និស្សិត​កម្ពុជាមកពី​បណ្ដា​គ្រឹះស្ថានឧត្តម​សិក្សា​ ត្រូវ​បានលើកទឹកចិត្ត​កែច្នៃ​ផលិតផល​ពី​ផ្លែស្វាយដើម្បី​ជ្រៀត​ចូល​ទីផ្សារ​ក្នុង ​និងក្រៅ​ប្រទេស​

ភ្នំពេញ ៖ និស្សិត​កម្ពុជា​ជាច្រើន​ត្រូវ​បានផ្ដល់​ឱកាសនិងលើ​ក​ទឹកចិត្ត​​ឱ្យចូលរួមប្រកួត​ប្រជែង​​ក្នុងការ​កែច្នៃ​ផលិត​ផល​ពី​​​ស្វាយ​ ទៅជាផលិតផល​សម្រេច​ដើម្បីដាក់​ចូល​ក្នុងទីផ្សារ​ទាំង​ក្នុង​ប្រទេស និងក្រៅប្រទេស ដែល​កម្មវិធី​ប្រកួត​ប្រជែង​នេះ ធ្វើឡើង​ដោយ​មូលនិធិ​គីណាល់​  ហើយ​ត្រូ​វបានដាក់​ឈ្មោះថា ​ ពានរង្វាន់​ត្នោត​មាស ឬ Thnot d’Or ។​

កាលពី​ចុងសប្ដាហ៍កន្លងទៅនេះ កម្មវិធី​ពានរង្វាន់​នេះក៏បាន​រកឃើញ​និងប្រកាស​ជ័យលាភី​សម្រាប់​និស្សិ​ត​ឆ្នើម​ចំនួន៣ក្រុមដែលមានស្នាដៃស្រាវជ្រាវ​ដ៏មានប្រជា​ប្រិយភាព​លើ​ការ​កែច្នៃ ប្រឌិត​និង​អភិវឌ្ឍផលិត​ផល​ពី​​ស្វាយ​នេះ​ដោយបានរៀបចំ ការ​ប្រគល់ពាន​ក្រោមអធិបតីភាព ឯកឧត្តម​អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា ។​

បើតាមសេចក្ដីប្រកាសព័ត៌មាន​របស់​មូលនិធិ​គីណាល់​ បានឱ្យដឹងថាកម្មវិធីប្រកួ​តប្រជែងពានរង្វាន់ត្នោត​មាស សម្រាប់ឆ្នាំ២០២៥​នេះ មាននិស្សិត​ចូលរួម​ពីសាកល​វិទ្យាល័យ​នានា ចំនួន​៦០​ក្រុម ដោយ​ជម្រុះនៅជុំទី១​​នៅសល់ចំនួន ​១០ក្រុម​ សម្រាប់​ចូលរួមប្រកួត​ចុងក្រោយកាលពីថ្ងៃទី ២៦ ខែកក្កដា ២០២៥ ​ ហើយនៅទីបំផុតគណៈកម្មការ​បានរកឃើញ​ ៣ក្រុម ជា​ម្ចាស់ជ័យលាភី ដើម្បីទទួល​ពាននៅក្នុងថ្ងៃនោះ ​ ។

សេចក្ដីប្រកាសព័ត៌មាន​នេះ​បានឱ្យដឹង​បន្ថែមថា នៅក្នុង​ចំណោម​ជ័យលាភីទាំង​៣​ក្រុមនោះ​ លេខ​១​បានទៅ​លើ​​ក្រុ​ម​និស្សិតមក​ពី​វិទ្យាស្ថាន​ បច្ចេកវិទ្យា​កម្ពុជា​ជាមួយនឹងប្រធានបទ៖ «ការកែច្នៃ​ផ្លែ​ស្វា​យ​ទៅជា​ផលិ​ត​ផល​ស​ម្រេចមានប៊ឺស្វាយ, តែសំបកស្វាយ និងសំបកវិចខ្ចប់ពីស្លឹ​ក​ស្វា​យដើ​ម្បី​គាំ​ទ្រដល់​ប​រិ​ស្ថាន​និ​ង​ប​ង្កើ​ន​សេ​ដ្ឋ​កិ​ច្ចកសិករ» ។ ជ័យលាភីលេខ ២ បានទៅ​លើនិ​ស្សិ​ត ម​ក​ពី​វិទ្យា​ស្ថានបច្ចេកវិទ្យកម្ពុជាដូចគ្នា ជាមួ​យនឹងប្រធានបទ៖«ការកែច្នៃផ្លែស្វាយ ឲ្យក្លាយទៅជាផលិតផលនវានុវត្តន៍ ទឹកខ្មេះស្វាយ»។ ​រីឯ​ជ័​យលា​ភី​​លេខ៣ បានទៅលើនិស្សិតដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាមួយ​នឹ​ង​ប្រធាន​បទ​៖«កា​រ​កែច្នៃ​៣ ​ផ​លិ​តផលផ្សេងគ្នាពីផ្លែស្វាយកែវរមៀត»។

នៅក្នុង​ឱកាស​នោះដែរលោក​ឧកញ៉ា​ឱសថ​បណ្ឌិត​ហៃ លីអ៊ាង​ ប្រធានមូលនិធិ​គីណាល់ និងជាប្រធានអគ្គ​នាយក​ក្រុមហ៊ុន​សហគ្រាស​ខនហ្វីរេល និង​ប៉េប៉េអឹម បានមានប្រសាសន៍ថា ពានរង្វាន់នេះបានធ្វើឡើង​ក្នុង​​បំណងជំរុញ និងលើកទឹកចិត្តដល់ស្មារតីស្រាវជ្រាវ និងការច្នៃប្រឌិតសម្រាប់យុវនិស្សិ​​តវ័​យ​ក្មេ​ងក​ម្ពុ​​ជាឱ្យ​ធ្វើ​កា​រសិ​ក្សា​ស្រាវ​ជ្រា​វតាមបែបវិទ្យាសាស្រ្តលើបញ្ហាសុខភាពជាចម្បង។

បើតាមការ​បញ្ជាក់ពី​មូលនិធិគីណាល់​បានឱ្យដឹងថា កម្មវិធីពានរង្វាន់ត្នោតមាស មានការទទួលស្គាល់ និង​ល្បីល្បា​ញ​គួ​រឱ្យកត់សម្គាល់ តាមរយៈការចុះឈ្មោះចូលរួមប្រកួតជារៀងរាល់ឆ្នាំរបស់និស្សិត ។ កាលពីឆ្នាំ ២០១៨ ដែលជាឆ្នាំដំបូងមាននិស្សិតចំនួន ១៩ ក្រុម បានចុះឈ្មោះចូលរួមប្រកួត ។ ពីមួយឆ្នាំទៅមួយ​ឆ្នាំក​ម្ម​វិធីប្រកួតនេះមានការគាំទ្រកាន់តែច្រើនដោយមានការចុះឈ្មោះចូលរួមរបស់និស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សា​ល្បីៗរួមមានៈ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិ​ទ្យាល័យ​ភូ​មិ​ន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈឺទាល វិទ្យាស្ថានសន្តប៉ូល – វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប  វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ ។

សម្រាប់ប្រធានបទឆ្នាំ២០២៥ បច្ចេកទេសកែច្នៃផលិតផលចេញពីផ្លែស្វាយ​ការប្រ​កួត​ស្នា​ដៃអ​ត្ថ​បទ​ស្រា​វ​ជ្រា​វនៅ​ក្នុ​ង​ឆ្នាំនេះផ្តោតសំខាន់លើប្រធានបទស្តីអំពី៖ «ការកែច្នៃផលិតផស្វាយ ព្រមទាំងសិក្សាលក្ខ​ណៈបច្ចេ​ក​ទេ​សលើ​ខ្សែសង្វាក់ផលិតកម្មប្រកបដោយនវានុវត្តន៍ សម្រាប់ទីផ្សារ» ដែលឆ្លុះបញ្ចាំ​ង​ពីស​ក្តា​នុ​ព​លដ៏​សំ​ខាន់​រ​ប​ស់ប្រទេសកម្ពុជាក្នុងការផលិត និងនាំចេញស្វាយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *