ត្រីឆ្ពិន ជាប្រភេទត្រីទឹកសាបដែលមានទ្រនុងឆ្អឹងល្អិតៗច្រើន ប៉ុន្តែមានមនុស្សនិយមចូលចិត្តទទួលទានច្រើនដោយសារតែវាមានរសជាតិឆ្ងាញ់ ទាំងការចម្អិនដោយការអាំងសាបទាំងស្រកា ទាំងការចម្អិនជាមុខសម្លរ ចៀន ឬបំពង។ អាស្រ័យហេតុមានការនិយមទទួលទានច្រើនបែបនេះជំរុញប្រជាកសិករ ក៏ដូចជាបងប្អូនផ្នែកវារីវប្បកម្មនាំគ្នាចិញ្ចឹមបន្ថែមដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងមាននៅពេលបច្ចុប្បន្ន។
ត្រីឆ្ពិន ជាប្រភេទត្រីទឹកសាបដែលមានភាពធន់នឹងកន្លែងរស់នៅដោយគេអាចចិញ្ចឹមបានទាំងនៅក្នុងស្រែ ក្នុងស្រះ ឬក្នុងប្រឡាយក៏បានហើយក៏ជាត្រីដែលមិនរើសចំណីដែលគេអាចច្នៃចេញ ស្ពៃ ត្រកួន ចកបាយទា ស្លឹកកន្ធំថេត សារាយ កន្ទក់ ចុងអង្ករ ពោត ឬកាកសំណល់ផ្ទះបាយក៏អាចដាក់ឱ្យត្រីស៊ីបានដែរ ហើយគេអាចចំណាយពេលចិញ្ចឹម ១ឆ្នាំ អាចមានទម្ងន់ចាប់ពី ៣-៥ខាំក្នុងមួយក្បាល ។
មុនពេលដំណើរការចិញ្ចឹមត្រីឆ្ពិន គេត្រូវដឹងពីបច្ចេកទេសមួយចំនួនដូចជា ការជ្រើសរើសទីតាំងក្នុងការជីកស្រះ ឬប្រឡាយ ដែលគួរតែរកទីកន្លែងនៅក្បែរផ្ទះ ព្រោះអាចផ្តល់ភាពងាយស្រួលមើលថែទាំ ហើយរកកន្លែងណាដែលមានដីបាតស្រះជាប្រភេទដីឥដ្ឋ ស្ថិតនៅទីវាលស្រលះល្អ ជាពិសេសស្ថិតនៅក្បែរប្រភពទឹកស្អាត និងមិនលិចទឹកនៅរដូវវស្សា ចៀសវាងត្រីរួចចេញពីស្រះអស់ ហើយចំពោះទំហំស្រះ គេអាចជីកបានទំហំធំល្មមមានផ្ទៃក្រឡាស្រះចាប់ពី ១០០-៥០០ម៉ែត្រការ៉េ និងជម្រៅចាប់ពី ១,៥ – ២,៥ម៉ែត្រ និងមានមានកម្ពស់ភ្លឺស្រះ ៦-៨តឹក។
ដោយឡែក គុណភាពទឹកក៏ជាចំណុចសំខាន់ផងដែរ ដែលគេត្រូវពិនិត្យមើលមុននឹងដាក់កូនត្រីចិញ្ចឹម ត្រូវចៀសវាងទឹកដែលមានជាតិជូរអាចធ្វើឱ្យពិបាកបង្កើតចំណីធម្មជាតិ ជាពិសេសបង្កឱ្យត្រីលូតលាស់យឺត ឬត្រីងាយកើតជំងឺ។

ចំពោះការចិញ្ចឹម គួរចាប់ផ្ដើមលែងកូនត្រីនៅដើមរដូវវស្សាដោយសារពពួកសត្វបំផ្លាញដូចជា អន្ទង់ ក្ដាម កង្កែប មិនទាន់មានច្រើន ហើយការលែងកូនត្រីត្រូវលែងនៅពេលមេឃត្រជាក់ពេលព្រឹក ឬល្ងាច និងត្រូវត្រាំថង់កូនត្រីក្នុងស្រះ ១៥-២០នាទីជាមុនសិន ដើម្បីឱ្យកម្ដៅទឹកក្នុងថង់ និងទឹកស្រះប្រហាក់ប្រហែលគ្នា។ សម្រាប់ចំនួនកូនត្រីគេអាចដាក់ប្រមាណ ៣ក្បាល ក្នុង១ម៉ែត្រការ៉េនៃផ្ទៃស្រះ ដែលកូនត្រីមានទំហំពី ៤-៦ហ៊ុន ហើយត្រូវជ្រើសរើសកូនត្រីណាដែលមានសុខភាពល្អ មាំមួន ពណ៌ស្រស់ គ្មានរបួសឬដំបៅ។
ដោយឡែកចំពោះការដាក់ចំណីវិញ គេត្រូវធ្វើស៊ុមបណ្ដែតចំណីណាដែលអណ្ដែតដូចជាប្រភេទចកបាយទា ស្ពៃ ត្រកួន តែសម្រាប់ចំណីលិចក្នុងទឹកគេធ្វើជាស៊ុម ជាធ្នើដាក់ខ្សែទាញចុះឡើង ហើយចំណីត្រូវដាក់ពន្លិចក្នុងទឹក និងដាក់ចំណីឱ្យត្រី២ដងក្នុង១ថ្ងៃ ពោលគឺចន្លោះម៉ោង ៨ព្រឹក និងនៅម៉ោង ៥ល្ងាច។

ក្រោយរយៈពេល ២-៣ខែនៃការដាក់កូនត្រី គេត្រូវតាមដានការលូតលាស់របស់ត្រី ដើម្បីពិនិត្យ និងគណនាបរិមាណចំណីឱ្យត្រីស៊ីឱ្យសមស្របចៀសវាងការដាក់ចំណីច្រើនជ្រុល។ ក្រៅពីនេះ គេក៏ត្រូវការពារកុំឱ្យត្រីកើតជំងឺ តាមរយៈការតាមដានត្រីក្នុងស្រះជាប្រចាំទៅលើគុណភាពទឹក ដង់ស៊ីតេ ការសម្អាត និងពិនិត្យមើលពួកបារ៉ាស៊ីត ផ្សិត និងវីរុស។ ចុងក្រោយ គឺការប្រមូលផលត្រី ដែលភាគច្រើនគេធ្វើនៅចុងរដូវវស្សា និងដើមរដូវប្រាំងដែលជាពេលទឹកស្រះ ឬប្រឡាយចាប់ផ្ដើមរង រាក់ងាយស្រួលក្នុងការចាប់ត្រី ឬតំបន់ខ្លះមានទឹកផ្គត់ផ្គង់គ្រប់រដូវ គេអាចប្រមូលផលត្រីដោយចាប់រំលោះយកត្រីណាដែលធំៗ ហើយទុកត្រីតូចៗចិញ្ចឹមបន្តរហូតដល់ទីផ្សារត្រីលក់បានថ្លៃទើបចាប់លក់ក៏បាន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content