ស្ត្រីម្នាក់ប្រើជំនាញផ្នែកចាក់កញ្ច្រែង និងស្មុគ ដើម្បីអាចរកចំណូលចិញ្ចឹមកូនក្នុងបន្ទុក

អាជីពជាអ្នកអ្នកចាក់កញ្ច្រែង ល្អី និងស្មុគ នាពេលបច្ចុប្បន្ននេះ បាន និងកំពុងប្រឈមនឹងការបាត់បង់ ខណៈដែលតម្រូវការទីផ្សារមានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយចំណូលដែលទទួលបានពីការដោះដូរជំនាញ និងកម្លាំងពលកម្មក៏មានកម្រិតតិចតួច។

តួយ៉ាងអ្នកស្រី អ៊ឹម សាវេត ជាស្ត្រីមេម៉ាយម្នាក់ដែលមានជំនាញផ្នែកចាក់កញ្ច្រែង ល្អី និងស្មុគ រស់នៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានរៀបរាប់ឱ្យដឹងថា ៖ មុខរបរមួយនេះ អ្នកស្រីបានធ្វើជាយូរឆ្នាំមកហើយ ប៉ុន្តែចំណូលដែលទទួលបានគឺមិនអាចយកទៅធ្វើមានបាននោះទេ។

អ្នកស្រីបានបញ្ជាក់ថា ៖

«មុខរបរនេះកាលពីដំបូងខ្ញុំធ្វើតែកញ្ច្រែងលក់ឱ្យគេ តែត្រូវរងចាំយូរទម្រាំគេមកប្រមូលទិញម្ដងៗ តែឥឡូវយើងធ្វើឱ្យអង្គការខ្លះៗ ពេលធ្វើបានយកទៅឱ្យគេ គឺទទួលបានលុយភ្លាមៗគ្រាន់ចិញ្ចឹមកូនពីរនាក់»។

អ្នកស្រីបន្តថា៖

«ការងារនេះមិនមែនខ្ញុំធ្វើទាំងស្រុងពីដើមដល់ចប់ទេ គឺគេចែកការងារតាមក្រុម ដែលខ្ញុំជាអ្នកក្ដាប់រពាក់ប៉ុណ្ណោះ អាចរកបានកម្រៃតាមទំហំកញ្ច្រែង ដូចជា កញ្ច្រែងដែលមានខ្នាត ៥លេខពីធំទៅតូច អាចបានតម្លៃចាប់ពី ១០០០រៀល ដល់ ៣៥០០រៀល អាស្រ័យតាមទំហំ ហើយមួយថ្ងៃអាចផលិតបានចាប់ពី ៥-១៥កញ្ច្រែង តាមដែលការងារគេទម្លាក់មកឱ្យ»។

ពាក់ព័ន្ធនឹងជំនាញនេះដែរ អ្នកស្រីបានបន្តឱ្យដឹងដែរថា អ្នកស្រីបានចេះតាំងពីយូរមកហើយ ដែលអាចចាក់ជាកញ្ច្រែងធំ-តូច​ និងកញ្ច្រែង ឬចង្អេររែងអង្ករជាដើម ដែលផលិតចេញពីឫស្សី។ ចំណែកឯផលិតផលដែលអង្គការគេកម្ម៉ង់គឺមានម៉ូដ មានក្បាច់ មានលាយជាមួយរពាក់ផ្សេងៗ ។  

ដោយឡែក ចំពោះវត្ថុធាតុដើមដូចជាឫស្សី អ្នកស្រីមិនអាចរកដោយខ្លួនឯងបាននោះទេ ព្រោះឫស្សីគេត្រូវការឫស្សីណាដែលមានដើមត្រង់ល្អ ទើបអាចចាក់បានស្អាត និងមានក្រឡាជិតល្អ ចំណែកឯរពាក់វិញត្រូវទៅរកដោយខ្លួនឯងនៅតាមព្រៃ តែវាក៏ផ្ដល់នូវផលលំបាកផងដែរ ជាពិសេសនៅរដូវក្ដៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក