ដីនៅតាមបណ្ដោយផ្លូវពីបាត់ដំបងទៅស្រុករតនមណ្ឌលមានតម្លៃរហូតដល់២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ

បាត់ដំបង ៖ បាត់ដំបង ​ជា​ខេត្ត​មួយ​ដែល​មានកា​រចាប់អារម្មណ៍​ខ្ពស់​ពីសំណាក់​អ្នកវិនិយោគ​ក្នុងស្រុក ​​ហើយក៏មាន​​សន្ទុះនៃការអភិវឌ្ឍគម្រោង​ថ្មីៗដែលមាន​តម្លៃ​រាប់​​សិបលានដុល្លារនៅ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែចុ​ង​ក្រោ​យនេះ​​​ ដែលបានជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅតំបន់អំណោយ​ផល​ដល់វិស័យឧស្សាហកម្ម។

លោក ​អ៊ិន​ ដារា ប្រធានសាខាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia នៅខេត្តបាត់ដំបងបានថ្លែង​ប្រាប់ ​AMS ឱ្យដឹងថា​ តម្លៃ​ដីធ្លី​នៅក្នុង​ខេត្ត​បាត់ដំបង​នាពេលបច្ចុប្បន្ន​នេះ​បានហក់ឡើង​ជា​បន្តបន្ទាប់ ជាពិសេស​ក្រោយ​វិបត្តិ​កូវីដ​១៩​នៅក្នុ​ងប្រទេស​​បានធូរស្រាល។​ ដោយ​ឡែក​សម្រាប់ទីផ្សារដីធ្លី​នៅតាមបណ្ដោយ​ផ្លូវ​ជាតិតភ្ជាប់ពី​ក្រុ​ងបាត់ដំបង​ទៅ​ស្រុក​រតនមណ្ឌលដែលជាតំបន់អំណោយផល និងមានសក្ដានុពលផ្នែកឧស្សាហកម្មក៏​មានហាងឆេងខ្ពស់​គួរឱ្យ​កត​សម្គាល់​ផងដែរ​។

លោក​បន្តថា ៖

“តម្លៃដីធ្លី​ដែលនៅជាប់ផ្លូវ​ជាតិតែម្ដងអាច​មានតម្លៃ​ចន្លោះ​ពី​៥០​ដុល្លារ​អាមេរិក​ទៅ​២៥០​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យ​ទៅ​លើ​ទី​តាំង ហើយមាន​​ម្ចា​ស់​​ដីខ្លះ​​បានដាក់តម្លៃខ្ពស់ជាង​នេះទៅទៀតក៏មានដែរ​។ អ្វីដែលជាការកត់សម្គាល់គឺចាប់តាំងពីចូលឆ្នាំខ្មែររហូតមកឃើញថា សកម្មភាព​នៃការ​វិនិ​យោគ​លើគម្រោង​ថ្មីៗ​នៅក្នុង​ខេត្ត​បាត់ដំបង​ចាប់ផ្ដើម​កក្រើកឡើង​វិញ​ ក្រោយពី​វិនិយោគិន​សំងំ​រង់ចាំមើល​ស្ថានភាព​អស់​មួយរយៈ​ធំក្រោយស្ថានភាព​ធូរស្រាល“

លោក ​ដារា ​បានឱ្យដឹងថា​ ៖

“បច្ចុប្បន្ន​នេះ​​ នៅក្នុង​ខេត្តបាត់ដំបង​ បាន​ និងកំពុង​សាងសង់​ផ្លូវ​សំខាន់ៗ​តភ្ជាប់ពីខេត្ត​ផ្សេងៗ​ទៀតចូលមកកាន់​ទីរួមខេត្ត​ ដូចជាផ្លូវជាតិលេខ១០​ តភ្ជាប់​កោះកុង​មកកាន់ពោធិ៍សាត់ចូល​បាត់ដំបង គម្រោងផ្លូវថ្មី​តភ្ជាប់ពីសៀមរាប​​មកកាន់​ខេត្ត​បាត់ដំបង ដែល​ផ្លូវ​ទាំង​នេះ​នឹងជំរុញ​សក្ដានុពល​ខេត្ត​បាត់ដំបង​បានមួយ​ក​ម្រិ​ត​ទៀត​ ហើយ​ចង់មិនចង់វា​ក៏នឹង​ធ្វើឱ្យ​តម្លៃដីនៅបាត់ដំបង​ងើប​ឡើង​មួយ​កម្រិត​ផងដែរ”

លោក​ ព្រាប កុល​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​​នៃក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Zillion Holding បាន​មាន​ប្រ​​សាសន៍កន្លង​មកថា សក្ដានុពល​ដីធ្លីនៅក្នុងប្រទេស​កម្ពុជា​ គឺនៅមានវិសាលភាពធំធេង​ណាស់ និង​មានឱ​កា​ស​​នៃ​ការ​ឡើង​ថ្លៃ​បន្ថែមទៀត បើធៀប​នឹងប្រទេស​ជិត​ខាង​ក៏ដូចជា​ប្រទេស​ក្នុងតំបន់ ។

លោក​បន្តថា ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា បើសិនជា​កែច្នៃវា​ឱ្យ​មានតម្លៃ​ វា​នឹងមានតម្លៃ​បន្ថែម​ទៀត ដូច្នេះហើយ​ក្នុងនាម​ជាក្រុមហ៊ុន​អភិវឌ្ឍន៍ ​និងភ្នាក់ងារអចលនទ្រព្យ​គួរ​ជំរុញ និងលើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​យល់​ដឹងពី​កា​រ​កែ​ច្នៃ​កែប្រែដីធ្លីឱ្យទៅជា​​មានតម្លៃខ្ពស់​ ដើម្បីទទួលបានចំណូល​ និងផលចំណេញ។

សូម​បញ្ជាក់ថា ​នៅក្នុងខេត្ត​បាត់ដំបង​ ក្នុ​ងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុន​ក្នុងស្រុកធំៗ​មួយចំនួន​បាន​ចូលទៅអភិវឌ្ឍ​គម្រោងធំៗជាមួយនឹងការបណ្តាក់ទុនរាប់សិបលានដុល្លារ ជាពិសេសផ្នែកសំណង់លំនៅឋាន និងការអភិវឌ្ឍជាប្រភេទគម្រោងដីឡូត៍ ហើយក្រៅពីនេះក៏មានគម្រោងអភិវឌ្ឍន៍ជាតំបន់កម្សាន្តកៃច្នៃដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាវិនិយោគិនថ្មីៗផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន