មុខរបរលក់ការ៉េមឆា មួយយប់អាចរកបានចំណូល ៤០ម៉ឺនរៀលពីភ្ញៀវទេសចរ

ការ៉េមឆា គឺជាបង្អែមមួយមុខដែលមានដើមកំណើតចេញពីប្រទេសថៃ។ បង្អែមប្រភេទនេះមានភាពល្បីល្បាញ និងមានការនិយមចូលចិត្តច្រើនពីអតិថិជន ដោយសារតែដំណើរការនៃការធ្វើមានភាពទាក់​ទាញ និងមានការតុបតែងបានស្អាត។

ការ៉េមឆា កើតចេញពីការយកផ្លែឈើស្រស់ៗទៅលាយជាមួយទឹកដោះគោស្រស់ និងគ្រឿងផ្សំផ្សេងទៀត រួចចិញ្ច្រាំវាឱ្យចូលគ្នានៅលើបន្ទះដែកមួយ ឆាទៅឆាមក ដោយមានចំហាយហ្គាសត្រជាក់ពីក្រោមបន្ទះដែកផងនោះ មួយសម្ទុះក្រោយមក ផ្លែឈើដែលបានចិញ្ច្រាំនោះនឹងកកលើបន្ទះដែក។ បន្ទាប់ពីនោះហើយ គេក៏គាស់ការ៉េមឆាឱ្យរមូចូលគ្នា រួចក៏ចាប់ដាក់ក្នុងចានក្រដាស់​ជាការស្រេច។

ដោយឡែកនៅឯខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ឯណោះវិញ ការ៉េមឆាបានក្លាយជារបរមួយដែលអ្នករស់នៅក្នុងតំបន់ចាប់ជាអាជីព ហើយមុខរបរមួយនេះច្បាស់ណាស់ថានឹងត្រូវលក់ក្នុងតំបន់មានចរន្ដទេសចរណ៍ខ្លាំង គឺតំបន់ផាប់ស្រ្ទីត (Pub Street) ដោយសារតែតំបន់នេះមានភាពអ៊ូអរនៅពេលយប់ ការលក់ដូរក៏ត្រូវធ្វើឡើងនៅពេលយប់ដូចគ្នា។

អ្នកស្រី អ៊ុក ចាន់វល័ក្ខណ៍ ដែលជាអាជីវករលក់ការ៉េមឆាបានឱ្យដឹងថា អ្នកស្រីចាប់ផ្ដើមរៀបចំបើកលក់តាំងពីម៉ោង៣រសៀល ព្រោះម៉ោងនេះជាម៉ោងដែលចាប់ផ្ដើមមានមនុស្សដើរច្រើន រហូតដល់ម៉ោង ១២យប់ ទើបអ្នកស្រីបិទតូប និងម៉ាស៊ីនការ៉េមរបស់ខ្លួន ហើយត្រឡប់ទៅផ្ទះវិញ ជាមួយនឹងការរកបានចំណូលចន្លោះពី ២០ម៉ឺនរៀល ទៅដល់ ៦០ម៉ឺនរៀល ក្នុងមួយយប់ ដោយចំណូលទាំងនេះគឺអាស្រ័យលើរដូវកាលមានភ្ញៀវ និងខ្សត់ភ្ញៀវ។

អ្នកស្រី អ៊ុក ចាន់វល័ក្ខណ៍ បានលើកឡើងថា ៖

“ដោយសារខ្ញុំលក់នេះពឹងផ្អែកលើភ្ញៀវពីក្រៅច្រើន អីចឹងហើយ​បើខែសម្បូរភ្ញៀវ ខ្ញុំអាចរកបានដល់ ៦០ម៉ឺន តែបើខែដែលភ្ញៀវជាប់ធ្វើការ មិនចេញដើរកម្សាន្ដ មួយយប់បានត្រឹម ២០ម៉ឺនអីហ្នឹង ប៉ុន្តែជាទូទៅអាចលក់បានជាង៤០ម៉ឺនរៀល។ មុខរបរនេះ ខ្ញុំចាប់ផ្ដើមលក់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ ដែលវាជាមុខរបរស្នូលក្នុងការរកចំណូលចូលគ្រួសារ”

អ្នកស្រីបានបញ្ជាក់ថា ៖

“មុខរបរលក់ការ៉េមឆានេះ វាងាយស្រួលម្យ៉ាងដែរ ដោយសារតែយើងមិនចាំបាច់ហត់ត្រូវក្រោកពីព្រឹក ធ្វើគ្រឿងផ្សំទុកដូចបង្ហែមផ្សេងៗនោះទេ និយាយទៅគឺទិញតែគ្រឿងស្រាប់ៗ ហើយធ្វើលក់ជូនភ្ញៀវភ្លាមៗតែម្ដង។ គ្រឿងរបស់ការ៉េមឆា ភាគច្រើនមិនមានលក់តាមផ្សារធម្មតានោះទេ ពោលគឺមានលក់តែតាមផ្សារទំនើប ឬម៉ាត ដូច្នេះតម្លៃរបស់វាក៏ថ្លៃ ដែលនាំឱ្យការចំណាយថ្លៃដើមខ្ពស់”

យ៉ាងណាក៏ដោយ បើទោះជាការចំណាយលើថ្លៃដើមច្រើនបន្តិច ប៉ុន្តែអ្នកស្រីនៅតែអាចទទួលបានប្រាក់ចំណេញពីការលក់បានសមរម្យដែរ ពោលគែអាចចំណេញប្រមាណជា៤០ភាគរយនៃថ្លៃដើម ហើយសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ អ្នកស្រីរំពឹងថា នឹងអាចលក់ដាច់បានច្រើន ព្រោះមានអ្នកមកលេខខេត្តសៀមរាបច្រើននាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ