ចំណេះដឹង ៖ បច្ចេកទេសផលិត និងប្រើប្រាស់ជីកំប៉ុស្តិ៍សំខាន់ៗដែលកសិករគួរយល់ដឹង

ជីកំប៉ុស្តិ៍ ជាប្រភេទជីសរីរាង្គដែលផ្ដល់នូវសារធាតុចិញ្ចឹមសម្រាប់ដំណាំផង និងជាប្រភេទជីដែលអាចជួយកែលម្អជីជាតិរបស់ដីធ្វើឱ្យដីធូរ ងាយស្រួលដល់ការលូតលាស់របស់ដំណាំ។ ក្នុងនោះ មានបច្ចេកទេសផលិតជីកំប៉ុស្តិ៍សំខាន់ៗមួយចំនួនដែលកសិករគួរយល់ដឹងដើម្បីផលិត ក៏ដូចជាអាចច្នៃជីដ៏មានជីជាតិសម្រាប់ដាំដំណាំ។

សម្រាប់ការផលិតជីកំប៉ុស្តិ៍ឱ្យបានជោគជ័យ កសិករគួរយកចិត្តទុកដាក់ទៅលើធាតុផ្សំដូចជាលាមកសត្វ ដើមពោត ចំបើង ស្មៅ ស្លឹកឈើ និងផេះជាដើម។ ក្រៅពីនេះ គេក៏ត្រូវពិនិត្យមើលខ្យល់នៅក្នុងគំនរជីឱ្យបានសមស្រប សំណើមមិនជោគពេក មិនស្ងួតពេក និងកត្តាសីតុណ្ហភាពផងដែរ។ ចំពោះប្រភេទជីកំប៉ុស្តិ៍វិញ ជាធម្មតាត្រូវបានគេដឹងជាទូទៅថាមានជីកំប៉ុស្តិ៍គោក ជីកំប៉ុស្តិ៍ទឹក និងជីកំប៉ុស្តិ៍ទ្រុង ដែលសុទ្ធសឹងតែមានអត្ថប្រយោជន៍ចំពោះដំណាំ និងដីដាំដំណាំដូចៗគ្នា គ្រាន់តែរបៀបផលិត និងរបៀបប្រើប្រាស់ខុសៗគ្នា ដូចជាកំប៉ុស្តិ៍គោកគេធ្វើជាគំនរជី កំប៉ុស្តិ៍ទឹកគេប្រើជាពាងដើម្បីផ្ទុក ហើយកំប៉ុស្តិ៍ទ្រុងគេអាចយកបន្ទះឫស្សីមកវាយធ្វើទ្រុងដើម្បីដាក់ជីផងដែរ។

សម្រាប់ប្រភេទកំប៉ុស្តិ៍គោក អ្នកផលិតអាចបំបែកមេជីកំប៉ុស្តិ៍គោកដោយយកល្បាយដែលរលួយហើយ ១គីឡូក្រាមទៅលាយជាមួយលាមកសត្វក្រៀមឬស្រស់ ឬកាកសំណល់បន្លែផ្សេងៗ កន្លះគីឡូក្រាម រួចស្រោចមេជីទឹកផ្អាប់ទុករយៈពេល ១សប្ដាហ៍ឱ្យរលួយល្អ ប្រសិនបើមិនរលួយល្អ គេអាចផ្អាប់ទុកបន្តទៀតដោយបន្ថែមមេជីទឹក លាយជាមួយស្កររងូស្រោចពីលើច្របល់ឱ្យស្មើសាច់ហើយគ្របទុក។

ចំណែកប្រភេទជីកំប៉ុស្តិ៍ទឹកវិញ មានភាពងាយស្រួលដល់ដំណាំដោយសារវាផ្ទុកនូវសារធាតុចិញ្ចឹមដែលរលាយស្រាប់ ពិសេសមានក្លិនអាជួយដេញសត្វល្អិតចង្រៃ ដែលកសិករគួរប្រើនៅក្រោយពេលស្ទូង មុនពេលដំណាំចេញផ្កា ឬនៅពេលដំណាំជួបរោគសញ្ញាប្លែកៗ ដោយគេអាចស្រោចទឹក ១លីត្រលើផ្ទៃដី ១ម៉ែត្រការេ តែបើស្រោចលើស្លឹកដំណាំផ្ទាល់ គេត្រូវលាយជីជាមួយនឹងទឹកធម្មតា មួយសប្ដាហ៍ម្ដង ឬ ២-៣ដង សម្រាប់ដំណាំខ្វះជីជាតិខ្លាំង។

ដោយឡែកការប្រើប្រាស់កំប៉ុស្តិ៍ទ្រុងវិញ គេអាចប្រើលាយជាមួយដីសម្រាប់សាប និងផ្សាំកូនបន្លែ ដោយប្រើជាប្រភេទជីទ្រាប់បាត ៣០០គីឡូក្រាម លើផ្ទៃដី ១០០ម៉ែត្រការ៉េ។ នៅពេលប្រើគេត្រូវច្របល់ឬរាប់លុបឱ្យសព្វចូលក្នុងដី ដើម្បីចៀសវាងការហើរជីអាសូតដែលមាននៅក្នុងកំប៉ុស្តិ៍ ឯជីដែលនៅសល់គេអាចច្រកបាវរក្សាទុកដើម្បីប្រើប្រាស់ពេលក្រោយបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី