ក្រូចពោធិ៍សាត់ភ្នំក្រវ៉ាញ កំពុងពេញរដូវកាលប្រមូលផល និងមានការគាំទ្រច្រើន

ពោធិ៍សាត់ ៖ ជាតំបន់មានសក្ដានុពលខ្លាំងផ្នែកដំណាំហូបផ្លែ ខេត្តពោធិ៍សាត់ កំពុងពេញរដូវកាលប្រមូលទិន្នផល ក្រូចពោធិ៍សាត់ ដែលជាដំណាំប្រចាំតំបន់ កំពុងមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន មិនថាការកម្ម៉ង់តាមអនឡាញ អ្នកបោះដុំ ឬរោងចក្រកែច្នៃ ដែលអាចលក់ចេញនៅលើទីផ្សាររហូតដល់ទៅរាប់រយតោនក្នុងមួយឆ្នាំ។

លោក ឡៃ ស៊ីម ជាម្ចាស់ចំការក្រូចពោធិ៍សាត់មួយកន្លែងស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា ទីផ្សារក្រូចពោធិ៍សាត់គឺមានការគាំទ្រច្រើនទាំងការលក់រាយ និងបោះដុំ ដោយសារតែគុណភាពក៏ដូចជារសជាតិរបស់ក្រូចតំបន់នេះមានភាពទាក់ទាញខុសពីក្រូចដែលមានដាំនៅតំបន់ផ្សេង។

លោកបញ្ជាក់ថា៖

«ក្នុងមួយថ្ងៃយើងបេះក្រូចបាន ២-៣ឡាន ដែលមួយឡានប្រមាណ ១តោនកន្លះ ហើយតម្លៃគឺយើងលក់គិតជាផ្លូនដែលមាន៦០ផ្លែ មានតម្លៃចន្លោះពី ២៥ ០០០-៥០ ០០០រៀល អាស្រ័យលើប្រភេទក្រូចលេខ១ លេខ២ លេខ៣ ហើយការប្រមូលផល យើងអាចប្រមូលបានពីរដងក្នុងមួយឆ្នាំដែលលើកទីពីរគឺទិន្នផលល្អជាង ដោយយើងអាចបេះបានចន្លោះខែមេសា ដល់ខែវិច្ឆកានេះតែម្ដង»។

ម្ចាស់ចំការក្រូចខាងលើបន្ថែមថា ចំការក្រូចរបស់យើងសរុបប្រមាណ ៣០ហិចតា ដោយជាចំការរបស់លោកខ្លះ និងម៉ៅចំការបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយអាចប្រមូលផលបាន ៤០០-៥០០ តោនក្នុងមួយឆ្នាំ។ ចំណែករយៈពេលដាំ យើងដាំត្រឹម២-៣ឆ្នាំ គឺបានផលហើយ ក៏ប៉ុន្តែឆ្នាំដែលទទួលបានផលល្អមែនទែនគឺឆ្នាំទី៤-៥។  

ដោយឡែកចំណុចពិសេសបរស់ក្រូចពោធិ៍សាត់ភ្នំក្រវាញនេះវិញគឺ វាមានរសជាតិជូរអែមឆ្ងាញ់ ធម្មជាតិដាំនៅចំការពិតៗ ហើយមានអតិថិជនគាំទ្រច្រើន ដែលយើងលក់តាមអនឡាញផង លក់ផ្ទាល់ៗឱ្យភ្ញៀវផង អតិថិជនក្នុងខេត្តមកយកទៅលក់បន្តផង ហើយក៏មានផ្ញើតទៅតាមបណ្ដាខេត្តផ្សេងៗ ជាពិសេសមានសហគ្រាសនៅខេត្តបាត់ដំបងទទួលទិញយកទៅកែច្នៃជាដំណាប់ផងដែរ។

គួររំឭកដែរថា លោក ឡៃ ស៊ីម បានចាប់ផ្ដើមដាំក្រូចពោធិ៍សាត់ តាំងពីឆ្នាំ២០០៧ ដោយចាប់ផ្ដើមពីការដាំខ្លួនឯងផង និងធ្វើពូជទុកលក់ផង ហើយដើមទុនគឺមិនចំណាយច្រើននោះទេ ដោយសារមានដីខ្លួនឯងស្រាប់ ហើយក៏ចេះធ្វើពូជខ្លួនឯងសម្រាប់ដាំ ងាយថែទាំដោយគ្រាន់តែប្រើថ្នាំសម្លាប់សត្វល្អិតនិងជីបំប៉នតិចតួច។

យ៉ាងណាក៏ដោយ លោកបន្តថា បច្ចុប្បន្នអាចចំណាយដើមទុនច្រើនជាងពីមុនដោយសារតែត្រូវសម្អាតដី កាត់ស្មៅ និងថ្លៃឈ្នួកកម្មករគឺមានតម្លៃថ្លៃជាងកាលពីមុន ហើយការដាំក្រូចពោធិ៍សាត់ក៏ជួបផលលំបាកផងដែរ គឺបញ្ហាទឹក ដែលត្រូវដាក់ទឹកឱ្យបានគ្រប់គ្រាន់នៅរដូវប្រាំង ហើយនៅរដូវភ្លៀង ក្រូចដែលបានដាំនៅជិតៗទឹកអាចនឹងលិច ហើយខូចដល់ផ្លែក្រូច ប៉ុន្តែបើទឹកលិចខ្លាំងជោគជាំរហូតដល់ខូចដើមនោះគឺប្រឈមនឹងការខាតបង់ច្រើន។

សម្រាប់ថ្ងៃអនាគត លោក ឡៃ ស៊ីម ចង់ពង្រីកទីផ្សារក្រូចពោធិ៍សាត់ដែលជាដំណាំប្រចាំតំបន់នេះឱ្យកាន់តែធំ ដោយអាចនាំចេញទៅក្រៅប្រទេសថែមទៀត។ ចុងក្រោយ លោក ក៏សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រក្រូចពោធិ៍តំបន់ភ្នំក្រវាញកន្លងមក និងសូមឱ្យបងប្អូនយើងនៅតែគាំទ្របន្តទៀតនូវផលិតផលក្នុងស្រុក មានរសជាតិឆ្ងាញ់ និងជាកសិផលធម្មជាតិពិតៗ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី