សម្ដេចធិបតីប្រកាស​ពីកា​ល​បរិច្ឆេទ​បើកការដ្ឋានសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ដើម្បីជម្រះ​មន្ទិល​

ភ្នំពេញ ៖ ដើម្បីលាង​ជម្រះមន្ទិល​ពី​មហាជន​ដែលតែងចោទសួរថា តើគម្រោងព្រែកជីហ្វូណន​តេជោ​​នឹងអាច​លេច​ជា​រូបរាង​ឬយ៉ាងណានោះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រី​នៃព្រះរា​ជាណា​ច​ក្រ​កម្ពុ​ជា​​បានប្រកាស​ថា​ គម្រោងព្រែកជីកហ្វូណនតេជោ​នឹង​បើក​ការដ្ឋាន​នៅអំឡុ​ងខែសីហា ឆ្នាំ២០២៤ ប៉ុន្តែ​សម្ដេ​ច​មិន​បា​នបញ្ជាក់ថា​នៅថ្ងៃណាច្បាស់​លាស់​នៅ​ឡើយ ។​

ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញជា​អធិបតី​ក្នុងពិធីសម្ពោធឆ្លង​ “ធម្មចេតិយទី១ តម្កល់ ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវ​បេតុង ៩ខ្សែ និងសមិទ្ធផលនានាក្នុង​មជ្ឍ​មណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនាកម្ពុជា ខេត្ត​កំពង់​ស្ពឺ​​ នៅព្រឹកថ្ងៃទី​៣០ ឧសភា ២០២៤ សម្ដេចធិបតី​បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណ​ន​តេជោ​​​​​​នឹង​​​បើក​​ការដ្ឋាន​សាងសង់នៅ​ក្នុង​ខែសីហា ឆ្នាំ២០២៤​នេះ បើទោះបីជាអ្នកណា​ថាអីក៏ថា​ចុះ ពីព្រោះ​យើង​​ធ្វើ​​នៅ​លើទឹកដីខ្មែរ ។​

សម្ដេច​ធិបតីមានប្រសាសន៍ថា​ ការ​បើក​ការដ្ឋានសាងសង់​គម្រោងព្រែកជីកហ្វូណនតេជោ​នឹង​ជម្រះ​នូវ​មន្ទិ​​ល​ និង​កុំឱ្យយប់​យន់​សុបិនយូរ និងការ​ស្រមើស្រម៉ៃច្រើនពេក ដូច្នេះហើយ​​មានតែការ​ប្រកាស​បើក​កា​រ​ដ្ឋា​ន​សាង​ស​ង់​ជាផ្លូវការ​ទេ ទើប​លែង​មានការ​ស្រមើស្រម៉ៃតទៅទៀត ។

សម្ដេចធិបតី​បានបន្ត​ថា ៖

«កន្លងមករាជរដ្ឋាភិបាល​បាន​កសាង​នូវ​សមិទ្ធផលជាច្រើនមក​ហើយ ដែល​មាន​ត​ម្លៃ​ច្រើ​នជា​ង​គម្រោងព្រែកជីកហ្វូណន​តេជោ ដូចជា​អាកាស​យានដ្ឋាន ផ្លូវ​ល្បឿន​លឿន ដូច្នេះ​រឿង​​អី​ដែល​យើ​មិ​ន​​អាច​​សាងសង់​លើ​គម្រោងព្រែកជីក​ដែលមានតម្លៃប្រមាណ១ ៧០០​លានដុល្លារអាមេរិកបាន​ ។​ គម្រោងព្រែកជីកហ្វូណន​តេជោ​នេះ នឹង​មានការ​ចូលរួម​ពីពលរដ្ឋ​កម្ពុជា​ជាច្រើន​ជាង​ការ​វិនិយោគ​ពី​​ខា​ងក្រៅ​ប្រទេស »។

សម្ដេច​បាន​បន្ថែមថា បច្ចុប្បន្ន​គម្រោងនេះ​បានចរចា​ជាមួយ​ភាគី​ចិន​ដើម្បី​ចូលមក​វិនិយោគ​​ ព្រោះចិន​គេមាន​អ្នកជំនាញបច្ចេកទេស​​លើការសាងសង់ ។ ប៉ុន្តែបើទោះបីជា​គ្មានការ​ចូលរួម​វិនិយោគពី​ភាគី​ចិន ក៏កម្ពុជា​អាច​សាងសង់គម្រោងនេះបាន​ដោយសារតែការរួបរួម​ពីពលរដ្ឋ​ខ្មែរស្ទើរតែមួយ​ប្រទេស ។​

សម្ដេច​បន្ថែមទៀតថា នៅពេលគម្រោង​នេះ​បាន​សាងសង់រួចរាល់​វា​នឹង​ក្លាយជា​មធ្យោបាយ​ដឹកជញ្ជូនថ្មី​មួយ​ និង​ជាគម្រោង​ប្រវត្តិ​សាស្ត្រ​របស់កម្ពុជា​។​ នៅពេលសាងសង់រួច​ បងប្អូន​ប្រជាពលរដ្ឋ​អាច​សាង​ល្បង​​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ពីភ្នំពេញទៅលេង​ខេត្តកែប និង​កំពត​ ដ៏ដូចជា​ជិះទូក​តាម​ផ្លូវថ្មី​របស់កម្ពុជា។

ភ្នាក់ងារទិញលក់​អចលនទ្រព្យ​ជាច្រើននៅខេត្ត​កែប និងកំពត បានបង្ហាញ​ក្ដីរីករាយ​ជាខ្លាំង​ក្រោយឮ​កា​រប្រកាស​របស់នាយករដ្ឋមន្ត្រីពីកាល​បរិច្ឆេទ​បើក​ការដ្ឋានសាងសង់​គម្រោង​ព្រែកជីហ្វូណនតេជោ ដែល​គម្រោង​មួយ​នឹងជំរុញឱ្យមានការទិញលក់​ និងតម្លៃដីធ្លី​នៅក្នុង​ខេត្តកំពត និងកែប​មានសន្ទុះ​មួយកម្រិតទៀត ។​

គួរ​បញ្ជាក់ថា​ គម្រោងព្រែកជីកហ្វូណន​តេជោ ត្រូវបានទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាពលរដ្ឋ​​​ទូ​ទាំង​ប្រទេស និងបានជំរុញឱ្យរាជរដ្ឋាភិបាលអនុវត្ត​គម្រោងនេះឱ្យបានឆាប់​ ដើម្បីឱ្យកូន​ចៅជំនាន់​ក្រោយ​ឃើញ​គម្រោងដ៏អស្ចារ្យមួយ​ និង​ជា​ប្រវត្តិ​សាស្ត្រ​ផុស​ឡើង​នៅលើទឹក​ដី​ខ្មែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ