សួនផ្កាផ្ទះបៃតង ៖ ទីផ្សារទទួលទិញកសិផលរបស់កសិករខ្មែរលក់ចែកចាយបន្ត

សួនផ្កាផ្ទះបៃតង គឺជាឈ្មោះរបស់អាជីវកម្មខ្នាតតូចមួយកន្លែង ដែលទទួលទិញផលិតផលខ្មែរជាច្រើនមុខយកមកលក់ចែកវចាយបន្តយ៉ាងសកម្មនៅក្នុងស្រុក។ ផលិតផលខ្មែរដែលមានលក់នៅក្នុងហាងនេះ សុទ្ធតែជាផលិតផលដែលផលិតចេញពីសហគមន៍ មានគុណភាពខ្ពស់ និងមានការទទួលស្គាល់ត្រឹមត្រូវតាមស្តង់ដារ។

សព្វថ្ងៃ​នេះ ​ផលិតផល​ដែលកំពុងតាំងលក់នៅក្នុងហាង សួនផ្កាផ្ទះបៃតង រួម​មាន​ដូចជា​ ប្រេង​ខ្យល់ ប្រេង​ក្រឡា បន្លែសុវត្ថិភាព ផ្លែឈើ ប្រហុក ផ្អក ត្រីងៀត សាច់គោងៀត និងអាហារកែច្នៃជាច្រើនប្រភេទទៀត ដែលយកចេញពីប្រភព​ផ្សេងៗគ្នា។

អ្នកស្រី យ៉ែម ណារឿន ជាម្ចាស់ហាងសួនផ្កាផ្ទះបៃតងបានប្រាប់ AMS ថា ៖

“យើងមានលក់ផលិតផល​សឹង​​តែគ្រប់មុខដែលយកមកពីកសិករ និងសហគមន៍កសិកម្ម ២៥ខេត្តក្រុង។ និយាយទៅឲ្យតែជា​ផលិតផលខ្មែរមានស្តង់ដារ មានការវេចខ្ចប់ត្រឹមត្រូវ គឺយើងយកមកលក់ទាំងអស់ ហើយ ដើម្បីអាចធានានូវសុវត្ថិភាពនៃផលិតផលទាំងនោះបានត្រូវ​​ឆ្លង​កាត់​​​ការ​ត្រួត​ពិនិត្យ​គុណភាព​ សុវត្ថិភាព​ ពោលគឺមុន​យក​ចូល​ហាង គឺ​ខាង​សហគមន៍​ដែលជាអ្នក​ផ្គត់ផ្គង់ត្រូវមានការ​ត្រួត​ពិនិត្យ​។”

អ្នកស្រីបានបន្តថា ៖

“សម្រាប់​ផលិតផល​បន្លែ​ស្រស់​ ភាគ​ច្រើន​យើង​នាំ​យក​មក​ពី​សហគមន៍​១​នៅ​ខេត្ត​កណ្ដាល រីឯ​អាហារ​​​ក្រៀម​ ដូច​ជា​ ត្រី​ងៀត សាច់​គោ​ងៀត ប្រហុក ផ្អក​ និង​មាំ យើង​នាំ​យក​ពី​សៀមរាប ពោធិ៍សាត់ និង​បាត់ដំបង​ជា​ដើម។”

យ៉ាងណាមិញ ដើម្បីប្រមូលទិញផលិតផលពីគ្រប់ខេត្ត អ្នកស្រីមានបណ្ដាញដែលចាំទទួលទិញតែម្ដង ជាក់ស្ដែងដូចជានៅខេត្តពោធិ៍សាត់ អ្នកស្រីមានទីស្នាក់ការ​​ជា​អ្នក​រៀប​ចំ​ប្រមូល​យក​កសិផល​​​មក​។

អ្នកស្រីបានបញ្ជាក់ទៀតថា ៖

“ចំណែកតែ​នៅ​ខេត្ត​មណ្ឌលគិរី យើងមាន​អ្នក​រៀប​ចំ​ត្រួត​ពិនិត្យ​ឱ្យ​ហើយ​មុន​យក​មក​ចែក​ចាយ​នៅ​ទី​ស្នាក់​ការ​កណ្ដាល​ ដូច​ជា ​ផលិតផល​អង្ករ និង​បន្លែ​មើម​ដូចជា​ការ៉ុត​ ឆៃថាវ ​ហូរហែ​អញ្ចឹង​ទៅ និយាយ​រួម​តាម​តំបន់​ ផលិតផល​ណា​ដែល​ល្អ​យើង​យក​មក​លក់​ ដែល​យើង​មាន​បណ្ដាញ​ផ្គត់ផ្គង់​មក។”

តាមរយៈបទពិសោធន៍អាជីវកម្មមួយនេះ អ្នកស្រីក៏សំណូមពរដល់រាជរដ្ឋាភិបាល​ អង្គការ និង​ដៃគូ​ពាក់ព័ន្ធ​នានា​ សូម​ជួយពិនិត្យមើល​ទៅ​លើ​ផ្នែក​កង្វះខាត​មួយចំនួនដែល​ជា​ឧបសគ្គ​ដូចជា​ ការ​វេច​ខ្ចប់​ ការដឹក​ជញ្ជូន​ បច្ចេកទេស​កសិកម្ម​ ដើម្បី​អាច​មាន​លទ្ធភាព​ផ្គត់​ផ្គង់​នៅ​ក្នុង​ស្រុក​ពេញ​លេញ​ ហើយ​អាច​នាំ​យក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ទៀត​ផង​ ព្រោះ​សព្វ​ថ្ងៃ​នេះអាជីវកម្មមួយនេះផ្គង់​ផ្គង់​តម្រូវការក្នុង​ស្រុក​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ