ព្រឹត្តិការរណ៍ SEA Games 2023 ជាឱកាសពិសេសមួយក្នុងការដាក់បង្ហាញផលិតផលខ្មែរ

ភ្នំពេញ ៖ បន្ទាប់ពីថ្ងៃបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬហៅថា SEA Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះ មានស្តង់ពិព័រណ៌ត្រៀបត្រានៅមុខកីឡដ្ឋានជាតិ មរតកតេជោ ផ្ទាល់តែម្ដង។ នៅក្នុងឱកាសនេះ ជាវេលាមាសសម្រាប់ម្ចាស់អាជីវកម្មក្នុងស្រុក ក្នុងការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឃើញ និងស្គាល់ពីផលិតផលរបស់ខ្លួន។

ជាក់ស្ដែង អ្នកស្រី ម៉ៅ ម៉ារា ប្រធានគ្រប់គ្រងសិប្បកម្ម ម្សៅខ្ញី រមៀតពន្លៃ សាមគ្គីខសមេធីក SK ដែលកំពុងមមាញឹកក្នុងការទទួលភ្ញៀវទេសចរដែលមកលេងស្តង់ផលិតផលក្រោមឈ្មោះ ភូមិមួយផលិតផលមួយ បានមានប្រសាសន៍ថា ៖

“សម្រាប់ខ្ញុំ ក៏ដូចជាអាជីវករផ្សេងទៀត បានចាត់ទុកថា ឱកាសនេះគឺពិតជាពិសេសខ្លាំងណាស់ក្នុងនាមជាម្ចាស់ផ្ទះ ហើយម្ចាស់អាជីវកម្ម និងសហគ្រាសនានាបានយកឱកាសនេះដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរបានយ៉ាងទូលាយ។”

អ្នកស្រីបន្តថា ៖

“នៅទីនេះមានប្រមាណ ២០ស្តង់ ដែលកំពុងទទួលភ្ញៀវយ៉ាងមមាញឹក ហើយសូមអំពាវនាវឱ្យបងប្អូនដែលធ្វើដំណើរមកទស្សនាការប្រកួតកីឡានានា អាចចូលមកសាក តេស្ត៍ នូវផលិតផលក្នុងស្រុករបស់យើងផ្ទាល់ មិនចាំបាច់តែទិញនោះទេ ឱ្យតែបានចូលមកសាក តេស្ត៍ ក៏ដូចជាផ្ដល់នូវមតិយោបល់ក៏ចាត់ទុកថាជាការគាំទ្រ ក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់ម្ចាស់អាជីវកម្មគ្រប់រូប។”

យ៉ាងណាមិញ អ្នកស្រី ម៉ៅ ម៉ារា ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនជិតឆ្ងាយ ដែលនិយមគាំទ្រផលិតខ្មែរ ក៏ដូចជាការរៀបចំរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលបានជួយសម្រួល និងដុតដៃដុតជើងក្នុងការរៀបចំក៏ដូចជាផ្ដល់ឱកាសសម្រាប់ម្ចាស់សិប្បកម្មក្នុងស្រុកឱ្យបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ។

គួរបញ្ជាក់ដែរថា សម្រាប់ក្រុមអាជីវករដែលកំពុងដាក់លក់ផលិតផលប្រមាណ ២០ស្តង់នេះ មានមកពីបណ្ដា ៤៥សហគ្រាសផ្សេងៗគ្នា ទាំងនៅតាមខេត្ត និងរាជធានីភ្នំពេញ ដែលធ្វើការរៀបចំ និងទទួលបងប្អូនយើងតាំងពីថ្ងៃបើក រហូតដល់ថ្ងៃបិទកីឡាអាស៊ីអាគ្នេយ៍ ពោលគឺចាប់ពីថ្ងៃ ០៥ ខែឧសភាព ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​