ភ្នំពេញ ៖ អំពៅ ជារុក្ខជាតិមួយប្រភេទដែលបងប្អូនប្រជាកសិករខ្មែរនិយមដាំ ដោយសារតែវាមានប្រយោជន៍ច្រើន ដូចជាគាបយកទឹកធ្វើជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ចម្រាញ់ធ្វើជាស្ករ ជាពិសេសសូម្បីតែកាកអំពៅដែលគេគាបយកទឹកអស់នោះ ក៏គេអាចកែច្នៃទៅជាចានបរិស្ថានសម្រាប់ដាក់អាហារបានទៀតផង។

អិមជី ផេស៊ីហ្វិក ឯ.ក (MG Pacific Company Limited) ជាក្រុមហ៊ុនក្នុងស្រុកមួយដែលបានរិះរកមធ្យោបាយកែច្នៃកាកសំណល់ផ្សេងៗដែលមនុស្សទូទៅគិតថាគ្មានប្រយោជន៍ទាល់តែសោះ ទៅជាសម្ភារៈប្រើប្រាស់ដែលមានតម្លៃ តួយ៉ាងដូចជាចានធ្វើពីកាកអំពៅដែលអាចដាក់អាហារបានច្រើន គ្មានជាតិគីមី មិនប៉ះពាល់ដល់បរិស្ថាន។

លោក តាំង សុជាតិ ប្រធានក្រុមហ៊ុន ខាងលើបានមានប្រសាសន៍ថា ៖
“ក្រោយពេលខ្ញុំរៀនចប់មហាវិទ្យាល័យឆ្នាំ២០០៦ ខ្ញុំបានធ្វើការជាមួយអង្គការ និងក្រុមហ៊ុនអន្តរជាតិជាច្រើនប្រហែល ៦-៨ឆ្នាំ ពេលនោះយើងឃើញមានជនបរទេសមកធ្វើជាអ្នកដឹកនាំច្រើន ទើបខ្ញុំមានគំនិតមួយចង់បានក្រុមហ៊ុនខ្មែរ មានអ្នកដឹកនាំខ្មែរយើង ពោលគឺធ្វើការក្នុងក្រុមហ៊ុនបង្កើតនៅខ្មែរ និងអាចនាំផលិតផលចេញទៅក្រៅប្រទេសបាន”

ប្រធានក្រុមហ៊ុនរូបនេះបានបន្ថែមថា ៖
“ដើម្បីមានទំនុកចិត្តហៅថាផលិតផលខ្មែរពិតប្រាកដ ខាងក្រុមហ៊ុនយើងបានសិក្សាពីការដំឡើងម៉ាស៊ីន គឺគ្រប់ប្រភេទម៉ាស៊ីនទាំងអស់នៅក្នុងខ្សែសង្វាក់ផលិតកម្មសុទ្ធតែធ្វើនៅខ្មែរ។ ទីពីរគឺការសិក្សាពីវត្ថុធាតុដើមនៅស្រុកខ្មែរ ដែលយើងបានសិក្សាពីក្រចៅ ដើមចេក និងកាកអំពៅដែលងាយស្រួលរកនៅស្រុកខ្មែរយើង”

ទាក់ទងទៅនឹងដំណើរកាផលិត លោក តាំង សុជាតិ បានរៀបរាប់ថា នៅពេលដែលបានកាកអំពៅមក ទីមួយត្រូវហាលវាឱ្យស្ងួត បន្ទាប់មកកាត់វាទៅជាបំណែកតូចៗ។ គេយកបំណែកកាកអំពៅនេះទៅស្ងោររយៈពេល៨ម៉ោងឱ្យមានសភាពទន់ និងលាងសម្អាតឱ្យអស់ជាតិស្ករ។ បន្ទាប់មកគេយកវាទៅកូរបំបែកឱ្យម៉ដ្ឋ និងយកទៅចាក់ក្នុងពុម្ពជាសន្លឹកៗហើយដាក់ហាលថ្ងៃ។ ចុងក្រោយទើបគេយកសន្លឹកនោះទៅដាក់ក្នុងពុម្ពកម្ដៅចាក់ចេញជារូបរាងចានជាការស្រេច។ ចំពោះពុម្ពកម្ដៅនេះគឺគេប្រើកម្ដៅដល់ទៅ ២០០អង្សារ ដែលអាចសម្លាប់មេរោគ រំងាប់សន្លឹកកាកអំពៅ ពិសេសគឺម៉ាស៊ីនដែលប្រើទម្ងន់សង្កត់ដល់ទៅ១០តោនដែលធ្វើឱ្យចានមានសភាពហាប់ និងការពារជម្រាបទឹកបានល្អ។ លក្ខណៈពិសេសរបស់ចានធ្វើពីកាកអំពៅនេះគឺថា ត្បិតចាននេះធ្វើពីកាកអំពៅតែអាចប្រើវាដាក់ម្ហូបអាហារបានដោយមិនបារម្ភពីការលេចជ្រាប ហើយកាន់តែពិសេសនោះគឺបន្ទាប់ពីប្រើប្រាស់ហើយ ចានប្រភេទនេះអាចរលាយទៅជាជីកំប៉ុសក្នុងរយៈពេល៣០ថ្ងៃ។
ពាក់ព័ន្ធនឹងការចំណាយ លោក តាំង សុជាតិ បានបញ្ជាក់ថា ៖
“យើងត្រូវត្រៀមឱ្យលើសប្រាំដងនៃការគិតរបស់យើង មានន័យថាបើយើងគិតថាអស់១០០ យើងត្រូវត្រៀមឱ្យបាន ៥០០ ដោយសារវាតែងតែមានការប្រែប្រួលនៅពេលយើងអនុវត្ត។ ការគ្រប់គ្រងផ្នែកហរិញ្ញវត្ថុនេះគឺមានសារៈសំខាន់បំផុត ដែលយើងត្រូវការកត់ត្រា និងរក្សាទុកនូវរាល់ព័ត៌មានទាំងអស់ទាក់ទងនឹងចំណាយចំណូល ហើយនៅពេលដែលយើងទាល់ត្រង់ចំណុចណាមួយ យើងអាចបកទៅមើលពីកំណត់ត្រាទាំងនេះបាន”
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ពីផលលំបាកក្នុងការដឹកនាំ គ្រប់គ្រង និងស្វែងរកចំណែកទីផ្សារ ផងដែរ ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា
“ផលលំបាកច្បាស់ជាមានហើយ ប៉ុន្តែចំណុចដែលជំរុញចិត្តរបស់ខ្ញុំនោះគឺធ្វើយ៉ាងណាឱ្យមានផលិតផលខ្មែរមួយពិតប្រាកដ។ នៅថ្ងៃអនាគត អិមជី ផេស៊ីហ្វិក នឹងបង្កើតនូវផលិតផលបរិស្ថានបន្ថែមទៀត ដែលផលិតពីដំឡូង ពោត មានលទ្ធភាពអាវេចខ្ចប់របស់របរផ្សេងៗបានកាន់តែច្រើន និងអាចរលាយទៅជាជីបន្ទាប់ពីប្រើប្រាស់រួច”
ចុងក្រោយ លោក តាំង សុជាតិ បានផ្ដល់ជាសារចែករំលែកដល់បងប្អូនដែលចង់ចាប់ផ្ដើមអាជីវកម្មប្រភេទនេះ ទីមួយគឺត្រូវគិតថាខ្លួនឯងស្រឡាញ់ជាមុនសិន ព្រោះនៅពេលដែលស្រឡាញ់អ្វីមួយពិតប្រាកដ វាគឺជាកម្លាំងចិត្តដែលជំរុញឲ្យព្យាយាមធ្វើយ៉ាងអំណត់ និងគ្មានលក្ខខណ្ឌ ដើម្បីសម្រេចបានគោលបំណង ហើយនៅពេលដែលវាហុចផលត្រឡប់មកវិញ វាក៏ជាផលដែលឥតលក្ខណ្ឌដូចគ្នា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អត្រាបង្កកំណើតពិភពលោកធ្លាក់ដល់កម្រិតមិនធ្លាប់មាន គំរាមកំហែងដល់សេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មនុស្សជាតិកំពុងឈានចូលដល់យុគសម័យប្រជាសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក ខណៈអត្រាបង្កកំណើតសកលបានធ្លាក់ចុះ ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពប្រជាជន និងសេដ្ឋកិច្ចពិភពលោកនៅពេលអនាគត

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សមាជិកសភាអាមេរិក ៥០នាក់ ទាមទារឱ្យលោក Trump បង្ហាញរបាយការណ៍ចំណាយពិតទៅលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សមាជិកសភាតំណាងរាស្ត្រអាមេរិក កំពុងទាមទារឱ្យរដ្ឋបាល លោក Donald Trump ផ្តល់ទិន្នន័យលម្អិតអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងជីវិតមនុស្សក្រោមជម្លោះយោធាជាមួយនឹងប្រទេសអ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content