ស្ត្រី កំពុងទទួលបានការជ្រោមជ្រែងលើការសម្រេចចិត្តចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ

រាជរដ្ឋាភិបាលកម្ពុជា ព្រមគ្នាជាមួយនឹងអង្គការសង្គមស៊ីវិល រួមទាំងក្រុមការងាររបស់ស្ត្រីជាច្រើនបូករួមទាំងភ្នាក់ងារតំណាងរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធផងដែរ កាលពីពេលថ្មីៗនេះបានដាក់ឲ្យដំណើរការនូវគម្រោងមួយបន្ថែមទៀតដែលមានគោលបំណងសំខាន់លើកកម្ពស់ភាពធន់របស់ស្ត្រីនៅកម្ពុជាក្នុងការទទួលបានអំណាចដើម្បីសម្រេចចិត្តទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិដែលកើតមាននៅក្នុងប្រទេស។

គម្រោងសម្រាប់ប្រទេសកម្ពុជានេះគឺជាផ្នែកមួយនៃគម្រោងមេរបស់អង្គការសហប្រជាជាតិសម្រាប់ស្ត្រីក្នុងការចូលរួមសម្របសម្រួលដល់បញ្ហាបរិស្ថាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកន្លងមករដ្ឋាភិបាលនៃប្រទេសស្វីសក៏ធ្លាប់បានផ្តល់ជំនួយជាគម្រោងមួយរួចមកហើយសម្រាប់ការអនុវត្តឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដែលគម្រោងនេះមានឈ្មោះថា Empowering Women to Secure Climate-resilient Societies។

ការដាក់ឲ្យអនុវត្តការងារគម្រោងដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា កន្លងមក ក្រោមវត្តមាននៃការចូលរួមពីសំណាក់ប្រតិភូសរុបចំនួន៧០នាក់ ដោយក្នុងនោះក៏មានសមាជិកមកពីក្រុមការងារស្ត្រីពីបណ្តាលខេត្តជាច្រើន និងសុទ្ធតែជាតំបន់ដែលងាយនឹងទទួលរងគ្រោះដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ។

កិច្ចពិភាក្សាត្រូវបានធ្វើឡើងក្នុងពិធីជួបជុំលើកនេះដោយផ្តោតលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងការកាត់បន្ថយភាពប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ក៏ដូចជាការសិក្សារៀនសូត្រទៅលើគោលនយោបាយថ្នាក់ជាតិផងដែរ។

ការដោះដូរគំនិតគ្នាត្រូវបានធ្វើឡើងជាមួយនឹងប្រធានបទផ្សេងៗគ្នា ដូចជា តួនាទីរបស់ស្ត្រីក្នុងការសម្រេចចិត្តលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងការកាត់បន្ថយការគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ការពង្រឹងជំនាញ និងភេទ អាយុ និងទិន្នន័យ ដើម្បីប្រើប្រាស់សម្រាប់ជាគោលនយោបាយកាត់បន្ថយហានិភ័យ, គ្រោះមហន្តរាយ, ​ការដាក់បញ្ចូលគ្នារវាងកង្វល់ និងភាពធន់របស់ស្ត្រីនៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។

សមាជិក២នាក់ក្នុងចំណោមអ្នកចូលរួមបានបញ្ចេញយោបល់ និងបង្ហាញនូវការព្រួយបារម្ភពួកគេចំពោះសហគមដែលពួកគេកំពុងរស់នៅ ដូចជា៖

លោកស្រី ​ហង្ស សំនឿន សមាជិកមកពីក្រុមការងារស្ត្រីខេត្តកំពតបាននិយាយឱ្យដឹងថា វាគឺជាលើកដំបូងរបស់គាត់ក្នុងការបបញ្ចេញមតិជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។ គាត់មានអារម្មណ៍ភ័យខ្លាចបន្តិច ប៉ុន្តែមានមោទនភាព និងភាពស្មោះត្រង់ក្នុងការនិយាយពីតម្រូវការនៃសហគមរបស់គាត់។

លោកស្រីពោលថា ៖

“នៅក្នុងសហគម បញ្ហាដែលកំពុងជួបប្រទះនៅពេលនេះគឺជាបញ្ហាទឹកជំនន់ បញ្ហាខ្យល់កន្ត្រាក់ និងបញ្ហាគ្រោះរាំងស្ងួតជាដើម”

ដោយឡែកលោកស្រី នៅ ស៊ីភណ្ឌ សមាជិកមកពីក្រុមការងារស្ត្រីនៅខេត្តពោធ៍សាត់បានថ្លែងឱ្យដឹងថា គាត់ពិតជាមានអារម្មណ៍រីករាយដែលអាចចូលរួមការរៀនសូត្រ និងស្វែងយល់ពីក្រុមមន្ត្រីរដ្ឋាភិបាល ហើយលោកស្រីនឹងបន្តចែករំលែកចំណេះដឹង និងព័ត៌មានទាំងនេះទៅកាន់ប្រជាជនដែលជាអ្នករស់នៅក្នុងសហគមរបស់គាត់ផងដែរ ជាពិសេសស្ត្រីដើម្បីអាចចូលរួមក្នុងសកម្មភាពដែលពាក់ព័ន្ធទៅនឹងបញ្ហាទាំងនោះឲ្យបានកាន់តែច្រើនឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក