ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ សម្រេចបានជាង ៤៩ភាគរយ

ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង ១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣.៤៥គីឡូម៉ែត្រ សម្រេច​​បាន ៣៦.២៤ % ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។ នេះបើតាមការឱ្យដឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៧ ខែឧសភា។

ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែលបានឱ្យដឹងថា ៖ គម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ គម្រោងនេះគ្រោងនឹងចំណាយថវិកា ១១១,៩៨ លានដុល្លារអាមេរិក។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយ ភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងចន្លោះផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។

រាជរដ្ឋាភិបាលរំពឹងផងដែរថា ក្រោយពី​ការសាងសង់​រួច ស្ពាន​ និង​ផ្លូវ​ត​ភ្ជាប់​នេះ ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ងធ្វើដំណើរ​ទៅ​ប្រកបមុខរបរ​ប្រចាំថ្ងៃ​ជាពិសេស​ទៅកាន់​មន្ទីរពេទ្យ​ ឬ​មណ្ឌល​សុខភាព​នៅពេលប្រជាពលរដ្ឋ​ត្រូវការ​សង្គ្រោះបន្ទាន់​ម្តងៗ​ព្រម​ទាំង​ជួយ​សម្រួល​ដល់​​សិ​ស្សា​នុ​សិស្ស​ធ្វើដំណើរ​ទៅកាន់​សាលា​រៀន​បាន​ឆាប់រហ័ស និង​ប្រកបដោយ​សុវត្ថិភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

នៅក្នុងខែកក្កដា ការនាំចេញទំនិញកើនឡើង ២៥ ភាគរយរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលស្ទុះឡើងដល់ ៤១ ភាគរយដល់ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារ។

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល