ស្ថាបនិកក្រុមហ៊ុនលក់អនឡាញធំបំផុត និងល្បីបំផុត Amazon លោក Jeff Bezos និងដំណើរជីវិតជោគជ័យរបស់លោកបានក្លាយទៅជាមេរៀនសម្រាប់មនុស្សជាច្រើនលើសកលលោកយកមករៀនសូត្រ និងយកមកលើកទឹកចិត្តខ្លួនឯងក្នុងវិថីដើម្បីក្លាយទៅជាសហគ្រិន ប៉ុន្តែមួយក្នុងចំណោមនោះគឺជាលោក Nipun Mehra ដែលធ្លាប់ជាមនុស្សដែលធ្លាប់ស្ថិតនៅជិតកំពូលបុរសរូបនេះបំផុត។

អតីតជាវិស្វករកម្មវិធីនិងធ្វើការងារនៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន Amazon ចន្លោះឆ្នាំ២០០៤ លោក Mehra បានរៀនសូត្រ និងទាញយកបទពិសោធជាច្រើនពីស្ថាបនិក Amazon រូបនេះហើយបង្កើតវាទៅជាអាជីវកម្មថ្មីដោយផ្ទាល់ខ្លួនមួយដែលកំពុងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យលក់ទំនិញអនឡាញស្រដៀងទៅនឹង Amazon ដែរ។
លោក Mehra បានចំណាយពេលជាមួយនឹង Amazon និងលោក Bezos អស់រយៈពេលជាង១៥ឆ្នាំទម្រាំដាច់ចិត្តចាកចេញហើយសហការជាមួយនឹងអតីតបុគ្គលិករួមការងារម្នាក់ទៀតគឺលោក Alan Wong ដើម្បីបង្កើតបានជាវេបសាយលក់ទំនិញអនឡាញថ្មីដោយខ្លួនឯងនិងមានឈ្មោះថា Ula។

Ula ជាវេបសាយលក់ទំនិញរាយនិងត្រូវបានបង្កើតឡើងដំបូងកាលពីឆ្នាំ២០១៩ដើម្បីជួយដល់បណ្តាអាជីវកម្មលក់ទំនិញតាមផ្ទះ ឬយើងអាចហៅថាចាប់ហ៊ួយឲ្យអាចប្តូរវាទៅជាអាជីវកម្មអនឡាញវិញតាមរយៈការផ្គត់ផ្គង់សេវាកម្មគ្រប់គ្រងស្តុកទំនិញនិងសេវាកម្មដឹកជញ្ជូនទៅកាន់អតិថិជន។
ក្រៅតែពី Mehra និង Wong ក្នុងនោះក៏មានស្ថាបនិកផ្សេងទៀតដូចជា Riky Tenggara និង Derry Sakti ផងដែរហើយស្ថិតនៅក្នុងស្ថានភាពកូវីដកន្លងមកក្រុមហ៊ុននេះបានទទួលបានប្រមូលបានម្ចាស់ហ៊ុនថ្មីរហូតទៅដល់ជាង ៧០ ០០០នាក់ និងស្រូបទាញបានប្រាក់វិនិយោគបន្ថែមប្រមាណជា ១១៧,៥លានដុល្លារកាលពីគ្រានោះ។
កាន់តែអស្ចារ្យជាអ្វីដែលលោក Mehra និងក្រុមសហស្ថាបនិកមិនបាននឹកដល់ព្រោះថា Ula កាលពីខែតុលាកន្លងទៅបានទទួលនូវកញ្ចប់វិនិយោគមួយចំនួនធំពីសំណាក់ក្រុមហ៊ុន Amazon តាមរយៈការិយាល័យផ្ទាល់របស់លោក Jeff Bezos ទាំងដែលជឿជាក់ថាបុរសរូបនេះមិនបានដឹងទេថា Mehra គឺធ្លាប់ជាអតីតបុគ្គលិករបស់គាត់ឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content