ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២១ ប្រទេសកម្ពុជាបានធ្វើការនាំចេញមានទំហំទឹកប្រាក់សរុបចំនួន ៨,២២ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួលេខពីនាយកដ្ឋានគយ និងរដ្ឋាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរមានចំនួន ៤,៧២១ ពាន់លានដុល្លារ កើនឡើង ០,៩ ភាគរយលើសពីឆ្នាំមុន។ ចំណែកការនាំចេញផលិតផលមិនមែនសម្លៀកបំពាក់មានចំនួន ១,៨៩៩ ពាន់លានដុល្លារ រួមមានកង់ គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត និងសម្ភារឧស្សាហកម្មផ្សេងទៀត បានកើនឡើង ៥០ភាគរយបើប្រៀបធៀបទៅនឹងឆមាសទី ១ ឆ្នាំ២០២០។ ក្នុងនោះផងដែរ ការនាំចេញផលិតផលកសិកម្មមានចំនួន ១ ៥៨០ ពាន់លានដុល្លារ ដែលទីផ្សារនាំចេញចម្បងរបស់កម្ពុជាគឺសហរដ្ឋអាមេរិកសហភាពអឺរ៉ុប កាណាដា ជប៉ុន ចិន កូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ានមានវៀតណាម និងថៃ។
ជាមួយនឹងកំណើននៃការនាំចេញកាន់តែច្រើនកាលពីពេលកន្លងទៅនេះត្រូវបានគេមើលឃើញថា ជាការបង្ហាញពីសញ្ញាវិជ្ជមាននៅក្នុងផលិតកម្មក្នុងស្រុក បើទោះបីជាមានការរាតត្បាតពីជំងឺកូវី-១៩ ក៏ដោយ ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ការនាំចេញផលិតផល មិនមែនសម្លៀកបំពាក់ នឹងបន្តកើនឡើងបន្ថែមទៀត ខណៈពេលដែលការនាំចេញសម្លៀកបំពាក់អាចនឹងមានការធ្លាក់ចុះ។
ឯកឧត្តមបានបន្តថា ការងើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងទិសដៅនាំចេញសំខាន់ៗផ្សេងទៀតសម្រាប់ផលិតផលមិនមែនកាត់ដេររបស់កម្ពុជា នឹងធ្វើឱ្យសង្វាក់ផលិតកម្មនៅក្នុងប្រទេសមានការមមាញឹក ព្រោះថាកំណើននៃការនាំចេញគឺជាកត្តាជំរុញនូវសកម្មភាពវិជ្ជមានក្នុងចំណោមសង្វាក់ផលិតកម្ម។ វាជាលទ្ធផលល្អពីការខិតខំរបស់រដ្ឋាភិបាលក្នុងការជំរុញចង្វាក់ផលិតកម្មសកម្មដើម្បីរក្សាការនាំចេញ បង្កើតការងារ និងកំណើនសេដ្ឋកិច្ច ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកភាគច្រើនជាសម្លៀកបំពាក់ និងទំនិញដូចជាស្បែកជើង កង់ និងគ្រឿងសង្ហារិម នៅតែបន្តមានតម្រូវការទីផ្សារ។ អ្នកនាំចូលទំនិញធ្វើដំណើរទៅអាមេរិកឥឡូវនេះតម្រូវឱ្យបង់ពន្ធលើការនាំចូលពី ព្រោះប្រព័ន្ធអនុគ្រោះពន្ធ GSP បានផុតកំណត់។
លោកឧកញ៉ាបានបញ្ជាក់ថា ការអនុគ្រោះពន្ធពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ និងជាកម្លាំងវិជ្ជមានក្នុងកំណើននាំចេញទៅ។ ចំពោះសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលជំរុញការដំឡើងពន្ធគយបានបង្កើតឱកាសដល់កម្ពុជាសម្រាប់វិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគ ដើម្បីគេចផុតពីគំនាបពន្ធដ៏ធ្ងន់ធ្ងរ ហើយអាចមានឱកាសនាំចេញបានយ៉ាងប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងបណ្តាប្រទេសផ្សេងៗ ជាពិសេសទីផ្សារចិនដែលមានទំហំធំទូលាយរហូតដល់ជាង១ ៤០០លាននាក់។
គួរបញ្ជាក់ផងដែរថា តម្លៃទំនិញកម្ពុជាដែលនាំចេញទៅអាមេរិកមានចំនួន ៦,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ តួលេខនេះបានកើនឡើង ២២,៧៩ ភាគរយពី ៥,៣ ពាន់លានដុល្លារដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩ ។ ជាមួយគ្នានេះ ប្រទេសកម្ពុជាបានដឹកជញ្ជូនសម្លៀកបំពាក់ ទំនិញមិនមែនសម្លៀកបំពាក់ និងផលិតផលកសិកម្មមានតម្លៃ ១៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាការកើនឡើង ១៤ ភាគរយបើប្រៀបធៀបនឹងលទ្ធផលឆ្នាំ២០១៩៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content