កសិផលត្រសក់ផ្អែម កំពុងពង្រីកទីផ្សារ និងមានតម្លៃថ្លៃគួរសម

ភ្នំពេញ ៖ ក្រៅពីនៅក្នុងព្រឹត្តិការណ៍ធំៗលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ ដូចជាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ផ្លែត្រសក់ផ្អែមរបស់សហគមន៍ត្រសក់ផ្អែមសៀមរាបមានជ័យតែងតែបង្ហាញវត្តមានជាហូរហែ ជាពិសេសនៅតាមបណ្តាផ្សារទំនើបតែម្ដង ខណៈដែលអ្នកបញ្ជាទិញ ក៏ដូចជាអតិថិជនដែលរង់ចាំទិញដោយផ្ទាល់ទទួលស្គាល់ថាមានរសជាតិផ្អែម ក្រអូប ឆ្ងាញ់ និងមានតម្លៃសមរម្យ ស្របពេលដែលការដាំដុះក៏កំពុងពង្រីកទំហំផ្ទៃដីដើម្បីតម្រូវតាមទីផ្សារដែលចង់បាន។

លោក ទួត សេងហ័ង អ្នកសម្របសម្រួលផ្នែកអភិវឌ្ឍន៍សហគ្រាស និងទីផ្សារនៃសមាគមត្រសក់ផ្អែមសៀមរាបមានជ័យ បានប្រាប់ AMS ឱ្យដឹងថា ដំណាំត្រសក់ផ្អែមរបស់កសិករនៃសមាគមបាននាំចូលទីផ្សារ ដែលអាចផ្គត់ផ្គង់ជាប្រចាំប្រមាណ ២០ ទៅ ៣០តោនក្នុង១ខែ និងប្រមាណ ៤០០ ទៅ ៥០០តោន ក្នុង១ឆ្នាំ។

លោក ទួត សេងហ័ង បានមានប្រសាសន៍ថា ៖

“ខ្ញុំគិតថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ជាប្ប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ត្រសក់ផ្អែមរបស់សហគមន៍យើងខ្ញុំក៏មានវត្តមានដែរ ព្រោះតែត្រសក់ជាប្រភេទអាហារសម្រន់ និងជាអាហារលាងមាត់ក្រោយពេលទទួលទានបាយពេលរួចរាល់ ម៉្យាងទៀតខ្ញុំក៏ឃើញមានគេដាក់ត្រសក់ផ្អែមទទួលភ្ញៀវដែរ។”

លោកបានបន្តឱ្យដឹងថា បច្ចុប្បន្នមិនថាផ្លែត្រសក់ផ្អែម ពណ៌ស ពណ៌លឿង ឬប្រភេទសំណាញ់ខៀវនោះទេ គឺមានភាពងាយស្រួលដាំ និងអាចចំណេញបានច្រើនដូចគ្នា ព្រោះមានទីផ្សារធំទូលាយស្រាប់ ជាពិសេសនៅតាមបណ្តាផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាននៅតាមខេត្តមានសក្ដានុពលសេដ្ឋកិច្ច ទេសចរណ៍ ដោយក្នុងនោះផ្គត់ផ្គង់ជាប្រចាំទៅក្នុងទីផ្សារទំនើបប្រមាណដល់ទៅ៧០ភាគរយ ហើយចំណែក២០%ចូលទៅផ្សារបោះដុំ និងហ្គ្រីនសប ដោយឡែក ១០ភាគរយទៀតត្រូវបានលក់រាយ។

លោក ទួត សេងហ័ង បានមានប្រសាសន៍ថា៖

“ការដាំដំណាំត្រសក់ផ្អែមទាំង៣ប្រភេទ នៅខេត្តចំនួន៣ ដែលជាសមាជិករបស់សហគមន៍គឺទទួលបានទិន្នផលល្អ ហើយត្រសក់ផ្អែមរបស់សហគមន៍បាននាំចូលទីផ្សារប្រមាណ៤០០ ទៅ ៥០០តោន ក្នុង១ឆ្នាំ ដោយកសិករអាចលក់បានតម្លៃ ១ដុល្លារក្នុង១គីឡូក្រាម ខណៈដែលផ្ទៃដីដាំដុះសរុបមានប្រមាណ១០៥ហិកតា។”

សូមបញ្ជាក់ថា ត្រសក់ផ្អែម ឬមីឡុង កាលពីប៉ុន្មានឆ្នាំមុនមិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែបច្ចុប្បន្នគេសង្កេតឃើញមានកសិករនៅតំបន់មួយចំនួនចាប់ផ្តើមនិយមដាំ ព្រោះមានការនិយមចូលចិត្តបរិភោគ  ហើយមានតម្រូវការទីផ្សារខ្ពស់ ខណៈតម្លៃថ្លៃនៅលើទីផ្សារក៏លក់បានថ្លៃ។ គួរបញ្ជាក់ផងដែរថា ផ្លែត្រសក់ផ្អែម មានរសជាតិផ្អែម ក្លិនក្រអូប និងមានសារធាតុចិញ្ចឹមច្រើន មានប្រយោជន៍ដល់សុខភាពរាងកាយ សម្បូរកាឡូរី, កាបូអ៊ីដ្រាត, ជាតិសរសៃ, ប្រូតេអ៊ីន, ជាតិខ្លាញ់, វីតាមីនC, B6, K, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, Folate។ លើសពីនេះ ត្រសក់ផ្អែម មានគុណតម្លៃក្នុងការបន្ថយសម្ពាធឈាម, ជួយសុខភាពឆ្អឹង, ជួយរក្សាលំនឹងជាតិស្ករក្នុងឈាម, ជួយសុខភាពស្បែក, ពង្រឹងប្រព័ន្ធភាពស៊ាំ, ជួយសម្រួលដល់ការរំលាយអាហារ, ជួយសុខភាពភ្នែក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី