ភ្នំពេញ ៖ នៅក្នុងរយៈពេល ៦ខែនៃឆមាសទី១ ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបានថវិកាជាតិតាមរយៈចំណូលពន្ធសរុបជិត ១១៦០លានដុល្លារ មានការធ្លាក់ចុះបន្តិចបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅនេះ ដែលបណ្តាលមកពីបញ្ហានៃវិបត្តិកូវីដ និងប៉ះពាល់ដល់វិស័យដឹកជញ្ជូន។

តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២១ ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) បានបញ្ជាក់ថា ការប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិបានចំនួន ៤ ៦៩៥,៨ ប៊ីលានរៀល ស្មើនឹង ១ ១៥៩,៥ លានដុល្លារ ថយចុះប្រមាណ ៨,៩ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានធ្វើឡើងក្រោយកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២១ បានបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលប្រមូលបានដោយ អ.គ.រ មានចំនួន ៤ ៦៩៥,៨ ប៊ីលានរៀល ស្មើនឹង ១ ១៥៩,៥ លានដុល្លារ ថយចុះប្រមាណ ៨,៩ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០ ដែលសម្រេចបាន ៤៩ភាគរយនៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ១ ៧៧៥,០១ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧,៨ភាគរយនៃចំណូលសរុប), អាករពិសេសមាន ១ ៧៦៥,០២ ប៊ីលានរៀល (ត្រូវជា ៣៧,៦ភាគរយនៃចំណូលសរុប), ពន្ធគយមាន ៨៤៧,៦៣ ប៊ីលានរៀល (ត្រូវជា ១៨,១ភាគរយនៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ២១៤ ប៊ីលានរៀល (ត្រូវជា ៤,៥ភាគរយនៃចំណូលសរុប), ហើយអាករនាំចេញ និងកម្រៃផ្សេងៗមាន ៩៤,១៣ ប៊ីលានរៀល (ត្រូវជា ២ភាគរយនៃចំណូលសរុប)។
បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១ ៩៨៥,៥ ប៊ីលានរៀល គ្របដណ្តប់ ៤២,៣ភាគរយនៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១ ៣១៦,៣ ប៊ីលានរៀល ត្រូវជា ២៨ភាគរយនៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១ ១០១,៩ ប៊ីលានរៀល ស្មើនឹង ២៣,៥ភាគរយនៃចំណូលសរុប និងសម្ភារៈសំណង់ និងកម្រៃផ្សេងៗ មានចំនួន ២៩២,២ ប៊ីលានរៀល ស្មើនឹង ៦,២ភាគរយនៃចំណូលសរុប។
បើពិនិត្យមើលតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤ ៧២១,៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤០,១ លានដុល្លារអាមេរិក ស្មើនឹង ០,៩ភាគរយ,
* ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ១ ៨៩៩,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៣២,៥ លានដុល្លារអាមេរិក ស្មើនឹង ៤៩,៩ភាគរយ។
កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា។
ដោយឡែកការនាំចេញកសិផលមានចំនួន ១ ៥៨០,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦១៧,៦ លានដុល្លារអាមេរិក ឬ ៦៤,១៣ភាគរយ ក្នុងនោះរួមមាន៖
ទី១៖ ស្រូវនាំចេញមានចំនួន ១,៦៩ លានតោន មានតម្លៃ ៤២៥,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ០១៩,៧ ពាន់តោន (១៥១,៧ភាគរយ) ឬស្មើនឹងប្រមាណជា ២៨៥,១ លានដុល្លារអាមេរិក (២០៣,៥ភាគរយ)
ទី២៖ ការនាំចេញអង្ករសម្រេចបាន ២៩១,១ ពាន់តោន មានតម្លៃ ២០៤,២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨,១ ពាន់តោន (២១,២ភាគរយ) ឬប្រមាណ ៦០,៥ លានដុល្លារអាមេរិក (២២,៩ភាគរយ)
ទី៣៖ កៅស៊ូនាំចេញមានចំនួន ១០២,៨ ពាន់តោន មានតម្លៃ ១៥៧,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥,៦ ពាន់តោន (៧៩,៧ភាគរយ) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣,២ភាគរយ)
ទី៤៖ កសិផលផ្សេងទៀត មានចំនួន ៣ ៥៩២,៧ ពាន់តោន មានតម្លៃ ៧៩៣,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ១៤១,៩ ពាន់តោន (៤៦,៦ភាគរយ) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២,៨ភាគរយ)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content