សៀមរាប ៖ ស្របទៅនឹងផែនការនៃការអភិវឌ្ឍន៍ និងរៀបចំសណ្ដាប់ធ្នាប់ ថែរក្សាបរិស្ថានស្អាត មានសោភ័ណភាព ក្នុងនាមជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅក្នុងស្រុកបន្ទាយស្រី ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន និងកំពុងរីករាយជាមួយនឹងមុខរបរលក់វត្ថុអនុស្សាវរីយ៍ ក៏ដូចជាអ្នកប្រកបជំនាញចាក់ ត្បាញ បង្កើតជាផលិតផលតាំងលម្អ និងប្រើប្រាស់ពីដើមផ្តៅ រពាក់ ឫស្សី ជាមួយនឹងការទទួលបានចំណូលគួរសមសម្រាប់ទំនុកបម្រុងសេដ្ឋកិច្ចគ្រួសារ។

បើគេសម្លឹងពីទិដ្ឋភាពទូទៅលើកម្រិតជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយសារតែនៅក្នុងភូមិ និងតំបន់នេះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរមូលដ្ឋានទៅលើការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អ និងការប្រកបមុខរបរលក់សម្ភារធ្វើអំពីផ្ដៅ រពាក់ និងឬស្សី ក្នុងរូបភាពជាវត្ថុតាំងលម្អ ឬវត្ថុអនុស្សាវរីយ៍ជាដើម រួមមានដូចជា ជើងពាន អង្រុត ហឹបស្លា កន្ត្រក ជាល ល្អី កញ្ច្រែងរែងអង្ករ ចង្អេរ និងសម្ភារផ្សេងៗជាច្រើនទៀត។

អ្នកស្រី ស៊ន ហ៊ុច ដែលជាអ្នកលក់ផលិតផលតាំងលម្អ និងសម្ភារៈប្រើប្រាស់ច្នៃចេញពីឫស្សី ផ្តៅ និងរពាក់ បាននិយាយប្រាប់ឱ្យដឹងថា គ្រួសាររបស់អ្នកស្រីបានប្រកបមុខរបរនេះរយៈពេលជិត ៣០ឆ្នាំហើយ ដោយមុខរបរនេះអាចជួយសម្រួលដល់ជីវភាពគ្រួសារបានច្រើន។ សម្ភារៈដែលយកមកលក់នេះ ក្រៅពីផលិតផលដែលផលិតឡើងដោយអ្នករស់នៅក្នុងភូមិជាមួយគ្នា ក៏មាននាំយកមកពីតាមភូមិមួយចំនួនទៀតដែលស្ថិតក្នុងស្រុកបន្ទាយស្រី ដូចជាភូមិក្របីរៀល ជាដើម។

អ្នកស្រីបានបន្តទៀតថា សម្ភារៈដែលកំពុងដាក់លក់នៅពេលនេះគឺមានច្រើនប្រភេទណាស់ ដូចជា ជើងពាន អង្រុត ហឹបស្លា កន្ត្រក ជាល និងល្អី ចង្អេរ គោម បង្គី ដែលសុទ្ធសឹងជាផលិតផលធ្វើឡើងដោយដៃរបស់អ្នកភូមិជាជនជាតិខ្មែរ។ ការប្រកបមុខរបរនេះមានភាពនឿយហត់បន្តិច ប៉ុន្តែអ្នកស្រីសប្បាយចិត្តបន្តអាជីវកម្ម ដោយសារមុខរបរនេះអាចធ្វើនៅផ្ទះខ្លួនឯងស្រាប់ ងាយស្រួលក្នុងការមើលថែទាំកូនចៅ និងដាំស្លរផងដែរ។

អ្នកស្រីបានប្រាប់ឱ្យដឹងផងដែរថា សម្ភារៈដែលដាក់លក់អាចមានចាប់ពីតម្លៃ ៤ ០០០រៀល រហូតដល់ជាង ១០ ០០០រៀល ឬថ្លៃជាងនេះ អាស្រ័យតាមប្រភេទផលិតផល និងទំហំសម្ភារៈប្រើប្រាស់នីមួយៗ។
ដោយឡែក អ្នកស្រី រីក បច្ចុប្បន្នមានវ័យ ៦៦ឆ្នាំ បានឱ្យដឹងដែរថា មុខរបរជាអ្នកត្បាញផលិតផលធ្វើពីឫស្សី ផ្តៅ និងរពាក់នេះ អ្នកស្រីបានធ្វើជាង១០ឆ្នាំហើយ ខណៈដែលជំនាញនេះអ្នកស្រីចេះពីសាច់ញាតិជាយូរឆ្នាំមកហើយ ពោលគឺតាំងពីឪពុកម្តាយមកម្ល៉េះ។
អ្នកស្រីបានបន្តថា សម្រាប់វត្ថុធាតុដើមសម្រាប់យកមកត្បាញ ឬចាក់ចេញជាផលិតផល ដូចជា ឫស្សី ផ្តៅ និងរពាក់ គឺមួយចំនួនស្វែងរកបានដោយខ្លួនឯង ហើយមួយចំនួនទិញយកពីគេ ជាពិសេសផ្តៅ និងឫស្សី ខណៈដែលដើមរពាក់អាចរកបានក្បែរផ្ទះខ្លះៗ។ អ្នកស្រី រីក បានបញ្ជាក់ឱ្យដឹងផងដែរថា សព្វថ្ងៃនេះអ្នកស្រីដើរបោចរពាក់តាមព្រៃជិតផ្ទះ ហើយក៏មានទិញពីគេដោយចំនួន ១០០ដើមមានតម្លៃ ១៣ ០០០រៀល ហើយសម្រាប់ការផលិតជាកញ្ច្រែងតូចៗក្នុងមួយថ្ងៃអាចធ្វើបានចំនួន ៥ ដែលមួយមានតម្លៃ ៥,០០០រៀលផងដែរ។ មុខរបរនេះថ្វីត្បិតទទួលបានចំណូលតិច ប៉ុន្តែវាជាមុខរបរដែលអាចធ្វើបាននៅផ្ទះ និងរស់នៅជួបជុំគ្រួសារបានយ៉ាងប្រសើរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ
ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក
ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content