ចំណុចសំខាន់ៗដែលអ្នកដាំដំណាំជុំវិញផ្ទះគួរយល់ដឹង

ការដាំដំណាំជុំវិញផ្ទះ ជាទម្លាប់ដ៏ល្អមួយដែលបងប្អូនគួរតែអនុវត្ត ដោយសារវាចូលរួមជួយទាំងផ្នែកសុខភាព កាត់បន្ថយភាពតានតឹងអារម្មណ៍តាមរយៈការមើលថែដំណាំ និងផ្នែកហិរញ្ញវត្ថុ ខណៈដែលវាជាប្រភពម្ហូបអាហារធម្មជាតិពិតៗគ្មានសាធាតុគីមី។ ជាមួយគ្នានេះ ដើម្បីអាចដាំដំណាំចម្រុះជុំវិញផ្ទះឱ្យបានផលល្អ អ្នកដាំទាំងឡាយគួរយល់ដឹងពីចំណុចសំខាន់ៗមួយចំនួនជាមុនសិន។

មុនពេលចាប់ផ្តើមដាំដំណាំ ដំបូងឡើយគេត្រូវជ្រើសរើសទីតាំង មិនថាបរិវេណជុំវិញផ្ទះដែលយើងអាចកាប់គាស់សម្អាតដី ឬនៅលើដំបូលផ្ទះដែលយើងអាចច្នៃដាំនៅលើធ្នើរ ធុង ឬសម្ភារផ្សេងៗដែលអាចផ្ទុកដីបាន ជាពិសេសគឺរកកន្លែងណាដែលមានពន្លឺគ្រប់គ្រាន់ ស្ថិតនៅឆ្ងាយពីសត្វចិញ្ចឹម ព្រោះវាអាចកាយបំផ្លាញដំណាំ និងស្ថិតនៅជិតប្រភពទឹកដើម្បីងាយស្រួលស្រោចស្រព។

ចំណុចបន្ទាប់មកទៀតគឺការរៀបចំដីដោយអ្នកដាំគួរប្រើរានដែកសម្រាប់ដាំ ដែលអាចប្រើបានរយៈពេលយូរ និងបានផលល្អ ជាពិសេសសម្រាប់ដំណាំរយៈពេលខ្លី ដូចជា សាឡាដ និងប្រភេទស្ពៃផ្សេងៗទៀត។ ដោយឡែកចំពោះការប្រើធុង ឬច្នៃប្លាស្ទិកមកដាំក៏ជាការប្រើប្រាស់ឡើងវិញប្រកបដោយនិរន្តរភាពដែរ ប៉ុន្តែត្រូវប្រើប្រាស់របស់ដែលមានស្រាប់ មិនមែនជាសម្ភារដែលទិញមកដើម្បីដាំនោះទេ។

សម្រាប់ការបែងចែកដំណាំ ក៏ជាផ្នែកដែលអ្នកដាំគួរយកចិត្តទុកដាក់ផងដែរ ព្រោះកាលណាយើងដាំបន្លែ ឬផ្លែឈើ ត្រូវជ្រើសរើសទីតាំងដីសម្រាប់ដាំ និងការមើលថែខុសៗគ្នាទៅតាមប្រភេទ។ តួយ៉ាងដំណាំខ្លះត្រូវការជីមានជាតិអាសូតច្រើន ខ្លះត្រូវការទឹកច្រើន ហេតុនេះម្ចាស់សួនដំណាំត្រូវមានភាពវ័យឆ្លាត ក៏ដូចជាស្គាល់ពីប្រភេទដំណាំឱ្យបានច្បាស់មុនពេលដាំ។

បន្ថែមពីលើការដាំ អ្នកដាំក៏ត្រូវយល់ដឹងពីការផលិតជីទឹកដែលជាប្រភេទជីធម្មជាតិមានប្រយោជន៍ច្រើនចំពោះដំណាំរយៈពេលខ្លី និងបន្លែស្លឹក ហើយជីនេះក៏មានភាពងាយស្រួលក្នុងការផលិតដោយគ្រាន់តែប្រើប្រាស់កាកសំណល់ផ្ទះបាយមកលាយជាមួយស្កររងូ និងអ៊ីអឹមគឺអាចប្រើប្រាស់បានស្ទើរគ្រប់ប្រភេទដំណាំ។ យ៉ាងណាក៏ដោយ អ្នកដាំក៏គួរតែយកចិត្តទុកដាក់ក្នុងការមើលថែទាំ ដូចជាបេះ ឬជម្រុះស្លឹកបន្លែណាដែលទុំ ស្អុយ ឬរលួយចេញ ជៀសវាងឆ្លងជំងឺដល់ដើមដទៃទៀត។

ជាចុងក្រោយ គឺកត្តាបច្ចេកវិទ្យា កសិករវ័យឆ្លាត តែងចេះទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាទំនើប ដូចជាការកំណត់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ទោះមិននៅផ្ទះក៏យើងអាចបញ្ជាការស្រោចដំណាំពីចម្ងាយបាន។ ហេតុនេះ តាមរយៈចំណុចសំខាន់ៗខាងលើ អ្នកដាំរបស់យើងនឹងកាន់តែមានគំនិតកែច្នៃបន្ថែមទៀតពាក់ព័ន្ធនឹងការដាំដំណាំជុំវិញផ្ទះ៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ