ការបើកដំណើរការសមាគមទឹកឃ្មុំនៅកម្ពុជា ជាជំហានឆ្ពោះទៅរកការអភិវឌ្ឍគុណភាពទឹកឃ្មុំស្តង់ដារ

ពិធីបើកដំណើរការជាផ្លូវការនូវសមាគមទឹកឃ្មុំនៅកម្ពុជាដំបូងគេបង្អស់បានប្រារព្ធឡើងដើម្បីប្រមូលផ្ដុំនូវអ្នកដែលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងជំនាញទាក់ទងនឹងទឹកឃ្មុំ ធ្វើយ៉ាងណាអាចចូលរួមជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ ផ្សព្វផ្សាយ និងអភិវឌ្ឍស្តង់ដារទឹកឃ្មុំកម្រិតជាតិ និងអន្តរជាតិ។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ២៦ ខែសីហា ចុងសប្ដាហ៍កន្លងទៅ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម គឹម សុន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឡាំ គីមឡេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ប៉ុក ណាដា ប្រធានសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមទឹកឃ្មុំកម្ពុជា ឯកឧត្តម គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការសុវត្ថិភាពចរាចណ៍ផ្លូវគោក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមទឹកឃ្មុំកម្ពុជា ឯកឧត្ដម ជាង វុត្ថា ជំនួយការការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមន៍ទឹកឃ្មុំនៅកម្ពុជា និងអ្នកតំណាង មកពីក្រសួងនានា ក៏ដូចជាអ្នកជំនាញដែលបានចូលរួមដោយផ្ទាល់ និងតាមរយៈ Zoom ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ អ្នកស្រី សែម ស្រីតូច ប្រធានសមាគមទឹកឃ្មុំកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ ជាការបើកទំព័រថ្មីនៃវត្តមានសមាគមទឹកឃ្មុំកម្ពុជា ទោះបីនៅមានភាពក្មេងខ្ចីក៏ពិតមែន តែផ្នែកសមត្ថភាព ចំណេះដឹង និងបទពិសោធរបស់សមាជិក អ្នកបច្ចេកទេស អ្នកជំនាញទឹកឃ្មុំ បរិស្ថាន សេដ្ឋកិច្ចបរិស្ថាន ជំនាញគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ដែលសុទ្ធសឹងតែមានជំនាញ និងឆន្ទៈក្នុងការចូលរួមដំណើរការរបស់សមាគមទៅតាមយុទ្ធសាស្ត្រ បេសកកម្ម និងទស្សនៈវិស័យដែលបានកំណត់។

អ្នកស្រីបន្ថែមថា យើងក៏ស្នើសុំការចូលរួមគាំទ្រ ផ្សព្វផ្សាយ និងអភិវឌ្ឍទឹកឃ្មុំដែលត្រូវបានទទួលស្គាល់ស្តង់ដារគុណភាពជាតិ និងអន្តរជាតិ ដើម្បីផ្គត់ផ្គង់ទឹកឃ្មុំ និងផលិតផលបន្ថែមតម្លៃផ្សេងទៀតពីសត្វឃ្មុំទៅកាន់ទីផ្សារក្នុងស្រុក និងពិភពលោក ក៏ដូចជាចូលរួមគាំទ្រដល់ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីយន្តការស្ដារព្រៃឈើ និងទេសភាព (FLR) ផងដែរ។

គួរបញ្ជាក់ដែរថា សមាគមទឹកឃ្មុំកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍគុណភាពទឹកឃ្មុំនៅកម្ពុជាឱ្យក្លាយជាផលិតផលដែលមានគុណប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ផង និងអាចមានគុណភាពអាចនាំចេញបាន ហើយសមាគមរបស់នេះនឹងមានជាការចែករំលែក ការបង្រៀន ក៏ដូចជាការផ្សព្វផ្សាយពីផលិតផល ការធ្វើទីផ្សារទឹកឃ្មុំប្រកបដោយនិរន្តរភាពផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន