អាជីវកម្ម «ណែមយើង»​ នៅតែអាចរីកលូតលាស់បាន ត្បិតចាប់ផ្ដើមក្នុងអំ​ឡុងពេលនៃការរាត្បាតកូវីដក៏ដោយ

បាត់ដំបង ៖ ជាអាជីវកម្មក្នុងស្រុក ដែលបានបង្កើតឡើងនៅក្នុងអំឡុងពេលកើតមានវិបត្តិសេដ្ឋកិច្ច ជាពិសេសវិបត្តិនៃជំងឺកូវីដមានការរីករាលដាលនៅទូទាំងសកលលោក ណែម យើង បានបន្តខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងមមាញឹក ជាមួយនឹងការទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង និងមានទីផ្សារយ៉ាងទូលាយ ដែលដើរបញ្ច្រាសទិសរបស់អាជីវកម្មមួយចំនួនបានបិទទ្វារដោយសារតែមិនអាចទ្រាំទ្រនឹងការខាតបង់បាន។

លោក សំ បូរិន ជាម្ចាស់អាជីវកម្ម «ណែមយើង» ដែលជាសិប្បកម្មផលិតណែមរសជាតិបាត់ដំបងបានមានប្រសាសន៍ប្រាប់ឱ្យថា តាមការពិតទៅ អាជីវកម្មមួយនេះបានចាប់ផ្ដើមលើកដំបូងតាំងពីឆ្នាំ២០១៦ ប៉ុន្តែសម្រាប់ការពង្រឹង និងពង្រីកយ៉ាងពេញលេញគឺនៅអំ​ឡុងពេលនៃការរីករាលជំងឺកូវីដ​១៩ ពោលគឺនៅពេលមានវិបត្តិគឺចាប់ផ្ដើមធ្វើខ្លាំង លុះដល់ពេលសេដ្ឋកិច្ចដើរឡើងវិញគេក៏ស្គាល់កេរ្តិ៍ឈ្មោះណែមយើងកាន់តែច្រើន។​

លោកបាន​បន្តថា ៖

“សម្រាប់សិប្បកម្មនេះមានអ្នកផលិតចំនួន ៦នាក់ ហើយការផលិតប្រចាំថ្ងៃ​អាចផលិ​តបា​នប្រមាណ ៦០០-៧០០​ កញ្ចប់ ឬថ្ងៃខ្លះមានការកម្ម៉ង់ច្រើនអាចផលិតដល់ទៅ ១ ៥០០ កញ្ចប់ក៏មាន ហើយបន្ត​លក់បោះដុំទៅតាមបណ្ដាលខេត្តស្ទើរទូទាំងប្រទេស ជាពិសេសទៅតាមបណ្ដាលផ្សារទំនើប ម៉ាត និងផ្សារធម្មជាតិ ដូចជា ឡាក់គី, ជីបម៉ុង, តេលា, កាល់តិច និងTotal Circle-K ជាដើម។”

សម្រាប់ចំណុចពិសេសរបស់ផលិតផល «ណែមយើង» ត្រូវបានលោក សំ បូរិន បាន​បញ្ជាក់ថា ៖

“ចំពោះផ​លិតផលយើង គឺពាក់ព័ន្ធនឹងអនាម័យ បើគ្មានអនាម័យក៏លក់អត់បានដែរ ទីមួយគឺអនាម័យនេះតែម្ដង ទីពីរគឺរសជាតិ​ ដែលយើងផលិតណែម​ដោយ​មាន​ការ​ច្នៃមានការវេចខ្ចប់បានត្រឹមត្រូវតាមស្តង់ដារអាចលក់ក្នុ​ង​ផ្សា​រទំនើបបាន”

ចំពោះផលិតផលណែម «សិប្បកម្មណែមយើង» មានផលិតផលចម្បងៗ៣ប្រភេទគឺ ណែមសាច់ត្រីសុទ្ធ, ណែមសាច់ត្រីលាយស្បែកជ្រូក និងណែមស្បែកជ្រូកសុទ្ធ ដែលសុទ្ធតែមានរសជាតិឆ្ងាញ់ ផលិតពីវត្ថុធាតុដើមល្អៗ ពិសេសការផលិតមានកាលកំណត់ត្រឹមត្រូវ។  ពាក់ព័ន្ធនឹងការដឹកជញ្ជូនវិញ ម្ចាស់សិប្បកម្មរូបនេះរៀបរាប់ថា ការដឹកជញ្ជូនណែម គឺខាងសិប្បកម្ម​របស់​លោកដឹកនៅពេលដែលណែមមិនទាន់គ្រប់អាយុ។

លោកបានពន្យល់ថា ៖

“ណែមមិនទាន់គ្រប់អាយុនេះ គឺ​មានន័យថា ណែមដែលយើង​ផលិតហើយ មាន​រយៈពេ​ល ៤យប់ ៤ថ្ងៃ ទើបគ្រប់អាយុរបស់វា ​មានរជាតិជូរល្មម បន្ទាប់ពីគ្រប់អាយុហើយទើបគេត្រូវរក្សាទុ​កក្នុងទូរទឹកកចៀសវាងណែមជូរជ្រុល ខូចគុណភាព ហើយ​លុះដាក់រក្សាទុកក្នុងកន្លែងត្រជាក់ហើយ គេអាចរក្សាទុកបានរយៈពេល ៩០ថ្ងៃបន្ថែមទៀត​។”  

បើតាមការបញ្ជាក់ប្រាប់ពី​ម្ចាស់សិប្បកម្មណែម​ លោក សំ បូរិន ក៏មានគម្រោងទៅថ្ងៃអនាគត គឺ​លោក​ចង់គ្រប់គ្រងទីផ្សារបន្ថែម និងពង្រីកសមត្ថភាពផលិតឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ផលិតផលណែមបាត់ដំបងនេះរបស់​លោកនេះ ទៅទូទាំងប្រទេសតែម្តង​៕ អត្ថបទដោយ ៖ នី ស្រីពៅ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ