចាប់ហួយ) មួយកន្លែងមានឈ្មោះថា «តា ៩៧ ឆាយប្រុយ» កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនពីធ្វើដំណើរឆ្លងកាត់ ក៏ដូចជាភ្ញៀវទេសចរដែលចូលទៅកម្សាន្តនៅតំបន់នេះ បន្ទាប់ពីបានឃើញភាពច្នៃប្រឌិតយ៉ាងសាមញ្ញ ប៉ុន្តែមានភាពទាក់ទាញនៃទីតាំង។

តា៩៧ ឆាយប្រុយ ជាឈ្មោះរបស់តូបលក់គ្រឿងទេស (ចាប់ហួយ) ដ៏តូចមួយ ស្ថិតនៅចម្ងាយប្រមាណ ២៧គីឡូម៉ែតពីឃុំអូរសោម​ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានលក់អាហារសម្រន់ និងភេសជ្ជៈ ដូចជា មីកំប៉ុង កាហ្វេ ទឹកបរិសទ្ធ ជាដើម សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ ក៏ដូចជាអ្នកទេសចរទៅលេងកម្សាន្តនៅទឹកធ្លាក់ឆាយប្រុយផងដែរ។

លោក សេង ម៉េងគ្រី ជាម្ចាស់តូបចាប់ហួយខាងលើបានប្រាប់ AMS ឱ្យដឹងថា ដ្បិតវាជាមុខរបរតូចតាច និងនៅដាច់ពីឆ្ងាយពីគេ ប៉ុន្តែលោកអាចរកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយចាំមិនបាច់ទៅកាប់ព្រៃឈើ ឬមិនពិបាកទៅដាក់អន្ទាក់សត្វព្រៃដែលជាទង្វើខុសច្បាប់ និងប្រឈមគ្រោះថ្នាក់នោះឡើយ។

លោកបានបញ្ជាក់ថា ៖

“តាមរយៈមុខរបរស្របច្បាប់មួយនេះ មានគេស្គាល់ និងចូលចិត្ត អាណិតស្រឡាញ់គាំទ្រខ្ញុំច្រើន ហើយសម្រាប់ភ្ញៀវដែលមកសម្រាកនៅទីនេះ ភាគច្រើនជាអ្នកដំណើរ អ្នកមកលេងទឹកធ្លាក់ ក៏ដូចជាអ្នកបោះតង់ មានទាំងខ្មែរ និងបរទេស ដោយសារតែកន្លែងរបស់ខ្ញុំក៏មានទីធ្លាសម្រាប់បោះតង់ កន្លែងសម្រាក អាចអាំងសាច់ជុំគ្នាបាន ប្រកបដោយបរិយាកាសស្រស់ស្រាយ ក្រជាក់ គ្មានសំរាម មានកន្លែងថតរូបភាពគួរឱ្យទាក់ទាញ និងមានដើមឈើហូបផ្លែចម្រុះ ដូចជា ខ្នុរ ត្របែក និងផ្លែផាសិនជាដើម”

ពាក់ព័ន្ធទៅនឹងការចូលរួមថែរក្សាបរិស្ថានវិញ លោក សេង ម៉េងគ្រី ឬ តា៩៧ បានយកចិត្តទុកដាក់ខ្លាំងណាស់ដោយលោកបានសម្អាត រៀបចំទុកដាក់ប្រភេទសំរាមដាច់ដោយឡែកពីគ្នា សម្អាតបរិយាកាសជុំវិញ ជាពិសេសគឺការកែច្នៃសំណល់ទាំងនោះឱ្យមានសោភ័ណភាពថែមទៀតផង ជាក់ស្ដែងដូចជាសំណល់កំប៉ុងមី លោកបានយកទៅតម្រៀបជាជញ្ជាំង។

លោកបញ្ជាក់ថា ៖

“គំនិតនេះគឺខ្ញុំមានចេញពីក្រអៅបេះដូងតែម្ដង ក្នុងការរៀបចំ សម្អាតមិនឱ្យមានសំរាម។ អ្នកខ្លះហូបមីហើយបោះចោលកំប៉ុង ខ្ញុំតាមទៅរើសយកមកលាងសម្អាតតម្រៀបជារូបប្រសាទប្រមាណជាង ១ម៉ឺនកំប៉ុងហើយ ដែលទៅដូចជាជញ្ជាំង។ ការយកសំរាប ឬសំណល់មកកែច្នៃ ជៀសវាងការពង្រាយពាសវាលពាសកាលនេះ គឺជារឿងមួយដ៏សំខាន់ ដែលមនុស្សគ្រប់រូបគួរតែចូលរួមទាំងអស់គ្នាដើម្បីបរិស្ថាន មានសោភ័ណភាព និងអនាម័យនៅក្នុងតំបន់”

គួរបញ្ជាក់ដែរថា តូបតា៩៧ ឆាយប្រុយ បានបង្កើតឡើងតាំងពីឆ្នាំ២០១៤ ដោយដំបូងឡើយមានតែកូនតូបតូចមួយសម្រាប់ទទួលអ្នកដំណើរអង្គុយលេងប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចប្បន្ននេះ លោកបានពង្រីកទីតាំងធំជាងមុន និងមានកន្លែងអាចសម្រាកបានងាយល្អប្រសើរផងដែរ។

លោក សេង ម៉េងគ្រី ក៏សូមអរគុណដល់អ្នកដំណើរដែលតែងតែចូលមកលេង និងគាំទ្រ ដល់អាជីវកម្មដ៏តូចរបស់លោកមួយនេះ ហើយក៏សុំអំពាវនាវឱ្យបងប្អូនទាំងអស់គ្នា មិនថាទោះជានៅទីកន្លែងណានោះទេ សូមចូលរួមជួយថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ហើយទុកដាក់សំរាមឱ្យមានរបៀបត្រឹមត្រូវ ជៀសវាងចោលសំរាមផ្ដេសផ្ដាស់នៅតាមទីសាធារណៈ ជាពិសេសតំបន់ទេសចរណ៍កម្សាន្ត ដែលអាចប៉ះពាល់ដល់បរិស្ថានទាំងមូល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី