ស្វែងយល់ពីការចិញ្ចឹមក្ងានតៃវ៉ាន់ ឆាប់ធំ ងាយស្រួលថែទាំ និងមានទីផ្សារល្អ

ភ្នំពេញ ៖ ក្ងាន ជាប្រភេទបក្សីម្យ៉ាងដែលបន្លាស់ទីនៅលើដី មានទំហំធំជាងមាន់ ខណៈដែលប្រជាជនខ្មែរភាគច្រើននិយមចិញ្ចឹមសម្រាប់ចម្អិនជាម្ហូបអាហារ និងដាក់លក់នៅលើទីផ្សារ ត្បិតថាសាច់របស់វាមានរសជាតិឆ្ងាញ់មិនចាញ់មាន់ទានោះទេ។ ប៉ុន្តែ នៅពេលបច្ចុប្បន្ននេះ ការចិញ្ចឹមសត្វក្ងានពូជខ្មែរដែលប្រជាជននិយមចិញ្ចឹមជាលក្ខណៈគ្រួសារនោះ ហាក់ត្រូវបានកាត់បន្ថយ ខណៈដែលមានពូជក្ងានមួយប្រភេទទៀតដែលគេហៅថា ក្ងានពូជតៃវ៉ាន់ មានភាពងាយស្រួលក្នុងការចិញ្ចឹមជាងក្ងានទូទៅ ហើយចំណាយខ្លីទទួលបានផលលឿន មានសាច់ច្រើន និងមានតម្រូវការទីផ្សារល្អថែមទៀតផង។

លោក អេង វាសនា ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ងានតៃវ៉ាន់មួយកន្លែងមានទីតាំងនៅស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺបានរៀបរាប់ឱ្យដឹងថា សម្រាប់ពូជក្ងានតៃវ៉ាន់នេះវាមានរោមស្រាលជាងក្ងានធម្មតា ឯការចិញ្ចឹមវិញក៏ងាយស្រួល ឆាប់ធំ មានទម្ងន់ធ្ងន់ល្អ ហើយជាប្រភេទសាច់សត្វដែលគេពេញនិយមនៅក្នុងរដូវដែលសម្បូរពិធីមង្គលការ។

លោកបន្តថា ៖

«ជាទូទៅ ក្ងានសាច់លក់ដាច់នៅរដូវមង្គលការ ដោយសារម៉ូយភាគច្រើនគឺបងប្អូនអ្នកចុងភៅតុការដែលទិញយកទៅចម្អិនម្ហូបច្រើនៗ ម្ដង ៥០-៦០ក្បាល អាស្រ័យទៅតាមចំនួនតុការ និងតម្រូវការរបស់កម្មវិធីនានាផ្ទាល់តែម្ដង។ ក្រៅពីនេះក៏មានបងប្អូនខ្លះមកទិញត្រឹម ១ ឬ២ក្បាលដល់កន្លែង ហើយក៏មានអ្នកកម្ម៉ង់ឱ្យយើងធ្វើឱ្យស្អាត ហើយផ្ញើតាមឡានទៅភ្នំពេញក៏មាន»។

ចំពោះប្រភេទក្ងានពូជតៃវ៉ាន់នត្រូវបានម្ចាស់កសិដ្ឋានរូបនេះបន្ថែមថា ៖

«យើងលក់ឱ្យអតិថិជនអាស្រ័យលើតម្រូវការរបស់ពូកគាត់ ថាតើគាត់យកទៅដុត ឬធ្វើម្ហូបអ្វី តួយ៉ាងអតិថិជនខ្លះយកទៅអាំង គឺយើងចាប់ក្ងានមានអាយុត្រឹម៤ខែដែលមានទំហំល្មម និងមានសាច់ផុយល្អ ឬអ្នកខ្លះទៀតយកទៅចម្អិនម្ហូប ដូចជា ខ សម្លម្ជូរ ដែលគេត្រូវការក្ងានមានអាយុច្រើន និងទំហំធំ ដោយក្ងានមួយក្បាលដែលយើងធ្វើឱ្យស្អាតរួចរាល់មានតម្លៃប្រមាណ៣៥ដុល្លារ និងមានទម្ងន់ចាប់ពី ៣គីឡូក្រាមឡើងទៅ»។

ពាក់ព័ន្ធនឹងការចិញ្ចឹមវិញ លោក វាសនា បានបញ្ជាក់ឱ្យដឹងថា ពូជក្ងានប្រភេទនេះមានភាពងាយស្រួលចិញ្ចឹម ដោយគ្រាន់តែការពារពីសត្វដែលអាចបង្កអន្តរាយ ដូចជា ឆ្កែ ជាដើម និងត្រូវចេះជ្រើសរើសចំណីឱ្យបានត្រឹមត្រូវ ចៀសវាងបង្កឱ្យក្ងានមានជំងឺរាគ។ ក្នុងនោះដែរ គេក៏អាចឱ្យវាស៊ីចំណី ឬលាយជាមួយស្រូវក៏បាន តែគេត្រូវបន្ស៊ាំវាជាមួយចំណីថ្មីឱ្យវាស៊ាំជាមុនសិន ហើយក្រៅពីនេះគេក៏អាចច្នៃឱ្យវាស៊ីកាកបាយ ឬចំណីកែច្នៃផ្សេងទៀតអាស្រ័យតាមទម្លាប់អ្នកចិញ្ចឹម។

មួយវិញទៀត ចំណុចដែលអ្នកចិញ្ចឹមក្ងានត្រូវដឹងគឺត្រូវការប្រភពទឹកស្អាត ដូចជាស្រះទឹក ឬក្រលុកទឹកដែលមានទំហំធំល្មម ដើម្បីឱ្យក្ងានលេង លាងខ្លួន និងបន្តពូជ ចំណែកទីធ្លាដី គេក៏ត្រូវការព្រលែងក្ងានក្នុងទីធ្លាឱ្យវាបានដើរស៊ីស្មៅ ដោយមិនត្រូវដាក់វានៅតែក្នុងទ្រុងនោះទេ។ យ៉ាងណាមិញ ការចិញ្ចឹមក្ងាននេះក៏មិនសូវចំណាយកម្លាំងពលកម្មអ្វីច្រើននោះដែរ ជាក់ស្ដែងដូចជាកសិដ្ឋានរបស់លោកផ្ទាល់ គឺត្រូវការអ្នកប្រចាំការត្រឹម ២នាក់ប៉ុណ្ណោះសម្រាប់គ្រប់គ្រង និងកៀងក្ងានជាង ២ពាន់ក្បាល។

ចុងក្រោយ លោក អេង វាសនា ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រក្ងានពីកសិដ្ឋានរបស់លោក ដោយឡែក សម្រាប់អ្នកដែលចង់ចិញ្ចឹមក្ងានពូជតៃវ៉ាន់នេះក៏អាចសាកល្បងចិញ្ចឹមបានពីចំនួនតិចទៅច្រើន ព្រោះវាមិនខុសពីការចិញ្ចឹមសត្វក្ងានធម្មតា ក៏ដូចជាការចិញ្ចឹមសត្វទានោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក