អង្ករក្រអូបប្រណិតកម្ពុជា ម្លិះអង្គរ ឈ្នះពានរង្វាន់ 2-Star Great Taste Award នៅចក្រភពអង់គ្លេស

ភ្នំពេញ ៖ អង្ករក្រអូបប្រណិត ម្លិះអង្គរ របស់កម្ពុជា ទទួលបានបានពានរង្វាន់ 2-Star Great Taste Award 2025 ដ៏មានកិត្យានុភាព ដែលការឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ បានទទួលស្គាល់ជាអន្តរជាតិយ៉ាងសំខាន់ ដែលជាការត្រួសត្រាយផ្លូវសម្រាប់លទ្ធភាពចូលទីផ្សារអន្តរជាតិ និងតម្រូវការអង្ករកម្ពុជា ដែលនឹងកើនឡើងកាន់តែច្រើននៅឆ្នាំខាងមុខ ។

អេមរុរាយស៍កម្ពុជា (Amru Rice Cambodia) ដែលជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេ ជាមួយនឹងអង្ករប្រណិត ម៉ាកម្លិះអង្គរ (Malys Angkor) របស់ខ្លួន បានចូលរួមក្នុងការប្រកួតប្រជែងដែលធ្វើឡើងនៅប្រទេសអង់គ្លេស ។

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរាយស៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានមានប្រសាសន៍ថា ម្លិះអង្គរ ត្រូវបានគេស្គាល់ថាមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ រមួត និងរសជាតិល្អលើសគេ គុណភាពដែលទាក់ទាញដល់ចៅក្រម Great Taste ដែលនាំឱ្យទទួលបានពានរង្វាន់លំដាប់ផ្កាយពីរ។

សូមជ្រាបថា ពានរង្វាន់ Great Taste Awards ដែលជារឿយៗត្រូវបានគេហៅថា “Oscars of Food World” ត្រូវបានរៀបចំឡើងដោយ Guild of Fine Food នៅចក្រភពអង់គ្លេស ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាស្តង់ដារសម្រាប់គុណភាព និងឧត្តមភាពនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។

យោងតាម Amru Rice អង្ករសសុទ្ធនេះមានក្លិនក្រអូបស្រាល និងផ្អែមតិចៗ។ វានឹងជាមូលដ្ឋានដ៏ល្អសម្រាប់មុខម្ហូបផ្សេងៗ។ វាស្អិតបន្តិច ប៉ុន្តែគ្រាប់អង្ករណែនល្អ ដែលធ្វើឱ្យវារឹងជាងអង្ករដំណើបអាស៊ីខ្លះ។ គ្រាប់អង្ករឆៅមានរាងស្អាត តូច វែង គ្រាប់ថ្លា គ្មានបំណែកខូច។ បាយឆ្អិនភ្លឺដូចព្រិលធ្លាក់មកថ្មីៗក្នុងចាន ហើយក្លិនក្រអូបឈ្ងុយមែនទែន។ ទន់ ណែន ស្អិតរមួត ពេលចម្អិន និងមានរសជាតិឈ្ងុយឆ្ងាញ់ ជាប់ចិត្ត។ គ្រាប់អង្ករទាំងនេះមានពណ៌សថ្លា ហើយមានទំហំប៉ុនៗគ្នា។ អង្ករមានរសជាតិឈ្ងុយឆ្ងាញ់ និងរមួតជាប់មាត់។ អង្ករនេះត្រូវជាមួយមុខម្ហូបជាច្រើន មិនមែនតែម្ហូបខ្មែរនោះទេ។

ក្នុងនាមជាឈ្មោះ ដែលគួរឱ្យទុកចិត្តសម្រាប់អង្ករក្រអូបប្រណីតកម្ពុជា «ម្លិះអង្គរ» ដែលជាម៉ាកបញ្ជាក់សម្រាប់អង្ករក្រអូបប្រណីតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកជាលើកទី៦ ពីការប្រកួតប្រជែងអង្ករល្អបំផុតលើពិភពលោកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសហ្វីលីពីន។

សូមអបអរសាទរ និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំស្រាវ​ជ្រាវ និងបញ្ចេញនូវពូជល្អ និងប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះជូនប្រទេសជាតិ។

អង្ករម៉ាក “ម្លិះអង្គរ” ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា។ការទទួលបានពានរង្វាន់នេះ នឹងជួយលើកតម្លៃអង្ករខ្មែរឱ្យមានការទទួលស្គាល់កាន់តែច្រើន និងទីផ្សារកាន់តែធំទូលាយ។ ទន្ទឹមនេះ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏តែងតែបានលើកទឹកចិត្តឱ្យកសិករងាកមកដាំស្រូវផ្ការំដួល សែនក្រអូប និងផ្កាម្លិះដែលជាពូជប្រណិតរបស់កម្ពុជាវិញ ដើម្បីទទួលបានតម្លៃទីផ្សារខ្ពស់ ជាពិសេស ជួយលើកកិត្តនាមពូជស្រូវក្នុងស្រុកកាន់តែល្បីល្បាញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *