តោះ ! មកដឹងពីចំណុចសំខាន់ៗ និងការលូតលាស់របស់ផ្កាអង្គាសីល

ភ្នំពេញ ៖ គ្រាន់តែឮឈ្មោះថា អង្គាសីល គេតែងតែគិតដល់ផ្កាមួយប្រភេទ ដែលគេតែងយកមកដាក់តាំងលម្អក្នុងគេហដ្ឋានផ្ដល់នូវភាពស្រស់ស្អាត និងមានជំនឿថាអាចនាំមកនូវសំណាងល្អដល់ក្រុមគ្រួសារ ជាពិសេសនៅរដូវបុណ្យចូលឆ្នាំចិនតែម្តង។ ចង់ដឹងទេថា តើដំណើរការនៃការដុះលូតលាស់របស់ដើមផ្កាដែលមានតម្លៃមួយប្រភេទនេះមានការវិវឌ្ឍបែបណា?

រុក្ខជាតិអង្គាសីល ជាប្រភេទផ្កាម្យ៉ាងដែលមានផ្កាស្រស់ស្អាត និងមានប្រយោជន៍អាចធ្វើជាឱសថទាំងផ្កា ដើម និងឫស ហើយអង្គាសីលមានពីរប្រភេទធំៗគឺ អង្គាសីលទេស (ផ្កាចូលឆ្នាំចិន) និងអង្គាសីលអង្គា (ភ្លៅកង្កែប) ដែលភាគច្រើនដុះនៅតាមព្រៃល្បោះនៃប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺនៅកម្ពុជា ហើយមែករុក្ខជាតិដែលមានផ្កា ឬពន្លកផ្កាច្រើន ត្រូវបានគេកាប់យកមកដាក់លក់ក្នុងទីផ្សារនាពេលរដូវចូលឆ្នាំចិន។

វាជារុក្ខជាតិដុះនៅតំបន់សីតុណ្ហភាពទាប មានសំណើមខ្ពស់ ដូចជាតាមតំបន់ភ្នំដែលមានរយៈកម្ពស់មធ្យម និងនៅក្រោមគម្របម្លប់។ ផ្កាអង្គាសីលមានពណ៌ក្រហម លឿង ស ទឹក្រូច ផ្កាឈូក ចំប៉ាក្រៀម ដំណក់ទឹកភ្លៀងសប្រផេះ អាស្រ័យទៅតាមតំបន់ ដោយខ្លះចែកចេញជា ១រដូវ ៣រដូវ ឬ៤រដូវ។

ដើមអង្គាសីលមានកម្ពស់ជាមធ្យមពី ២-៨ម៉ែត្រ ជាប្រភេទដើមមិនសូវត្រង់ និងបែកមែកសាខាច្រើន។ ជាទូទៅ សំបកដើមមានពណ៌ប្រផេះក្រម៉ៅ មានលាយពណ)អុចៗ។ ប្រភេទផ្កា Hypogyne ជាផ្កា ២ភេទ ដែលគេចែកជា ផ្កា៥ស្រទាប់ (មានប្រភេទតូចៗ ១៤ប្រភេទ) និងផ្កាច្រើនស្រទាប់ (មានប្រភេទតូចៗ ១២ប្រភេទ) តែប្រភេទផ្កាក្នុងស្រុកភាគច្រើនជាផ្កាមួយរដូវ មានពណ៌លឿង ៥ស្រទាប់ ចេញផ្កានៅខែមាឃ ឯប្រភេទផ្សេងទៀតជាផ្កានាំចូល។

ផ្កាអង្គាសីល អាចចេញផ្ការយៈពេលខ្លីពី ១០-១៥ថ្ងៃ រួចចេញផ្លែប្រមាណ ២សប្ដាហ៍ទើបជ្រុះ ហើយផ្លែរបស់វាជាប្រភេទផ្លែសាច់ នៅពេលខ្ចីមានពណ៌ខៀវ និងពេលទុំមានពណ៌ក្រហមក្រម៉ៅ។ ចំណែកស្លឹក ជាប្រភេទស្លឹកឆ្លាស់បីរដូវ មានទម្រង់ស្រួចចុង ហើយស្លឹកមានបន្លានៅផ្នែកគែមនៃស្លឹក។

ពាក់ព័ន្ធនឹងការដាំរុក្ខជាតិអង្គាសីល គេអាចដាំដោយការបណ្ដុះគ្រាប់ និងការសាកមែក តែការបណ្ដុះគ្រាប់ត្រូវប្រើរយៈពេលដល់ទៅ ៥-១០ឆ្នាំទើបដើមធំល្អ។ សម្រាប់ដីសម្រាប់ដាំវិញ អង្គាសីលត្រូវការដីដែលមានអត្រាដីឥដ្ឋ ៧០ភាគរយ ដីខ្សាច់ ២០ភាគរយ និងជីកំប៉ុស្ត៍ ១០ភាគរយ ហើយក្នុងករណីដាំក្នុងផើង ត្រូវការផ្លាស់ប្ដូរដីរៀងរាល់ ២-៣ឆ្នាំទើបផ្កាអាចលូតលាស់បានល្អ។

ទាក់ទងនឹងការមើលថែ ផ្កាអង្គាសីលមិនរើសប្រភេទជីសម្រាប់បំប៉ននោះទេ ដែលគេត្រូវការបន្ថែមជីក្នុងមួយឆ្នាំ ២ដង និងស្រោចទឹកឱ្យសើមជាប់នឹងគល់ បើពុំដូច្នោះទេអង្គាសីលនឹងស្ងួតដើម ស្វិត និងជ្រុះស្លឹកជាក់ជាមិនខាន។ ឯទឹកសម្រាប់ស្រោច មិនត្រូវមានជាតិជូរ ប្រៃ និងក្លរ (Cl) ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង