ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានតម្លៃ 8.118ពាន់លានដុល្លារក្នុងឆ្នាំ2020 ធ្លាក់ចុះ 5,2% បើប្រៀបធៀបនឹងឆ្នាំ 2019 ។ ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានចំនួនទឹកប្រាក់ 1.086 ពាន់លានដុល្លារទៅកាន់ប្រទេសចិនកាលពីឆ្នាំ 2020 ដែលបានកើនឡើង 8.1% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019 ដែលមានចំនួនតែ 1.004ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចូលរបស់កម្ពុជាពីឆ្នាំពីប្រទេសចិនមានតម្លៃ 7.031ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះ 6.9% បើប្រៀបធៀបនឹងតួលេខឆ្នាំ2019 ។ ការថយចុះនៃការនាំចូលរបស់ចិន គឺបណ្តាលមកពីការថយចុះនៃវត្ថុធាតុដើម សម្រាប់រោងចក្រកាត់ដេរនៅកម្ពុជា ដោយសារតែវិធានការចាក់សោរ ឬវិធានការបង្ការមេរោគ ដែលមានចែងក្នុងវិធានការការពារជំងឺកូវីដ-19 ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ការនាំទំនិញកម្ពុជាទៅកាន់ប្រទេសចិនកាលពីឆ្នាំ2020 កន្លងទៅនេះបានល្អប្រសើរ ដោយសារប្រទេសចិនទិញផលិតផលកសិកម្មច្រើនពីកម្ពុជា ធ្វើឱ្យកម្ពុជាជាប្រទេសផលិតវត្ថុធាតុដើមមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញទៅក្រៅប្រទេស។

លោកឧកញ៉ាបានបន្តថា នៅពេលដែលកម្ពុជាចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នោះនឹងធ្វើឱ្យកម្ពុជាមានឱកាសដល់អ្នកវិនិយោគផ្សេងៗ ដែលអាចមានលទ្ធភាពមកបណ្ដាក់ទុននៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសចិនកាន់តែច្រើនបន្ថែមទៀត។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា៖
“ខ្ញុំគិតថា ការធ្វើពាណិជ្ជកម្មជាមួយចិននេះ វាជាឱកាសមួយដែលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននេះ ដែលអាចឱ្យបណ្ដាសហគ្រាសមកពីបណ្ដាប្រទេសផ្សេងៗទៀតមកវិនិយោគនៅកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្មយើងនាំចេញទៅចិនឱ្យកាន់តែច្រើន”
នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានអនុវត្ត ហើយវ៉ាក់សាំងCovid-19 បានកាន់កាប់នៅជុំវិញពិភពលោក ខ្ញុំជឿជាក់ថាពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើង ជាពិសេស ក្នុងការទាក់ទាញវិនិយោគិន មកប្រទេសកម្ពុជា ដើម្បីផលិត និងកែច្នៃផលិតផលសម្រេចសម្រាប់នាំចេញទៅប្រទេសចិន។ នេះបើតាមលោកឧកញ៉ា លឹម ហេង។
ប្រទេសកម្ពុជានាំចេញផលិតផលកសិកម្មភាគច្រើនរួមមាន អង្ករ ស្វាយ ដំណាប់ស្វាយ ដំឡូងមីទៅកាន់ប្រទេសចិន។ ការនាំចូលរបស់កម្ពុជា ភាគច្រើនជាផលិតផលឧស្សាហកម្ម និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ និងសម្ភារៈសំណង់។
ប្រទេសកម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីខែតុលាដោយមន្រ្តីមកពីប្រទេសទាំងពីរ មានក្តីសង្ឃឹមខ្ពស់លើការចូលរួមចំណែករបស់ខ្លួន ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មទ្វេភាគី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងប្រជាជាតិនានា ហើយត្រូវបានគេរំពឹងថានឹងជំរុញការអភិវឌ្ឍរបស់ពួកគេឱ្យដល់កម្រិតថ្មីមួយ ដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើន ដល់សហគ្រាស និងប្រជាជននៅក្នុងប្រទេសកម្ពុជា និងចិន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content