ក្នុងឆមាសទី១ កម្ពុជា នាំចេញទៅវៀតណាមកើនដល់ជាង ១.៤ពាន់លានដុល្លារ

ភ្នំពេញ៖ យោងតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា នៅក្នុង​រយៈ​ពេល ៦ខែនេះកម្ពុជាបាននាំចេញទៅវៀតណាម មានទំហំទឹកប្រាក់ប្រមាណជាង ១.៤ពាន់លានដុល្លារ មានការកើនជាង ២១ ភាគរយ ខណៈការនាំចូលពីវៀតណាមមានចំនួនទឹកប្រាក់ ១.៨ ពាន់លានដុល្លារ កើនឡើង ១,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ទិន្នន័យនេះធ្វើឱ្យប្រទេសវៀតណាម បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេស​កម្ពុជាក្នុងចំណោមសមាជិកនៃប្រទេសអាស៊ាន ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានប្រហែលជិត ៩០% នៃទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសមាជិកអាស៊ានដទៃទៀតរួមបញ្ចូលគ្នា។

របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ៦ខែ ចាប់ពីខែមករា -​ មិថុនា ឆ្នាំ២០២៣ ការនាំចេញទំនិញទៅប្រទេសវៀតណាម មានទំហំទឹកប្រាក់ប្រមាណ ១,៤២ពាន់លានដុល្លារ មានការកើនឡើង ២១,៧ភាគរយ ខណៈការនាំចូលពីវៀតណាមនូវទំនិញតម្លៃប្រមាណ ១,៨៧ពាន់លានដុល្លារសហរដ្ឋងាមេរិក កើនឡើង ១.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

សម្រាប់ទំនិញ​ចម្បង​គេ ​ដែល​កម្ពុជា​នាំចេញទៅ​វៀតណាម គឺ​ផលិតផល​កសិកម្ម រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ និងថ្នាំជក់ ខណៈការនាំចូលសំខាន់ៗពីប្រទេសវៀតណាមមកវិញ រួមមាន ដែកសម្ភារសំណង់ គ្រឿងចក្រ ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច ជី ចំណីសត្វ គ្រឿងទេស បន្លែ និងផ្លែឈើជាដើម។ ដោយឡែក របាយការណ៍ដដែលបានបង្ហាញថា សម្រាប់ការនាំចេញក្នុងខែ មិថុនា ឆ្នាំ២០២៣ របស់កម្ពុជា ទៅវៀតណាម សម្រេច​បានប្រមាណជាង ១០៥លានដុល្លារ កើនឡើង ១០.២ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៩៥​លានដុល្លារ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កំណើនសេដ្ឋកិច្ច និងការ​វិនិយោគ​របស់កម្ពុជា ទៅថ្ងៃអនាគត នឹងអាចបង្កើនការនាំចេញទំនិញកាន់តែច្រើនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសនាំចូលមកវិញ​នូវកំណើន​ភ្ញៀវ​ទេសចរផងដែរ។

លោកឧកញ៉ា​ បានបន្តថា

“តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ក៏ដូចជាភាពអនុគ្រោះពន្ធ EBA និង GSP ទៅថ្ងៃអនាគត ការនាំចូលទំនិញមកកម្ពុជាកាន់តែមានការថយចុះ ព្រោះយើងបានបង្កើនការផលិត ដោយមានការវិនិយោគទាំងក្នុងស្រុក និងមកពីបរទេស ដើម្បីបង្កើនការនាំចេញ ដែលការនាំចេញរបស់យើងនឹងមានកំណើន។”

សូមបញ្ជាក់ថា កំណើននៃការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់វៀតណាម ត្រូវបានជំរុញជាចម្បងដោយការនាំចេញកសិផល និងកាន់តែច្រើន ដោយសារការកើនឡើងនៃការប្រមូលផលនៃវិស័យកសិកម្ម។

ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម សម្រេចបាន​ទឹកប្រាក់​សរុបជាង ៦.១ ពាន់​លាន​ដុល្លារ កើនឡើង ១៩,៦ ​ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម មាន​ទឹកប្រាក់ជាង ២.១ពាន់លាន​ដុល្លារ កើន ៩,២​ ភាគរយ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុ​ជាមាន​ចំនួនជាង ៣.៩ពាន់​លាន​ដុល្លារ កើនឡើង ២៦,២​ ភាគរយ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ខេត្ត​ព្រះសីហនុ​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៨៧​ ​គម្រោង​ ក្រោម​ទុន​ប្រមាណ​ ​៤៣៦​ លាន​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 31/07/2026

​ ​ក្នុង​រយៈពេល​ ​៧​ខែ ​ឆ្នាំ​២០២៦​ ​ខេត្ត​ព្រះសីហនុ​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន​ ​៨៧​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៤៣៦​លាន​ដុល្លារ​អាម៉េរិក​ និង​ប៉ាន់ស្មាន​ថា​អាច​បង្កើត​ការងារ​បាន​ជិត​ ​៦,០០០​កន្លែង

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/07/2026

ប្រជាពលរដ្ឋ​អាម៉េរិក​ប្រមាណ ៤៩ភាគរយ បង្ហាញពីការ​គាំទ្រ​ឱ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​អន្តរជាតិ​ (ICC) ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក ​Benjamin​ ​Netanyahu​ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធាពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម

ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/07/2026

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨ ភាគរយ នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ តាមយៈយន្តការលើកទឹកចិត្តពិសេស