ភ្នំពេញ៖ ទោះបីជាស្ថានភាពបច្ចុប្បន្ននៅលើពិភពលោកកំពុងជួបភាពមិនច្បាស់លាស់ដោយសារវិបត្តិកូវីដ១៩ ផ្សារមូលបត្រកម្ពុជានៅតែបន្តឆ្ពោះទៅមុនឥតឈប់ឈរ ខណៈសកម្មភាពជួញដូរមូលបត្រនៅលើទីផ្សារមូលបត្រនៅកម្ពុជារំពឹងថានឹងកើនឡើងដល់ ១ លានដុល្លារអាមេរិកក្នុង ១ ថ្ងៃ ក្នុងអំឡុងពេល ២ ឬ ៣ឆ្នាំខាងមុខ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានថ្លែងក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណរបស់ ក្រុមហ៊ុន Telcotech នាចុងសប្តាហ៍កន្លងមកនេះថា គិតត្រឹមថ្ងៃចុះបញ្ជីនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១៥ ដែលបានប្រមូលទុនពីទីផ្សារ មូលបត្រសរុបប្រមាណជាង ២៧៧ លានដុល្លារអាមេរិក។
ឯកឧត្តមបានថ្លែងបន្តថា ទោះបីជាស្ថានភាពបច្ចុប្បន្ននៅលើពិភពលោក មានសភាពមិនច្បាស់លាស់ តែផ្សារមូលបត្រនៅតែបន្តការងាររបស់ខ្លួន និងឆ្ពោះទៅមុនឥតឈប់ឈរដោយមានការគាំទ្រយ៉ាងពេញទំហឹងពីនិយ័តករមូលបត្រកម្ពុជា។

ឯកឧត្តមបានឱ្យដឹងទៀតថា ជាក់ស្តែងក្នុងសប្តាហ៍កន្លងមកនេះ ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីបានចំនួន ២ក្រុមហ៊ុន ហើយក្នុងពេលដំណាលគ្នានេះ ក៏មានក្រុមហ៊ុនមួយចំនួនទៀតកំពុងធ្វើការជាមួយក្រុមការងារបោះផ្សាយលក់មូលបត្រ រាប់ទាំងភាគហ៊ុន និងសញ្ញាបណ្ណ ដែលយើងរំពឹងថា នឹងមានក្រុមហ៊ុនស្នើសុំចុះបញ្ជីនៅផ្សារមូលបត្រជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២១នេះ។
ឯកឧត្តមបានថ្លែងដូច្នេះថា ៖
«បន្ថែមពីនេះ សកម្មភាពជួញដូរមូលបត្រនៅលើទីផ្សារ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ ពោលទំហំជួញដូរជាមធ្យមក្នុង១ថ្ងៃក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២១ មានរហូតដល់ប្រមាណ ២២០ ០០០ដុល្លារអាមេរិក ដែលក្នុងឆ្នាំ២០១៧ មានប្រមាណតែ ១០ ០០០ដុល្លារអាមេរិក ឆ្នាំ២០១៨មានប្រមាណតែ ២០ ០០០ដុល្លារ អាមេរិកប៉ុណ្ណោះ ហើយផ្សារមូលបត្ររំពឹងថាទំហំជួញដូរនេះ នឹងកើនឡើងដល់ ១ លានដុល្លារអាមេរិកក្នុង ១ថ្ងៃ ក្នុងអំឡុងពេល ២ ឬ ៣ឆ្នាំខាងមុខ»
សូមបញ្ជាក់ថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាគឺជាប្រតិបត្តិករទីផ្សារតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដែលភាគហ៊ុន៥៥% កាន់កាប់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង៤៥%ទៀតកាន់កាប់ដោយផ្សារមូលបត្រកូរ៉េ។ ផ្សារមូលបត្រកម្ពុជាទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ធ្វើជាប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករទូទាត់ ផាត់ទាត់ និងប្រតិបត្តិកររក្សាទុកមូលបត្រ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content