កសិរកវ័យឆ្លាត គួរដឹងពីសារសំខាន់នៃចំបើង និងជញ្ជ្រាំងស្រូវ

កសិករបច្ចុប្បន្នមានចំណេះដឹងទាក់ទងនឹងការកែច្នៃធនធានបានកាន់តែច្រើនមុខ និងសមស្របទៅតាមស្ថានភាពដីចំការរបស់ខ្លួន។ ក្នុងនោះ កសិករ ជាពិសេសអ្នកដំាំស្រូវ គួរយល់ដឹងពីសារប្រយោជន៍នៃចំបើង ក៏ដូចជាជញ្ជ្រាំងស្រូវ ដើម្បីអាចគ្រប់គ្រង និងកែច្នៃទៅជាជីសម្រាប់បំប៉នដី។

ចំបើង និងជញ្ជ្រាំងស្រូវ ជាកាកសំណល់ដែលសេសសល់ពីការប្រមូលទិន្នផលស្រូវ ហើយវាក៏មានសារធាតុសរីរាង្គមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗមានធាតុអាសូត ធាតុផូស្វ័រ ធាតុប៉ូតាស្យូម ធាតុស្ពាន់ធ័រ ដែលមានសារសំខាន់ក្នុងការកែលម្អជីជាតិដី។

នៅក្នុងស្រែទំនាប បើគ្រប់គ្រងចំបើងបានត្រឹមត្រូវ វាមិនគ្រាន់តែជាប្រភពផ្ដល់សារធាតុអាសូត ធាតុផូស្វ័រ និងប៉ូតាស្យូមប៉ុណ្ណោះទេ វាផ្ដល់នូវពពួកសារធាតុចិញ្ចឹម និងពពួកមីក្រូអង្គធាតុ ដោយសារ ក្នុងរយៈពេលលូតលាស់របស់ដំណាំស្រូវ វាបានស្រូបទុកក្នុងសរីរាង្គលូតលាស់របស់វានៅវគ្គទុំ នូវបរិមាណ ធាតុអាសូត ប្រហែលជា ៤០% ធាតុស្ពាន់ធ័រ ៨០-៨៥% នៃធាតុផូស្វ័រ និង ៣០-៣៥% នៃធាតុប៉ូតាស្យូមនិង ៤០-៥០%នៃធាតុស្ពាន់ធ័រ ដែលស្រូវស្រូបយក នៅពេលដំណាក់កាលលូតលាស់ពី ៣០-៣៥% ធាតុប៉ូតាស្យូមពី ៨០-៨៥% និងធាតុស្ពាន់ធ័រពី ៤០-៥០% ។

ថែមលើនេះ ចំបើងក៏ជាប្រភពសំខាន់នៃធាតុ ស័ង្កសី និងស៊ីលីស្យូមផងដែរ ដោយកសិករអាចប្រើប្រាស់ចំបើងឡើងវិញបាន ក្នុងមធ្យោបាយ ៣យ៉ាងគឺ ប្រើបន្ទាប់ពីរលួយ ប្រើដោយភ្ជួរលប់ផ្ទាល់ និងប្រើជាគម្របពីលើដី។ តួយ៉ាង ទម្លាប់ច្រូតយកជញ្ជ្រាំងរបស់កសិករនៅខេត្តស្វាយរៀង និងព្រៃវែង គឺគេទុកធ្វើជាអុស និងលាយជាមួយដីឥដ្ឋធ្វើជញ្ជាំងផ្ទះ ដែលធ្វើឱ្យបាត់បង់នូវសារធាតុចិញ្ចឹមទាំងឡាយ។

ក្រៅពីនេះ ការដុតជញ្ជ្រាំង និងចំបើងចោល ដូចជានៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ជាពិសេសនៅតំបន់ដែលធ្វើស្រែប្រាំងច្រើន បណ្ដាលឱ្យបាត់បង់សារធាតុចិញ្ចឹមទាំងអស់នៅក្នុងជញ្ជ្រាំង ដូចជាបាត់បង់ធាតុអាសូត និងផូស្វ័រប្រហែល ២៥% ធាតុប៉ូតាស្យូម ២០% និងធាតុស្ពាន់ធ័រប្រហែលជា ៥០-៦០%។

គួរបញ្ជាក់ដែរថា ការដុតជញ្ជ្រាំងក៏បណ្ដាលឱ្យពុលបរិស្ថាន និងបាត់បង់សារធាតុចិញ្ចឹម តែវាក៏ជាវិធីមួយមានប្រសិទ្ធភាពក្នុងការបោសសំម្អាតកាកសំណល់ និងជួយបន្ថយ កម្ចាត់សត្វល្អិត និងជំងឺឆ្លងដល់ដំណាំស្រូវនៅរដូវក្រោយផងដែរ។ ចំណែកការភ្ជួរលប់ជញ្ជ្រាំង និងចំបើងទៅក្នុងដី គឺជាមធ្យោបាយល្អក្នុងការបញ្ជូនត្រឡប់ទៅវិញនូវសារធាតុចិញ្ចឹមទៅឱ្យដី និងរក្សាដីឱ្យមានជីជាតិបានយូរអង្វែង។

ជារួមមក ដើម្បីរក្សាសារធាតុសរីរាង្គនៅក្នុងដីយើងត្រូវគ្រប់គ្រងជញ្ជ្រាំង និងចំបើងឱ្យបានល្អ ដោយពេលច្រូតកាត់ និងមុនពេលរដូវភ្លៀងធ្លាក់នៅតំបន់ស្រែទំនាបពឹងដោយរបបទឹកភ្លៀង គេត្រូវរក្សាចំបើងសម្រាប់ធ្វើជាជីកំប៉ុស្តិ៍ ចំណីសត្វ ដាំដំណាំ និងប្រើប្រាស់ចាំបាច់នានា។ ជៀសវាងការដុតចំបើង និងជញ្ជ្រាំងចោលដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន បំពុលបរិយាកាសតាមរយៈបំភាពឧស្ម័នផ្ទះកញ្ចក់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)