វត្តមានសម្បុកសត្វត្រដក់តូចជិត ៥០ សម្បុក បាន​ក្លាយជាកំណត់​ត្រា​ខ្ពស់ក្នុងតំបន់ទីជម្រកមេគង្គ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​​ចុងក្រោយ

ក្រចេះ ៖ ក្រសួងបរិស្ថាន និង​អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិបានឱ្យដឹងថា សម្បុកសត្វត្រដក់តូចចំនួន ៤៨ សម្បុក ដែល​មានវត្តមានដោយ​បក្សីពេញវ័យចំនួនសរុប ៦៨ ក្បាល ព្រមទាំងវត្តមានកូនតូចៗជាច្រើនទៀត កំពុងរស់នៅតាមទីជម្រកព្រៃលិចទឹកនៃទន្លេមេគង្គ ​ក្លាយជាកំណត់​ត្រា​ខ្ពស់​នៃ​សម្បុក​សត្វត្រដក់តូចនៅក្នុងតំបន់ទីជម្រកមេគង្គ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​​ចុងក្រោយនេះ។

ការកើនឡើងនៃវត្តមាន និងចំនួនសត្វព្រៃមួយចំនួន ជាកត្តាបង្ហាញអំពីសុវត្ថិភាពកាន់តែប្រសើរឡើងនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលនេះជាលទ្ធផលមួយស្តែងចេញពីកិច្ចខិតខំគ្រប់គ្រង និងការពាររបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធទាំងអស់សំដៅផ្តល់ជម្រកប្រកបដោយសុវត្ថិភាព សម្បូរដោយចំណី និងទឹកគ្រប់គ្រាន់សម្រាប់ការរស់រានរប​ស់សត្វគ្រប់ប្រភេទ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន។

ទាក់ទងនឹង​ការកើនឡើងនៃ​សម្បុកសត្វ​ត្រដក់នេះ នេត្រ ភក្ត្រា បាន​សាទរចំពោះលទ្ធផលនៃការតាមដានសត្វត្រ​ដក់តូចនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ នេះ​ ដែលចំនួនសម្បុកសត្វនេះបាន​កើនឡើងពី​​ ២៤ សម្បុក ​ក្នុងឆ្នាំ២០២១ មកដល់ចំនួន ៤៨សម្បុកក្នុងឆ្នាំ២០២២នេះ។

ឯកឧត្តម​ថា ៖

“លទ្ធផលនាពេលនេះជាផ្នែកមួយដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WWF ក្នុងកិច្ចសហគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃសំបូរ។ លទ្ធផលដែលបង្ហាញពីការកើនឡើង​សម្បុកសត្វត្រ​ដក់តូចនេះ ជាក្តីសង្ឃឹមមួយសម្រាប់អ្នកអភិរក្សជីវចម្រុះ និងសត្វព្រៃ ដែលរំពឹងថាចំនួនសត្វត្រដក់តូចនឹងកើនឡើងនៅក្នុងប្រទេសកម្ពុជា”

យោងតាមសេចក្តី​ប្រកាសព័ត៌មានរួម​របស់​ក្រសួងបរិស្ថា និង​អង្គការ WWF នាយប់ថ្ងៃទី​២១ ខែវិច្ឆិកា បាន​លើកឡើងថា ​លទ្ធផលដែលទទួលបាន​នាពេលនេះ គឺជាកំណត់ត្រានៃចំនួនសម្បុកសត្វត្រដក់ដែលមានអត្រាមួយខ្ពស់សម្រាប់រយៈពេល ៤ ឆ្នាំចុងក្រោយ នៅក្នុងតំបន់ទីជម្រកមេគង្គនេះ។

សេចក្តី​ប្រកាសនេះ​បានបញ្ជាក់ថា ចំនួនសម្បុកដែលត្រូវបានកត់ត្រានាពេលនេះបានកើនឡើងរហូតដល់ជិត ១៣០% បើប្រៀបធៀបទៅនឹងចំនួនត្រឹមតែ ២៤ សម្បុក ប៉ុណ្ណោះ ដែលត្រូវបានអ្នកជំនាញកត់ត្រាទុកក្នុងអំឡុងពេលដូចគ្នាកាលពីក្នុងឆ្នាំ ២០២១។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវ​ឲ្យបញ្ឈប់ការដាក់អន្ទាក់ និងការបំពុលនានាដែលបង្កផលវិបាកខ្លាំងខ្លាចំពោះការរស់របស់សត្វព្រៃសត្វព្រៃផងដែរ​ ដោយឯកឧត្តម​ទទូច​ដល់អ្នកដែលនិយមបរិភោគសាច់សត្វព្រៃទាំងអស់ឲ្យបញ្ឈ​ប់ការបរិភោគ បញ្ឈប់ការទិញសាច់សត្វព្រៃដើម្បីរួមគ្នាអភិរក្សសត្វព្រៃកម្ពុជាទាំងអស់គ្នា។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ៖

“ក្នុងនាមក្រសួង​បរិស្ថាន ​ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នៃដែនជម្រកសត្វព្រៃសំបូរ ​បន្តចូលរួមការពារតំបន់ធម្មជាតិ និងអភិរក្សសត្វព្រៃ និងសត្វស្លាបគ្រប់ប្រភេទ ព្រោះធនធានសត្វព្រៃទាំងនេះមានសារៈសំខាន់ចំពោះការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ហើយការកើនឡើងនៃចំនួនសត្វត្រដក់តូច និងសត្វដទៃទៀតជាការលើកកម្ពស់សក្តានុពលវិស័យអេកូទេសចរណ៍សម្រាប់តំបន់”

​លទ្ធផលប្រកបដោយការលើកទឹកចិត្តនេះ គឺជាផ្នែកមួយដែលស្តែងចេញពីកិច្ចខិតខំជាចង្កោមនៃការស្រាវជ្រាវ និងតាមដានសត្វស្លាបក្នុងអំឡុងពេលនៃរដូវកាលពងកូនរបស់សត្វស្លាបមាឌធំមួយប្រភេទនេះ ចាប់ពីខែតុលាដល់ខែធ្នូ ដែលអនុវត្តដោយមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអ្នកជំនាញស្រាវជ្រាវសត្វព្រៃរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ព្រមទាំងមានការចូលរួមផងដែរពីសមាជិកសហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់នៃទីជម្រកនោះ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការ WWF ក្រោមការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលប្រទេសប៉ែលហ្ស៊ិច និងអង្គការ WWF ប៉ែលហ្ស៊ិច បាននិងកំពុងអនុវត្តកម្មវិធីការពារសម្បុកសត្វស្លាប ដោយឲ្យមានការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាននៃតំបន់ទីជម្រក ក្នុងការងារតាមដាន និងការងារល្បាតជាប្រចាំដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្ស ដើម្បីការពារពង និងសម្បុករបស់សត្វត្រដក់ទាំងនេះរហូតដល់ពួកវាញាស់ និងហើរចេញរកស៊ី។

កម្មវិធីការពារសម្បុកសត្វស្លាបនេះ ផ្តោតលើប្រភេទសត្វស្លាបមានមាឌធំ រួមមាន សត្វត្រដក់តូច សត្វត្រយ៉ងចង្កំកស សត្វត្រយ៉ងយក្ស និងសត្វត្មាតទាំងបីប្រភេទ។ សត្វត្រដក់តូចត្រូវបានចាត់ថ្នាក់ជាប្រភេទបក្សីងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN ហើយចំនួនរបស់វាត្រូវបានគេប៉ាន់ប្រមាណថាមានយ៉ាងហោចណាស់ចំនួន ៣ ០០០ ក្បាល កំពុងរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសត្វនេះកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការបាត់បង់ជម្រកពងកូនដោយសារកត្តារិចរិល និងការបំលែងធម្មជាតិតំបន់ដីសើម។

សូមរំឭកដែរថា ​សត្វព្រៃកម្រចំនួន ២០ប្រភេទ ត្រូវបាន​បង្ហាញខ្លួនក្នុងតំបន់ដែនជម្រកសត្វព្រៃនៃខេត្តកោះកុង​ ដែលទិន្នន័​យថ្មីនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចាត់ទុកជាថាជាលទ្ធផលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល ប្រជាជាន និងដៃគូអភិវឌ្ឍ ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ សត្វព្រៃកម្រ ដែល​បង្ហាញវត្តមាន ក្នុង​ជម្រកសត្វព្រៃ នោះរួមមាន សត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ និងសត្វព្រៃ និងថនិកសត្វ បក្សីជាច្រើនទៀត៕ អត្ថបទដោយ ៖ នាង សុគន្ធា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​