អ្នកជំនាញទេសចរណ៍ ៖ អ្នកមគ្គុទ្ទេសក៍គួរអភិវឌ្ឍន៍ខ្លួនឯងដែរ

ភ្នំពេញ ៖ មគ្គុទេសក៍ទេសចរណ៍ថ្វីត្បិតត្រឹមតែជាផ្នែកមួយនៃវិស័យទេសចរណ៍ ប៉ុន្តែផ្នែកនេះបានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងបង្ហាញពីអត្តសញ្ញាណ វប្បធម៌ អរិយធម៌របស់កម្ពុជាដែលរួមមានទាំងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងចរិកលក្ខណៈដ៏រួសរាយរបស់ប្រជាជនកម្ពុជាប្រាប់ទៅកាន់ពិភពលោកតាមរយៈប្រតិបត្តិករនៃវិស័យនេះ។

ជាភាពគាប់ជួន ដោយសារតែបញ្ហានៃវិបត្តិសកលកូវីដ-១៩បានផ្ទុះឡើង បានធ្វើឱ្យវិស័យមួយនេះទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបើទោះជាមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលតាមរយៈការផ្តល់នូវប្រាក់ឧបត្ថម្ភដោយ ហើយរហូតមកដល់ឆ្នាំ២០២២នេះ បើទោះជាកម្ពុជាបានបើកទូលាយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅហើយក្ដី ក៏ចំនួននៃភ្ញៀវស្ថិតក្នុងកម្រិតមួយស្ដួចស្ដើងនៅឡើយ។

ដោយផ្អែកលើស្ថានភាពទាំងនេះ លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍អង្គរ បានស្នើសុំរដ្ឋាភិបាលក្នុងការបន្តផ្តល់ប្រាក់ជំនួយឧបត្តម្ភជាទៅដល់អ្នកដែលបម្រើការក្នុងវិស័យនេះ ក៏ដូចជាអាជីវកម្មមួយចំនួនក្នុងវិស័យទេសចរណ៍ និងសុំបន្តមិនយកថ្លៃដូរអាជ្ញាប័ណ្ណ។ ក្នុងនោះ ក៏មានផងដែរនូវនីតិវិធីផ្តល់បណ្ណក្រីក្រ រឺបណ្ណប.ស.ស ដើម្បីអាចយកទៅប្រើប្រាស់លើសេវាសុខភាពសាធារណៈ។

ឆ្លើយតបនឹងស្ថានភាពនេះ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានលើកឡើងក្នុងន័យថា កាលពីពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ជួយជ្រោមជ្រែងវិស័យនេះរួចមកហើយ ក៏ប៉ុន្តែទន្ទឹមនឹងជំនួយនេះ មគ្គុទេសក៍ទេសចរណ៍ខ្លួនឯងក៏គួរអភិវឌ្ឍន៍សមត្ថភាព និងលទ្ធភាពរបស់ខ្លួន ជាពិសេសសម្របខ្លួនទៅនឹងសម័យកាលនេះ។

លោកបណ្ឌិតបន្តទៀតថា៖

“ក្រុមមគ្គទេសក៍ខ្លួនឯងគាត់ត្រូវចេះអភិវឌ្ឍន៍ខ្លួនឯង ទៅកាន់ចំណុចមួយទៀត មិនអាចអង្គុយរង់ចាំតែភ្ញៀវបរទេសត្រឡប់មកវិញនោះទេ! ត្រូវតែធ្វើអ្វីម៉្យាងដើម្បីអាចបន្តជីវភាពបានក្នុងសម័យកូវីដ និងរៀនរស់នៅក្នុងប្រក្រតីភាពថ្មី”

លោកបានបញ្ជាក់ថា ជាឧទាហរណ៍ ដូចជានៅតាមបណ្ដាប្រទេសមួយចំនួន គេលែងសូវនិយមជួលមគ្គុទេសក៍ទេសចរណ៍ទៀតហើយ គេអាចជ្រើសរើសប្រើវិធីផ្សេងដែលចំណេញជាងនេះ តួយ៉ាងដូចជា ការចាក់សំឡេងដែលបានថតទុកឱ្យភ្ញៀវស្ដាប់ជាដើម។ នេះបើតាមការលើកឡើងរបស់ប្រធានសមាគមន៍អាស៊ីប៉ាស៊ីហ្វិកដដែល។

ក្រៅពីជំនួយជាប្រាក់ឧបត្ថមដែលត្រូវបានអនុវត្តចាប់តាំងពីជំងឺកូវីដរាតត្បាតមក ក៏មានផងដែរនូវការជួយបង្វែរទីផ្សារពីអន្តរជាតិ មកក្នុងស្រុកវិញ តាមរយៈការបង្កើតជាកញ្ចប់ដំណើរកំសាន្ដដែលមានបូកបញ្ចូលសេវាកម្មមគ្គុទេសក៍ទេសចរណ៍ផងដែរ។ ប៉ុន្តែ វាហាក់បីដូចជាជំហានមួយយឺតយ៉ាវបន្តិចក្នុងការបណ្ដុះទម្លាប់ប្រជាជនក្នុងស្រុកឱ្យងាកមកប្រើប្រាស់សេវាកម្មមគ្គុទេសក៍។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) កាលពីពេលកន្លងទៅថ្មីៗនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក