បរទេស៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្រុមមន្ត្រីកំពូលផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលប៉េកាំងបានប្រកាសថាខ្លួននឹងផ្អាកគ្រប់សកម្មភាពទាំងអស់ដែលស្ថិតនៅក្រោមកិច្ចសន្ទនាជាយុទ្ធសាស្ត្រសេដ្ឋកិច្ចរវាងភាគីចិន និងអូស្ត្រាលីចាប់ពីពេលនេះតទៅដោយមិនមានការកំណត់ពេលពេលវេលាឡើយ។
គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ចិនក៏បានចេញសេចក្តីថ្លែងការណ៍ពន្យល់អំពីការសម្រេចចិត្តនេះផងដែរថា ៖
“ថ្មីៗនេះមន្ត្រីរបស់រដ្ឋាភិបាលអូស្ត្រាលីមួយចំនួនបានធ្វើសកម្មភាពដែលរំខានដល់កិច្ចសហប្រតិបត្តិការ និងការដោះដូរទំនាក់ទំនងគ្នាជាធម្មតារវាងភាគីទាំងពីរដែលវាមានជំហខុសពីការប្តេជ្ញាចិត្តរបស់ពិភពលោកក្រោយសម័យសង្គ្រាមត្រជាក់ ជាពិសេសជាសកម្មភាពដែលមានការរើសអើងមនោគមវិជ្ជា”
យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃដដែលបានសរសេរថា ក្រោយទទួលបានដំណឹងនេះភ្លាមលុយដុល្លារអូស្ត្រាលីបានធ្លាក់ចុះយ៉ាងគំហុកមកត្រឹមតែ 0.7701ប៉ុណ្ណោះ ធៀបទៅនឹងលុយដុល្លារអាមេរិកខណៈដែលទំហំរបស់វាកាលពីថ្ងៃពុធមានប្រមាណជា 0.7747ធៀបទៅនឹងលុយដុល្លារអាមេរិក។

គួររំលឹកដែរថា ចំណងទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី និងចិនចាប់ផ្តើមទទួលរងភាពរង្គោះរង្គើរចាប់តាំងតែពីឆ្នាំ2018 មកក្នុងពេលដែលប្រទេសអូស្ត្រាលីបានក្លាយទៅជាប្រទេសដំបូងគេបំផុតលើលោកក្នុងការបដិសេធទទួលយកបច្ចេកវិទ្យាអ៊ីនធឺណេតកម្រិត 5G ពីប្រទេសចិន ហើយបញ្ហាទំនាក់ទំនងការទូតបានកើនឡើងកំដៅបន្ថែមទៀតកាលពីឆ្នាំទៅនេះក្រោយពេលដែលអូស្ត្រាលីបានធ្វើការអំពាវនាវឲ្យសហគមន៍អន្តរជាតិក្នុងការបើកការស៊ើបអង្កេតទៅរកប្រភពដើមនៃវីរុសកូវីដនៅក្នុងប្រទេសដែលវាជាពេលវេលាចាប់ផ្តើមនៃបញ្ហាទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរផងដែរ។
ចុងក្រោយកាលពីខែមេសានេះអូស្ត្រាលីបានប្រកាសលុបចោលនូវកិច្ចព្រមព្រៀងចំនួន2ធំៗ ដែលជាគម្រោងសហការគ្នារវាងប្រទេសចិន និងរដ្ឋ Victoria ទៅលើគម្រោងយក្សរបស់ចិនគឺ Belt and Road ដែលភ្លាមៗវាបានធ្វើឲ្យស្ថានទូតចិនបានចេញប្រតិកម្មយ៉ាងខ្លាំងដោយព្រមានថារដ្ឋាភិបាលក្រុងCanberra គឺកំពុងបានធ្វើឲ្យចំណងទំនាក់ទំនងការទូតរបស់ចិន និងអូស្ត្រាលីធ្លាក់ចូលទៅក្នុងកម្រិតមួយដែលអាក្រក់បំផុតរួចទៅហើយ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
កាណាដា និងអេមីរ៉ាតអារ៉ាប់រួមបានពិភាក្សាជំរុញផែនការវិនិយោគទំហំ ៥០ ពាន់លានដុល្លារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីលើវិស័យសំខាន់ៗ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ



















































Account
Security
Favourite Content