យល់ដឹងពីវិធីសាស្ត្រគ្រប់គ្រងស្ពៃសម្រាប់ជ្រក់មុន និងក្រោយពេលកែច្នៃធ្វើជ្រក់

ស្ពៃជ្រក់ ជាអាហារកែច្នៃពីស្ពៃស្រស់ ដែលជាវិធីសាស្ត្រមួយអាចរក្សាទុកបានយូរ មានរសជាតិជូរ ស្រួយ ឆ្ងាញ់ និងអាចយកទៅចម្អិនជាម្ហូបអាហារ ដូចជា ស្ងោរ ឆា ឬទទួលទានផ្ទាប់ជាមួយត្រីអាំង ឬសាច់អាំងជាដើម។ ប៉ុន្តែតើធ្លាប់ដឹងទេថា មុនពេលដែលអ្នកទិញស្ពៃជ្រក់ពីទីផ្សារយកមកទទួលទទួលទាន តើអ្នកកែច្នៃមានវិធីសាស្ត្រដូចម្ដេចក្នុងការកែច្នៃ និងរក្សាទុកឱ្យមានគុណភាពឱ្យបានល្អ។

ស្ពៃ មានច្រើនប្រភេទ ដែលក្នុងនោះស្ពៃខៀវ ឬស្ពៃខ្មៅសម្រាប់កែច្នៃធ្វើជាស្ពៃជ្រក់បានគេអាចប្រមូលផលនៅពេលឃើញមានស្រទាប់ម្សៅលើធាងរបស់វា ដែលអាចមានអាយុចាប់ពី ២ ទៅ ២ខែកន្លះ។ កសិករតែងប្រមូលផលនៅពេលណាដែលមេឃត្រជាក់ មានសំណើម ចន្លោះម៉ោង​៩ព្រឹក ដល់ ៣រសៀល ដោយសារពេលមេឃត្រជាក់ធាងស្ពៃនៅស្រួយល្អ ហើយត្រូវប្រើកូនកាំបិតដែលមុតល្អទើបងាយស្រួលកាត់។

បន្ថែមពីលើនេះ ពេលកាត់កសិករត្រូវប្រុងប្រយ័ត្នចៀសវាងការប៉ះទង្គិចខ្លាំង និងត្រូវប្រមូលទិន្នផលស្ពៃចូលក្នុងម្លប់ភ្លាមៗបន្ទាប់ពីកាត់ហើយ។ គេអាចធ្វើការសម្អាតដោយកាត់ស្លឹកចាស់ៗ និងធាងណាដែលរលួយចោល តែមិនទាន់លាងទឹកនោះទេ ព្រោះអាចធ្វើឱ្យស្ពៃបៀមទឹក ឆាប់ជាំ និងរលួយ។ បន្ទាប់មកទៀត គេត្រូវដាក់សំដិលក្រោមម្លប់ប្រមាន ៣០នាទី អាស្រ័យលើអាកាសធាតុ ដោយទុកឱ្យស្រពោនល្មម។

នៅពេលសំដិលនេះផងដែរ គេត្រូវតំរៀបស្ពៃចូលក្នុងកញ្ឆេ ឬដាក់លើរ៉ឺម៉កតែម្ដង  ដោយរៀបជាស្រទាប់ និងគ្របពីលើដោយស្លឹកចេក។ គេត្រូវរៀបដោយដាក់គល់ស្ពៃចេញក្រៅ និងរៀបជារង្វង់ក្នុងកញ្ឆេ កុំឱ្យពេញហួសមាត់កញ្ឆេ។ ចំណែកការដឹកជញ្ជូន គេគួរតែដឹកនៅពេលព្រឹក ឬពេលរសៀល​ និងពេលយប់ ដោយដាក់រ៉ឺម៉ក ឬរថយន្ត ដោយរៀបកញ្ឆេជាថ្នាក់ៗ ចៀសវាងការអង្គុយលើ ឬដាក់របស់ធ្ងន់ពីលើដែលធ្វើឱ្យបែកបាក់ ហប់រលួយ និងមានឈើកល់ និងក្រណាត់សើមការពារធូលី។

សម្រាប់ការស្តុកទុកស្ពៃជ្រក់អាចទុកបាន ១យប់ ២ថ្ងៃ ដោយគេអាចសំដិលនៅលើគ្រែ នៅពេលយប់ទុកវាហាលសន្សើម និងពេលថ្ងៃយកចូលម្លប់។ បើទុករយៈពេល ២យប់ អាចបាត់បង់គុណភាពរហូតដល់ ៣៥% តែវាអាចយកទៅធ្វើជ្រក់បាន។ ការដាក់សំដិលនេះដែរអាចឱ្យត្រូវសន្សើមបាន តែមិនឱ្យត្រូវថ្ងៃនោះទេ ហើយគេអាចប្រើកំបោរ ឬសាច់ជូរលាបគល់របស់ស្ពៃដើម្បីអាចរក្សាទុកបានយូរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី