ខណៈដែលបញ្ហាកូវីដកំពុងរាតត្បាតនៅទូទាំងសកលលោកនោះ បច្ចេកវិទ្យាគ្រប់ប្រភេទដែលរួមមានទាំងកម្មវិធីទូរស័ព្ទផងត្រូវបានចែករំលែក និងប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច រួមនឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដផងដែរ។
មិនខុសនឹងបណ្តាប្រទេសមួយចំនួនទៀតនៅលើសកលលោកនោះទេ កម្ពុជាក៏កំពុងពន្លឿនការប្រើប្រាស់វិស័យបច្ចេកវិទ្យា និងចែករំលែកទៅឲ្យពលរដ្ឋរបស់ខ្លួនផងដែរ ហើយជាលទ្ធផលនៅពេលនេះកម្ពុជាបានក្លាយជាប្រទេសមួយដែលកំពុងទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើនទៅលើភាពជោគជ័យនៃការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនចំនួន 3 ផ្សេងគ្នា។
តាមរយៈបណ្តាញផ្សព្វផ្សាយជាសកល The WEForum បានឱ្យដឹងថា៖
“បដិវត្តបច្ចេកវិទ្យា 4.0 ដែលខ្លួនបានអំពាវនាវឲ្យមានការអភិវឌ្ឍតាំងតែពីឆ្នាំ 2016 ឬ ASEAN 4.0 សម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នោះបានកត់សម្គាល់ឃើញថា កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអភីវឌ្ឍន៍ដទៃទៀតក្នុងតំបន់ដែលមានភាពលេចធ្លោក្នុងការប្រើប្រាស់បច្ចេកវិទ្យាផងដែរ ខណៈដែលប្រទេសិង្ហបុរី និងថៃ បាននាំមុខមួយជំហ៊ាន”
ថ្វីត្បិតតែថៃនិងសិង្ហបុរីគឺជាអ្នកដែលនាំមុខគេខ្លាំងលើបច្ចេកវិទ្យានិងឌីជីថលប៉ុន្តែខ្លួនបានកត់សំគាល់ថាកម្ពុជាក៏មិននៅស្ងៀមនោះដែរដោយក្នុងនោះបច្ចេកវិទ្យា
ចំពោះបច្ចេកវិទ្យាដែលកម្ពុជាកំពុងមានភាពលេចធ្លោជាងគេនៅលើឆាកអន្តរជាតិចំនួន3 ទៅលើការប្រើប្រាស់នៅពេលនេះរួមមាន ៖
1.បច្ចេកវិទ្យា Virtual reality និង Mobile App ភ្ជាប់ទំនាក់ទំនងអតីតកាល និងបច្ចុប្បន្នភាព៖ តាមរយៈបច្ចេកវិទ្យា Virtual reality និង 3D កម្ពុជាបានសម្រេចយកវាមកប្រើប្រាស់នៅក្នុងគម្រោងមួលដែលត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់ថា Virtual Angkor Project ក្នុងគោលបំណងដើម្បីឲ្យពិភពលោកអាចស្វែងយល់ និងសិក្សាពីចំណុចកំពូលនៃសម័យអាណាចក្រខ្មែរដ៏រុងរឿងបំផុត ហើយគម្រោងនេះត្រូវបានទទួលពានរង្វាន់ Digital Humanities and Multimedia Studies ពីស្ថាប័ន Medieval Academy របស់អាមេរិកសម្រាប់ឆ្នាំ2021នេះ។
2.បច្ចេកវិទ្យារ៉ូបូត Robots ដើម្បីបេសកកម្មដោះមីន៖ កម្ពុជា ជាប្រទេសមួយដែលរងគ្រោះដោយសារបញ្ហាគ្រាប់មីននៅក្រោយសង្គ្រាមដែលបានអូសបន្លាយជិត 3 ទសវត្សរ៍ ដូចនេះកិច្ចការងារដោះមីននៅកម្ពុជាត្រូវបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថិតក្នុងល្បឿនដ៏យឺតយ៉ាវមួយ។ ក្រោយមកកម្ពុជាក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា កម្ពុជាក៏បានសម្រេចចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតដែលមានឈ្មោះថា Demine Robotics ដែលមានសមត្ថភាព និងមុខងារងាយស្រួលខ្លាំងក្នុងកិច្ចការងារនេះដោយមិនចាំបាច់មានការប្រើប្រាស់មនុស្សទៀតឡើយ ហើយលទ្ធផលក៏ទទួលបានគាប់ល្អប្រសើរ។
3.បច្ចេកវិទ្យា ដើម្បីលើកកំពស់ Blockchain៖ ទោះបីជាពលរដ្ឋកម្ពុជាដែលមានប្រមាណ 78 ភាគរយនៅមិនទាន់មានការប្រើប្រាស់ទៅលើសេវាកម្មធនាគារនៅឡើយ ប៉ុន្តែបច្ចេកវិទ្យាកំពុងជួយជំរុញឲ្យប្រទេសនេះមានប្រសិទ្ធភាពអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុ (ផ្ទេរ និងទូទាត់ប្រាក់) តាមរយៈកម្មវិធីទូរស័ព្ទមួយដែលត្រូវបានគេស្គាល់ថា បាគង (Bakong) ដែលជាប្រព័ន្ធបច្ចេកវិទ្យាមួយជួយសម្រួលដល់កិច្ចការងារទូទាត់ប្រាក់លើប្រព័ន្ធឌីជីថលរវាងធនាគារ និងអ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេស។ កម្មវីធីនេះត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោកស្រី ជា សេរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិកម្ពុជា (NBC) តាំងតែពីចុងឆ្នាំ2020មកម្ល៉េះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ចិន-រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ១ សប្តាហ៍នៅដែនសមុទ្រនៃខេត្ត Qingdao
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានប្រកាសថា លំហាត់សមយុទ្ធប្រចាំឆ្នាំ Joint Sea-2026 នៅក្នុងទឹកដីនៃប្រទេសចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃចន្ទនេះ តទៅ
AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content