កម្ពុជា គ្រោងរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូង កម្ពុជា-អន្តរជាតិ រយៈពេល ៥ថ្ងៃ នៅមជ្ឈមណ្ឌលកោះពេជ្រ


ភ្នំពេញ ៖ ក្នុងគោលបំណងគាំទ្រ និងដើម្បីជួយជំរុញការនាំចេញគ្រឿងអលង្ការ-ត្បូងមានតម្លៃកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែមានទំហំច្រើន និងប្រកបដោយសក្តានុពលនោះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ ដែលមានរយៈពេល៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ ដល់ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជារកចំណូលបានពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅកាន់ទីផ្សារអន្ដរជាតិមានទំហំទឹកប្រាក់សរុបជាង ៨៥១លានដុល្លារ កើន ២៦១% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងពីលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្ដរជាតិ លើកទី១៥ ឆ្នាំ២០២៤ នៅសាលប្រជុំអគារ Morgan Tower ក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា លោកជំទាវបានបញ្ជាក់ថា ៖ ចំពោះទំហំពាណិជ្ជកម្មនៃការនាំចេញ គ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជាទៅទីផ្សារអន្ដរជាតិ មានការកើនឡើងជាលំដាប់រហូតដល់បរិមាណជាង ៨៥១លានដុល្លារក្នុងឆ្នាំ២០២៣ ដែលមានការកើនឡើងប្រហែល ២៦១% បើធៀបនឹងឆ្នាំ២០២២។

លោកជំទាវបានឱ្យដឹងទៀតថា នៅឆ្នាំ២០២១ កម្ពុជានាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ១៤៩លានដុល្លារ ហើយឆ្នាំ២០២២ មានចំនួន២៦១លានដុល្លារ កើនឡើង៧៥ភាគរយធៀបទៅនឹងឆ្នាំ២០២១។

លោកជំទាវបានគូសបញ្ជាក់ថា សន្ទុះនៃកំណើនជាវិជ្ជមាននៃការនាំចេញនេះ សរបញ្ជាក់ឲ្យឃើញអំពីភាពជោគជ័យនៃកិច្ចសហប្រតិបត្ដិការដ៏ជិតស្និទ្ធ រឹងមាំ និងគ្រប់ជ្រុងជ្រោយរវាងក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ក៏ដូចជាសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាផងដែរ។

លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្ដីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានថ្លែងថា កម្ពុជាមានសក្តានុពលលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ។ ជាមួយគ្នានេះ ដើម្បីជំរុញវិស័យនេះឱ្យកាន់តែមានសក្តានុពល សមាគមនឹងរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ ដល់ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ តាមរយៈព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ នឹងមានការរៀបចំកម្មវិធីសំខាន់ៗភ្ជាប់ជាមួយជាច្រើនដូចជា សិក្ខាសាលា ជំនួបពិភាក្សាលើការងារគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កម្មវិធីកំសាន្ត និងសកម្មភាពសហប្រតិបត្តិការ រួមទាំងការជំរុញធុរកិច្ចផ្សេងៗទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *