សភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា វិស័យកសិកម្មគឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អប្រសើរ ខណៈដែលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្ម ដើម្បីអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស។
កាលពីដើមសប្ដាហ៍កន្លងទៅនេះ ស្ថានប័នអន្តរជាតិធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានធ្វើការព្យាករថា នៅក្នុងឆ្នាំ2021នេះ វិស័យកសិកម្មនឹងមានការកើនឡើងរហូតដល់ 1.3ភាគរយ ដែលចំនួននេះអាចនឹងធ្វើការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ព្រមទាំងអាចឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិថែមទៀត ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងសេដ្ឋកិច្ចឱ្យមានកំណើនក្នុងរង្វង់ប្រមាណ4ភាគរយ។
ជាមួយនឹងការព្យាករណ៍របស់ធនាគាអភិវឌ្ឍន៍អាស៊ីខាងលើនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីទស្សនៈគាំទ្រទាំងស្រុង ដោយលោកបានលើកឡើងថា កសិកម្មគឺជាវិស័យនៅក្នុងវិស័យសំខាន់ៗដទៃទៀតដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំមានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនបានចូលមកវិនិយោគនៅកម្ពុជាក្នុងនាមជាក្រុមហ៊ុនផលិត និងក្រុមហ៊ុនកែច្នៃសម្រាប់នាំចេញទៅក្រៅប្រទេស ដូចជាក្រុមហ៊ុនមកពីប្រទេសជប៉ុន កូរ៉េ ថៃ និងចិនជាដើម ដែលកាន់តែធ្វើឱ្យវិស័យមួយនេះមានភាពរីកចម្រើនជាលំដាប់។
លោកឧកញ៉ា លេម ហេង បានបញ្ជាក់ថា ៖
“វាជារឿងមួយល្អណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការដែលអាចសម្រេចបានដូចការព្យាករណ៍ទុកនោះ ក៏ព្រោះតែសេដ្ឋកិច្ចកាលពីឆ្នាំ2020កន្លងទៅមានការធ្លាក់ចុះខ្លាំង ហើយពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាក៏នៅមិនទាន់បានប្រសើរឡើងនៅឡើយ ដោយ រោងចក្រមួយចំនួនត្រូវបានផ្អាកដំណើរការ ការធ្វើដំណើរក៏ត្រូវបានរិតបន្តឹងដោយសារការឆ្លងជំងឺកូវីដ-19ចូលទៅក្នុងសហគមន៍”
ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ឱ្យដឹងថា វានៅតែជាគោលដៅអាទិភាពមួយសម្រាប់រាជរដ្ឋាភិបាល ហើយអ្វីដែលកម្ពុជាគួរតែត្រៀមនោះគឺធនធានមនុស្សសម្រាប់វិស័យកសិកម្មក្នុងការធ្វើទំនើបកម្ម ទុនវិនិយោគ បូករួមជាមួយនឹងចំណេះដឹងបច្ចេកទេសដើម្បីអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបាន។
គួរកត់សម្គាល់ផងដែរថា ក្រៅពីផលិតផលកសិកម្មមួយចំនួនធំដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសអង្ករកម្ពុជា នៅត្រឹមព្រឹកថ្ងៃទី7 ខែឧសភា ឆ្នាំ2021នេះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ពោធការនាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់លើកដំបូងទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចចរចារអស់រយៈពេល3ឆ្នាំ និងការចុះហត្ថលេខាកាលពីចុងខែមេសាកន្លងទៅនេះ។ ព្រឹត្តិការណ៍នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ដែលស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទាញយកប្រយោជន៍ពីវិស័យកសិកម្មដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content