សហគមន៍កសិកម្ម តាសីសាមគ្គី ទទួលហិរញ្ញប្បទានឥតសំណងពីគម្រោង(CASDP) ក្នុងទំហំទឹកប្រាក់ជិត ២លានដុល្លារ

ភ្នំពេញ៖ សហគមន៍កសិកម្ម «តាសីសាមគ្គី» ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង កាលថ្ងៃដើមសប្ដាហ៍នេះ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ក្នុងតម្លៃជាទឹកប្រាក់ទំហំប្រមាណ ១,៨៩លានដុល្លារ ដែលជាកម្មវិធីគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នេះគឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាននៅលើទីតាំងដែលមានសក្តានុពលសម្រាប់វិស័យកសិកម្ម។

ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា ៖

«បងប្អូនកសិករជាច្រើនគ្រួសារទៀតនៅក្នុងតំបន់នេះ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ផង និងដោយប្រយោលផងពីការវិនិយោគដ៏មានអត្ថន័យមួយនេះសម្រាប់ជាទុនបំពេញបន្ថែមលើការវិនិយោគផ្ទះសំណាញ់ចំនួន ២២៥ខ្នង ផ្លូវលំជនបទប្រវែង​ប្រមាណជាង ៧,៥គីឡូម៉ែត្រ ប្រព័ន្ធស្រោចស្រពទឹក និងឧបករ​ណ៍​សម្ភារៈជាច្រើនទៀត»។

ឯកឧត្តម អ្នកនាំពាក្យ បានឱ្យដឹងថា នេះជាលើកទី២ ហើយដែលហគមន៍ តាសីសាមគ្គី ទទួលបានការគាំទ្រថវិកាហិរញ្ញប្បទាននៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដោយកាលពីលើកទី១ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១លានដុល្លារសហរដ្ឋអាមេរិក ហើយបានសាងសង់ជាផ្ទះសំណាញ់ចំនួន១៤០ខ្នង និងជួយជាផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហមប្រវែងប្រមាណ៥ គីឡូ។ ជារួម បើបូកទាំងលើកមុន និងលើកក្រោយនេះ គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានវិនិយោគជូនដល់សហគមន៍នូវទឹកប្រាក់ប្រហែលជាជិត ៣លានដុល្លារ ដែលជាទំហំមួយធំ​ បង្ហាញពីការឈរជើងរឹងមាំយូរអង្វែងនៅទីនេះ ក្នុងការជួយជ្រោមជ្រែង សហគមន៍ តាសីសាមគ្គី ឱ្យរីកលូតលាស់។

ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា សហគមន៍តាសីសាមគ្គី ស្ថិតនៅក្នុងដំណាក់កាលមួយ ដើម្បីប្រែខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដែលជាយន្តការមួយផ្ដល់ភាពច្បាស់លាស់ ភាពរឹងមាំខាងផ្នែកគ្រប់គ្រងទីផ្សារ ហើយងាយស្រួលដល់ក្រសួង ក៏ដូចរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រដល់សមាជិកសមហគមន៍ជាបន្តទៀត។

លោក ណុប នុន សមាជិកក្រុមប្រឹក្សាភិបាល និងប្រធានសហគមន៍តាសីសាមគ្គី បានសំដែងនូវក្តីរីករាយ និងបានបញ្ជាក់ថា សហគមន៍កសិកម្មទទួលបានការគាំទ្រជាផ្ទះសំណាញ់ ២២៥ ខ្នង និងជាផ្លូវជិតប្រវែង១០ គីឡូម៉ែត្រ ព្រមទាំងស្ថានីយទឹកសម្រាប់ប្រើប្រាស់ផងដែរ ។

លោក ណុប នុន បានបញ្ជាក់ថា៖

«អ្វីៗដែលយើងមានគឺយើងទទួលបានសព្វគ្រប់លើផ្នែកកសិកម្មបន្លែ​ ។ ដូច្នេះ សហគមន៍កសិកម្មតាសីសាមគ្គី នឹងឈានមួយជំហានទៀតទៅក្នុងសហគមន៍កសិកម្មទំនើបនាពេលដ៏ខ្លីខាងមុខ»។

សូមជម្រាបថា សហគមន៍កសិកម្មតាសីសាមគ្គី គឺជាសហគមន៍កសិកម្មដំបូងគេបង្អស់ដែលបានបំប្លែងគំរូអាជីវកម្មរបស់ពួកគាត់ ដើម្បីធ្វើការផ្គត់ផ្គង់ផ្ទះសំណាញ់ជូនដល់កសិករ និងសមាជិក ជាមួយនឹងបទពិសោធន៍ក្នុងការសាងសង់ជាង១ ០០០ ខ្នង។ សព្វថ្ងៃ សហគមន៍កំពុងធ្វើការជាមួយកសិករជាង ២៧២ គ្រួសារ និងបានប្រើប្រាស់ផ្ទះសំណាញ់ដើម្បីដាំបន្លែសុវត្ថិភាព សម្រាប់នាំចេញទៅកាន់ខេត្តជិតខាង និងទីក្រុងភ្នំពេញ ប្រមាណជាង ២ ទៅ ២,៥ តោនក្នុងមួយថ្ងៃៗ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *