ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) អនុម័តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍មហាអនុតំបន់មេគង្គ ឆ្នាំ២០៣០

ប្រទេសឡាវ ៖ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍មហាអនុតំបន់មេគង្គ ឆ្នាំ២០២៣០» ក្រោមការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ផែនការយុទ្ធសាស្ត្រនេះមានចក្ខុវិស័យប្រែក្លាយមហាអនុតំបន់មេគង្គឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខគេជាសកល ដែលទទួលបានការទទួលស្គាល់ដោយសារបទពិសោធន៍ដំណើរកម្សាន្តប្រកបដោយគុណភាពខ្ពស់ និងចីរភាព ព្រមទាំងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងការថែរក្សាគោលដៅទេសចរណ៍ដោយមានទំនួលខុសត្រូវ។

ផែនការយុទ្ធសាស្ត្រនេះត្រូវបានដាក់ចុះនូវយុទ្ធសាស្ត្រអាទិភាពចំនួន ៤ និងកម្មវិធីអាទិភាពចំនួន១៩ រួមមាន៖

យុទ្ធសាស្ត្រទី១៖ កសាងគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយមានកម្មវិធីចំនួន០៥ រួមមាន (១)ការធ្វើផែនការទេសចរណ៍ដែលមានការរួមបញ្ចូលគ្នា និងមានចីរភាព ត្រូវបានពង្រឹង (២)ពង្រឹងការចូលរួមពីសហគ្រាសធនតូច និងមធ្យមនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទេសចរណ៍ (៣)អនុវត្តស្តង់ដាទេសចរណ៍រួម (៤)អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ភាពធន់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ (៥)ពង្រីកសេវាកម្មទេសចរណ៍។

យុទ្ធសាស្ត្រទី២៖ អភិវឌ្ឍមូលធនមនុស្ស ដោយមានកម្មវិធីចំនួន ០៥រួមមាន (១)ពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងទេសចរណ៍របស់ស្ថាប័នសាធារណៈ (២)ពង្រឹងគុណភាពសេវាកម្ម (៣)ពង្រឹងជំនាញឌីជីថល (៤)ពង្រីកការយល់ដឹងពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអនុវត្តល្អៗ (៥)ពិពិធកម្មកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍។

យុទ្ធសាស្ត្រទី៣៖ ពង្រឹងការចូលរួមរបស់ភាគីពាក់ព័ន្ធ ដោយមានកម្មវិធីចំនួន ០៥ រួមមាន (១)ពង្រឹងកិច្ចសម្របសម្រួលរវាងអន្តរវិស័យ (២)ពង្រឹងកិច្ចសហការរដ្ឋ-ឯកជន (៣)ពង្រឹងយន្តការអនុវត្តការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (៤)ការទំនាក់ទំនងក្នុងគ្រប់ករណីវិបត្តិត្រូវបានពង្រឹង (៥)ពង្រឹងការសម្របសម្រួលវីសា។

យុទ្ធសាស្ត្រទី៤៖ ពង្រីកការផ្សព្វផ្សាយគោលដៅទេសចរណ៍ ដោយមានកម្មវិធីចំនួន ០៤រួមមាន (១)បទពិសោធន៍ទេសចរណ៍ច្រើនប្រទេស (Multicounty) ក្រុមអាជីវកម្មទាក់ទងនឹងទេសចរណ៍ (Tourism Clusters) និងផ្លូវទស្សនាទេសចរណ៍ ត្រូវបានអភិវឌ្ឍន៍ និងផ្សព្វផ្សាយរួមគ្នា (២)ពង្រឹងយុទ្ធនាការផ្សព្វផ្សាយមហាអនុតំបន់ទេសចរណ៍មេគង្គជាគោលដៅតែមួយប្រកបដោយនិរន្តរភាព (៣)ពង្រឹងនិតិវិធីប្រមូល វិភាគ និងផ្សព្វផ្សាយស្ថិតិទេសចរណ៍ និង(៤)រៀបចំវេទិកាទេសចរណ៍មេគង្គជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះ ដើម្បីជំរុញអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីអាទិភាពខាងលើ ប្រទេសជាសមាជិកបានស្នើឡើងនូវគម្រោងអាទិភាពក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ពង្រឹងគុណភាពសេវាកម្ម និងពិពិធកម្មផលិតផលទេសចរណ៍សរុបចំនួន ៤៧ គម្រោង ដោយមានទឹកប្រាក់សរុបជាង ១,០០០លានដុលា្លអាមេរិក ជាមួយនឹងគម្រោងកសាងផ្លូវទេសចរណ៍ និងរបៀងទេសចរណ៍ចំនួន ១៤ខ្សែរជុំវិញមហាអនុតំបន់មេគង្គ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published.Required fields are marked *