បច្ចុប្បន្នភាព ៖ ដីធ្លី​ដែលស្ថិតនៅទីតាំង​ល្អ នៅតែមានការ​ទិញ-លក់​ និង​មានហាង​ឆេង​ខ្ពស់

ភ្នំពេញ ៖ ក្នុង​ពេលស្ថានភាព​នៃវិបត្តិ​សកល​បន្ត​ជះឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​ជាសកលនោះ ការទិញលក់​ដីធ្លី​នៅលើទីផ្សារកម្ពុជាក៏​មានការ​ថមថយចុះ​ និង​មិនមានហាងឆេង​ខ្ពស់ប៉ុន្មាននោះទេ ជាពិសេសមាន​អ្នកលក់​ច្រើន​ជាងអ្នកទិញ​ ហើយ​អ្ន​កទិ​ញ​​ក៏​រកតែដីណា​ដែល​មានតម្លៃទាប​ជាង​ទីផ្សារ។ យ៉ាងណាក៏ដោយ សម្រាប់ការធ្លាក់ចុះតម្លៃនេះក៏មិនមែនទាំងអស់នោះ ពោលគឺដីណាដែលមានទីតាំងល្អ ឬក្នុងគម្រោងវិនិយោគរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន នៅតែអាចរក្សាបានតម្លៃថ្លៃ និងមានសកម្មភាពទិញ-លក់ដដែល។

អ្នកអភិវឌ្ឍន៍​ដីធ្លីមួយកន្លែង​ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់ទីតាំង​ដីដែលស្ថិតនៅក្នុងតំបន់មានសក្ដានុពលនៃការវិនិយោគពីវិស័យឯកជន ក៏ដូចជាតំបន់ដែលស្ថិតផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនៅតែមានសកម្មភាពទិញ-លក់ជាធម្មតា និងអាចរក្សាបានតម្លៃខ្ពស់ដដែលបើទោះជាស្ថិតក្នុងបរិបទសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះក៏ដោយ។ ​

លោកបន្តថា ​៖

«ដីដែល​មានតម្រូវការ​ពីអតិថិជន​គឺជា​ដីដែល​នៅជិតៗក្រុង​ភ្នំពេញ ជាដីដែលមានសក្ដានុពលផ្នែក​លំ​នៅ​ឋាន​​​ និងមានគម្រោងអភិវឌ្ឍន៍​ទាំង​រដ្ឋ ​និងឯកជន ​ដូចជាដី​ដែល​មានការ​អ​​ភិ​វឌ្ឍ​​ផ្លូវស្អាត​ល្អ មានការតភ្ជាប់​ប្រព័ន្ធអគ្គិសនី ប្រព័ន្ធ​ទឹក​ និង​ប្រព័ន្ធលូ​ទឹក​ស្អុយ​បានរួចរាល់​ជាដើម ។ ដី​ទាំង​នេះ គឺមានតម្រូវការ​សម្រាប់​អ្នក​ដែល​ត្រូវកា​រទិញ​ហើយ​អភិវឌ្ឍន៍​ ដូច​ជា​​សង់​ផ្ទះ​ផ្ទាល់​ខ្លួន សង់​ជា​ឃ្លាំង​សម្រាប់ជួល ឬសង់​ជា​ផ្ទះជួល​ ។ សម្រាប់អ្នកទិញ​ដើម្បីទុក​វិនិយោគ​បន្តគឺមិនសូវ​ជា​មាននោះទេ ក្នុង​បរិបទ​ពេលនេះ »។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA) ក៏បានលើកឡើងផងដែរថា ដី​ដែល​មានទីតាំង​ល្អៗ គឺនៅតែ​មានការទិញលក់​ ដូចជា​ដីដែលស្ថិតនៅ​តំបន់​ដែល​មានសក្ដានុពលសម្រាប់​កា​រ​​​វិនិយោគនៅពេលអនាគត  ដីដែល​មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដី ស្ថិតនៅ​ក្បែ​រ​គម្រោ​​ង​អភិវឌ្ឍន៍ធំៗជាដើម ។

ជាមួយគ្នានេះ លោកក៏ដាក់ការរំពឹងដែរថា ស្ថានភាព​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​​​នាឆ្នាំ២០២៤​នេះ អាច​នឹង​មាន​ស​ក​ម្ម​ភា​ព​ប្រ​សើរ​​ជាង​ឆ្នំាមុន​ ដោយ​សកម្ម​នៃការ​ទិញលក់​ដីធ្លី និ​ងសកម្មភាពនៃការ​វិនិ​យោ​គនឹងអាច​មានភាព​មមាញឹក​ជាង​ឆ្នាំ២០២៣ ជាក់ស្ដែង​នៅដើមឆ្នាំ ២០២៤នេះ ឃើញ​មានសកម្មភា​ពរបស់​វិនិយោគិន​ស្វែង​ការ​វិនិយោគ​ចាប់​ផ្ដើម​​កើនឡើង​វិញជាបណ្ដើរៗ។​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក