ដូចការគ្រោងទុក នៅត្រឹមព្រឹកថ្ងៃទី7 ខែឧសភា ឆ្នាំ2021នេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានប្រារព្វពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចចរចារអស់រយៈពេល3ឆ្នាំ និងការចុះហត្ថលេខាកាលពីចុងខែកន្លងទៅនេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដែលធ្វើឡើងនៅក្រុមហ៊ុន AL JAZEELAN FOOD PTE.LTD សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថា តាមរយៈកិច្ចព្រមព្រៀងដែលឈានដល់ការចុះហត្ថលេខា កាលពីថ្ងៃទី26 ខែមេសា ឆ្នាំ2021កន្លងទៅនេះ រដ្ឋាភិបាលចិនតាមរយៈរដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការស្វាយចំនួន37 និងរោងចក្រវេចខ្ចប់ចំនួន5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
ឯកឧត្តមបន្តថា៖
“តាមរយៈក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ទាំងនេះ កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ បានប្រមាណ10ម៉ឺនតោនប៉ុណ្ណោះក្នុង1ឆ្នាំទៅកាន់ទីផ្សារចិន។ ប៉ុន្តែយើងមានក្ដីរំពឹងថា ក្រុមហ៊ុនធំៗជាច្រើនទៀតនឹងរៀបចំដំឡើងរោងចក្រវេចខ្ចប់ស្វាយ ហើយអាចទទួលបានការទទួលស្គាល់ពីរដ្ឋបាលគយចិន ដែលអាចនឹងធ្វើឲ្យចំនួនរោងចក្រមានការកើនឡើង ហើយបរិមាណនៃការនាំចេញក៏កើនឡើងបន្ថែមទៀតផងដែរ”

គួរគត់សម្គាល់ថា គិតត្រឹមឆ្នាំ2020 ដែលមិនទាន់មានកិច្ចព្រមព្រៀងនាំស្វាយស្រស់ទៅកាន់ទីផ្សារប្រទសចិន កម្ពុជាមានការដាំដុះដាំណាំស្វាយកើនឡើងរហូតដល់ជាង 13ម៉ឺនហិកតា ដែលអាចទទួលផលក្នុងចន្លោះពី 1.6 ដល់ 1.7លានតោន ក្នុងនោះកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសជិតខាងក្នុងបរិមាណ97ម៉ឺនតោន ហើយសម្រាប់ឆ្នាំ២០២១នេះ រំពឹងថាការនាំចេញនឹងមានការកើនឡើងជាងនេះបន្ថែមទៀត៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content